ភាគទី 60 [ បែកពងបងហើយ ]

950 35 1
                                    

ថ្ងៃថ្មីបានមកដល់កាលពីយប់មិញក្រចូលគេងពេលលុះដល់ព្រឹកឡើងរាងស្តើងក៏ភ្ញាក់យឿត ! ដៃស្រឡូនចាប់មូលទ្វារចេញមកហើយជើងក៏បោះយឿតៗចេញពីបន្ទប់ ។ បូមីបោះភ្នែកសម្លឹងឆ្វេងស្តាំសព្វកន្លែងដែលនៅក្នុងផ្ទះក៏ព្រោះតែមានអារម្មណ៍ថាស្ងាត់ចម្លែកខុសពីធម្មតាបើសូម្បីតែម៉ាក់របស់នាងក៏មិនឃើញគាត់នៅក្នុងផ្ទះផង ។

    " គ្រប់គ្នាទៅណាអស់ហើយ ? "
    " ប្រហែលជាទៅវិញបាត់ហើយមើលទៅ ល្អណាស់ ទៅអោយបាត់ក៏ល្អដែល " សុីងហ៊ុនក៏មិនឃើញជុងហ្គុកក៏មិនឃើញផ្ទះក៏ស្ងាត់ប្រៀបដូចជានាងកំពុងនៅម្នាក់ឯងយ៉ាងអញ្ចឹង ។ បូមីញញឹមគឹតថានាងមានសេរីភាពទៅហើយ តែនាងគឹតខុសស្រឡះរាងក្រាស់ក៏លួចដើរមកក្បែរលបៗហើយក៏អោបចង្កេះនាងពីក្រោយជាប់

    " អាយយយ៎ មនុស្សចង្រៃឆាប់លែង " បូមីនិយាយហើយក៏លើកដៃខ្ទប់មុខរបស់នាងក៏ព្រោះតែខ្លាចជុងហ្គុកឃើញស្នាមអាក្រក់មួយនោះ
    " ប្តីខានអោបប្រពន្ធបែបនេះយូហើយ "
    " សុំអោបអោយត្រជាក់ចិត្តបន្តិចមក " ជុងហ្គុកដាក់ស្មារលើចង្ការរបស់បូមីគេអោបនាងយ៉ាងណែនបើទោះជានាងព្យាយាមរើខ្លាំងៗចេញពីរង្វង់ដៃរបស់គេក៏ដោយ ។

    " ឆាប់លែងខ្ញុំភ្លាមណា "
    " បើលោកមិនលែងខ្ញុំខឹងលោកហើយ " បូមីប្រឹងស្រែកផងប្រឹងរើផងធ្វើយ៉ាងណាអោយគេចចេញពីគេបាន តែគេមិនព្រមចាញ់នាងទេនាងកាន់តែរើគេកាន់តែប្រឹងអោយរឹតណែនៗលើសដើម

    " អូនខឹងបងក៏ដោយក៏បងមិនព្រមលែងអូនដែល "
    " មិនលែងអូនជាដាច់ខាត គ្រប់គ្នាសុទ្ធតែទុកពេលវេលាអោយអូនហើយនឹងបងនៅជាមួយគ្នា ពួកយើងមកដោះស្រាយនិយាយរឿងក្នុងចិត្តផ្សះផ្សារបេះដូងវិញទៅណាបូមី " ជុងហ្គុកព្យាយាមលួងលោមបូមីព្រឹកនេះទាំងលោកប៉ានឹងអ្នកម៉ាក់ហើយនឹងសុីងហ៊ុនសុទ្ធតែនាំគ្នារត់គេចទៅឆ្ងាយបាត់ដើម្បីទុកឱកាសអោយប្តីប្រពន្ធមួយគូនេះបានផ្សះផ្សារចិត្ត ចំណងប្តីប្រពន្ធធ្លាប់រស់នៅជាមួយគ្នាស្រលាញ់គ្នាខ្លាំងហើយចាស់ៗជឿថាផ្សះផ្សារតែតឹចទៅផ្អែមវិញទ្វេរដង ។

    " អត់ទេ ! អត់មានអីត្រូវដោះស្រាយទេ "
    " លែងភ្លាមចនជុងហ្គុក " បូមី
    " ស្រលាញ់ប្តីដែលអូនមាត់រឹងធ្វើអីប្រពន្ធសម្លាញ់ "
    " បើអូនចិត្តដាច់មិនមេនកាលពីយប់មិញពាក់កណ្តាលយប់ហើយអូនរកថ្នាំអោយបងលេបហើយក៏មើលថែបងទេ អូនស្រលាញ់បងអូនមិនដាច់ចិត្តពីបង " កាលពីយប់មិញជុងហ្គុកឈឺពោះខ្លាំងបូមីលឺគេស្រែកថ្ងូរទាំងឈឺដូចជាពិបាកវេទនាខ្លាំងណាស់នាងក៏រកថ្នាំមកអោយគេលេប ជួយយកប្រេងមកលាបអង្អែលលើពោះរបស់គេ នាងក៏ថែមទាំងជួយជូតខ្លួនប្រាណអោយគេទៀត ទង្វើរបែបនេះមិនអោយចាត់ទុកថាស្រលាញ់ហើយក៏បារម្ភខ្លាំងយ៉ាងមិចកើត ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now