Because Of You

892 44 0
                                    

ភាគទី 38
[ អ្នកនាងចូលចិត្តហូបរបស់សល់ពីគេស្រាប់ហើយ ]

   “ បូមីអូន ! អូននៅទីណាបូមី ? ”
   “ អូននៅក្នុងបន្ទប់ដែលទេបូមី ”
ជុងហ្គុកស្លន់ស្លោគោះទ្វារផងហៅផងមិនឃើញបូមីឆ្លើយតបទើបគេបើកចូលទៅតែក៏មកឃើញនាងនៅក្នុងបន្ទប់ ជុងហ្គុកស្វះស្វែងរកពេញបរិវេណនៅក្នុងផ្ទះតែក៏មិនឃើញបូមីទាល់តែសោះ នៅសល់កន្លែងតែមួយដែលមិនទាន់រកទៅដល់ក៏ឃើញបូមីនៅទីនោះពិតមេន ។ បូមីអង្គុយអោយជង្គង់យំនៅក្រោយផ្ទះ នាងយំខ្លាំងណាស់ជុងហ្គុកចាញ់ទឹញភ្នែករបស់នាងដល់ថ្នាក់ទន់ជង្គង់ចង់ដួល

   “ បូមីអូន ... ” ដង្ហោយហៅទាំងអួលដើមក៎
   “ ទុកពេលអោយអូននៅម្នាក់ឯងផង ”
វាលឿនពេកសម្រាប់នាងបើទោះជានាងព្យាយាមរឹងមាំយ៉ាងណាក៏នាងមិនអាចទ្រាំទ្រចំពោះរឿងមួយនេះបាន សុខៗត្រូវលះបង់ភាពជាប្រពន្ធដើមទៅអោយអ្នកផ្សេងសួរថាតើឈឺដែលទេ ? ហើយក៏ត្រូវលះបង់អោយមនុស្សស្រីដែលជាសត្រូវទៀត ទាំងឈឺទាំងអាម៉ាស់លាយឡុំបញ្ចូលគ្នា

   “ បងគ្មានចេតនាទេអូន បងមិនដឹងថារឿងមួយនោះកើតឡើងយ៉ាងមិចខ្លួនប្រាណបងក្តៅណាស់បងទប់អារម្មណ៍មិនបាន ” ជុងហ្គុកព្យាយាមបកស្រាយប្រាប់នាងអោយយល់ព្រោះគេមិនបានតាំងចិត្តអោយវាកើតឡើងពិតមេន មិនខុសពីពាក្យដែលគេបានទស្សន៍ទាយពីជោគជីតាគូរបស់នាងនោះទេប្រសិនបើហ៊ានព្រលែងដៃច្បាស់ជាមានរឿងកើតឡើងមិនល្អពេលនេះវាក៏បែបនោះពិតមេន

   “ អូនជឿបងតែពេលនេះអូនធ្វើចិត្តមិនទាន់បាន ”
   “ ទុកពេលអោយអូននៅម្នាក់ឯងផង ” បូមី
   “ បងសំទោសបូមី ! បងសំទោស ”
ជុងហ្គុកទឹកភ្នែកហូរសារជាថ្មីព្រោះតែអាណិតបូមី ស្នេហាដែលនាងខំពុះពារមកតាំងពីដើមវាបន្តបានល្អទៅហើយមិនគួរណាគេធ្វើអោយភ្លាត់បែកបាក់ស្នេហាមួយនេះសោះ ! ជុងហ្គុកស្របតាមការសម្រេចចិត្តរបស់បូមីមិនចង់អោយនាងឈឺចាប់ខ្លាំងជាងនេះទៀតទើបគេយល់ព្រមដើរចេញ ដើរចេញទាំងដែលចង់ចូលទៅអោយនាងស្ទើរដាច់ខ្យល់

   “ ស្រលាញ់បូមីណាស់ហេតុអីក៏អោយរឿងបែបនេះកើតឡើង ”
   “ យប់នោះឯងធ្វើស្អីខ្លះ ? ” លោកចនស្រែកសួរជុងហ្គុកនៅពេលដែលជុងហ្គុកបង្ហាញខ្លួននៅចំពោះមុខគាត់ភ្លាម លោកចនក៏អស់អ្វីដែលត្រូវនិយាយត្រូវកែខៃបើរឿងវាក្លាយទៅជាបែបនេះហើយ មានតែបណ្តោយអោយទៅតាមកម្មទៅចុះ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Waar verhalen tot leven komen. Ontdek het nu