Because Of You 🥀

1.1K 50 0
                                    

Part  5
[ តួនាទីនាងគឺចាំដោះស្រាយបញ្ហាអោយគេ ! ]

« ចង់តាមណាស់ ខ្ញុំនឹងធ្វើអោយនាងស្គាល់ចន ជុងហ្គុកម្តង » ជុងហ្គុកភ្ញោចស្នាមញញឹមនៅចុងមាត់ជាមួយនឹងគំនិតនៅក្នុងខួរក្បាលដែលគឹតទុករួចជាស្រេច

« តែហ៊ានធ្វើបាបខ្ញុំ !!! ត្រូវធ្ងន់ម្តងហើយ »
« អោយស្គាល់ លីបូមី ម្តង » បូមីគឹតក្នុងចិត្តដូចគ្នាក្រសែរភ្នែកនាងនឹងជុងហ្គុកដែលកំពុងតែសម្លឹងគ្នានៅពេលនេះវាក៏មិនខុសអ្វីពីសាំងនឹងភ្លើងដែល បូមីក្តាប់មាត់សង្កត់អត់ទ្រាំលើកនេះនាងក៏មិនបន្ធូដៃអោយដែលប្រសិនបើគេលេងល្បិចមិនល្អធ្វើបាបនាងនោះ

                _ ក្រុមហ៊ុន

មកដល់ក្រុមហ៊ុន លោកប៉ាក៏នាំក្មេងៗទាំងពីរឡើងទៅបន្ទប់ប្រជុំដែលនៅជាន់លើតែម្តង !!! គ្រាន់តែកូនប្រុសលោកអគ្គនាយកចន មកជាន់ក្រុមហ៊ុនភ្លាម បុគ្កលិកស្រីៗនាំគ្នាជ្រួលច្របល់ធ្វើការមិនកើត អ្នកកម្លោះបញ្ចេញរឹកពារសង្ហារៗ ទាក់ទាញពួកនាង តែទឹកមុខវិញសម្តែងធ្វើជាមិនបាច់អារម្មណ៍ !!! ទាំងដែលការពិតក្នុងចិត្តកំពុងរំជើបរំជួល ជ្រួលជ្រើម

« លោកប៉ា !!! ខ្ញុំមិនទាន់ចង់ចូលទេ » ជុងហ្គុកធ្វើទឹកមុខស្ងួតហែងពេលមកដល់មុខបន្ទប់ប្រជុំ !!! ក្នុងនោះសុទ្ធតែចាស់ៗស្រករៗ ប៉ាគេទៅហើយ ហើយគេជាយុវវ័យទៅអង្គុយធ្មឹងៗមើលមុខចាស់ៗយ៉ាងមិច មិនចូលភ្នែកទេ

« វាថីឯងហាស៎ប្រុសជុង៎ »
« គ្រប់យ៉ាងដែលប៉ាធ្វើនេះក៏ព្រោះតែឯង ដូចច្នេះហើយកុំគេចវេសអោយសោះ ប្រយ័ត្នដកលុយក្នុងកាតនឹងបញ្ចីចាយមិនបាន » លោកចនគម្រាមកូនប្រុសដោយផ្លូវកាត់ និយាយតែប៉ុណ្ណឹងអ្នកកម្លោះក៎នឹងថ្កល់រកពាក្យថ្លែងមិនចេញ បិទកាតនឹងបញ្ចីដូចបិទផ្លូវជីវិតអញ្ចឹង

« លោកប៉ា » ជុងហ្គុកទទួចទាំងមិនសុខចិត្ត

« ធំហើយចេះគឹតបន្តិចទៅណាលោក »
« តែខ្លួនឯងម្នាក់ទេ នាំរឿងដោយទាំងគេមកជាមួយដែល » បូមីលួចរអ៊ូពីក្រោយខ្នង

« ប៉ាអោយឯងឈរត្រៀមខ្លួន10នាទី »
« នៅពេលហៅចូល អូសក៌វាចូលមកណាក្មួយបូ » លោកចនដាក់កំហឹតហើយថែមទាំងចង្អុលមុខជុងហ្គុកប្រើក្រសែរភ្នែកប្រាកដប្រជា

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now