Because Of You

1K 39 0
                                    

ភាគទី 24               
« នាងលះបង់ច្រើនណាស់ដើម្បីអ្នក »

« ជាកំហុសរបស់ខ្ញុំទេ អ្ហឹកកអ្ហឹកក »
« ខ្ញុំសន្យាថានឹងការពារជុងហ្គុកអោយបាន តែខ្ញុំក៏ធ្វើអោយខុសសន្យា អ្ហឹកកអ្ហឹកក លោកពូអ្នកមីងខ្ញុំសំទោស »
បូមីស្ទើរតែក្រាបសំពះដល់ដី ឃើញសកម្មភាពបែបនេះហើយលោកស្រីចនក៏ប្រញាប់ចូលទៅឃាត់នាង គឹតថាទទួលកំហុសហើយលាក់បាំងការពិតថាអ្នកណាធ្វើខុសបានរឺ ? លោកចនមានអំណាចយ៉ាងនេះមិចនឹងអាចដោះលែងអោយមនុស្សអាក្រក់រួចខ្លួនបានងាយស្រួលទៅ

« បូមីមិនខុសតែមនុស្សអាក្រក់ពួកនោះវិញទេដែលខុស »
« អ្នកណារួមចំណែកអ្នកនោះត្រូវតែសង » លោកចននិយាយដោយទំនុកចិត្តមុននឹងដាក់ពាក្យបណ្តឹងសុំការសុើបអង្កេតរកជនដៃដល់ដែលពាក់ព័ន្ធនៅក្នុងរឿងមួយនេះ ។ បូមីអង្គុយដោយទឹកភ្នែកហូរមិនឈប់ ឈាមរបស់ជុងហ្គុកប្រឡាក់ពេញរាងកាយរបស់នាងឃើញហើយសង្វេង នាងអាចឈឺខ្លួនឯងតែក៏មិនចង់អោយគេឈឺបើអាចបង្វែរពេលវេលាមកបាននាងសុំរងគ្រាប់ជំនួសជុងហ្គុកវិញ

« កុំកើតអីណាជុងហ្គុក ខ្ញុំសុំអង្វរ លោកត្រូវការអីខ្ញុំនឹងធ្វើតាមគ្រប់យ៉ាងសុំតែម្យ៉ាងលោកត្រូវតែរឹងមាំឆ្លងកាត់ស្ថានការណ៍មួយនេះ »
បូមីនិយាយនៅក្នុងចិត្ត

ពីរម៉ោងបានកន្លងផុតទៅ លោកគ្រូពេទ្យក៏ដើរចេញមកបូមីក៏ស្ទុះចូលទៅសួរនាំពីជុងហ្គុកមុនគេ ! លោកចននឹងអ្នកស្រីចនសម្លឹងមុខគ្នា ក្មេងស្រីម្នាក់នេះទាំងបារម្ភទាំងពូកែយកចិត្តទុកដាក់មើលថែ ឈានដល់ដំណាក់កាលធំដល់អាយុជីវិតបែបនេះទៀតប្រហែលជាបំណងគាត់ទាំងពីរត្រូវកើតឡើងពិតមេននោះហើយ

« ជុងហ្គុកយ៉ាងមិចហើយលោកគ្រូពេទ្យ ? »
« គេអស់អីហើយមេនទេលោកគ្រូពេទ្យ ? » នាងសួរទាំងអន្ទះសារ រងចាំពេទ្យពេញមួយថ្ងៃស្ទើរតែស្ទះខ្យល់ដង្ហើមទៅហើយ

« គ្រាប់កាំភ្លើងមិនបានបាញ់ចំចំណុចសំខាន់នោះទេ អ្នកជំងឺរួចពីគ្រោះថ្នាក់ហើយចូលរួមអបអរផង » គ្រូពេទ្យនិយាយជាមួយស្នាមញញឹម បូមីដូចដកបន្លាចេញពីទ្រូងនាងលោតផងស្រែកផង ទឹកភ្នែកក៏ហូរចេញមកដំណាលគ្នា នាងលើកដៃសំពះពេទ្យេជាការអរគុណ បន្ទាប់មកគ្រែរបស់ជុងហ្គុកក៏ត្រូវរុញចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយក៏ផ្លាស់ទៅបន្ទប់ធម្មតាវិញ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now