Because Of You

1K 48 0
                                    

ភាគទី 27            
[ សន្តានពិតរបស់មនុស្សល្អ ]

ក្រោយពីហាងពេជ្រដែលធំជាងគេនៅក្នុងទីក្រុងរកបានចិញ្ចៀនដែលល្អដាច់គេនឹងមានតែមួយវង់រួចហើយជុងហ្គុកក៏ប្រញាប់នាំបូមីទៅមើលភ្លាមៗ ! ចិញ្ចៀនភ្លឺចិញ្ចាចចិញ្ចែងម៉ូតស្អាតឥតទាស់រីឯតម្លៃវិញក៏កប់ពពកស្ទើរតែរាងស្តើងមិនហ៊ានទទួលយក នាងមិននឹងស្មានថាខ្លួនឯងបានស្ថិតក្នុងសភាពបែបនេះ ពីស្រីក្រីក្រតាមជនបទបានក្លាយជាអ្នកស្រីក្នុងត្រកូលខ្ពង់ខ្ពស់

“ ថ្លៃណាស់ជុងហ្គុក ”
បូមីរៀងខ្លាចរអារមិនចង់ទទួលយក សម្រាប់នាងសាមញ្ញគឺបានហើយចិញ្ចៀនស្អាតនឹងថ្លៃយ៉ាងណាក៏មិនមានតម្លៃស្មើរបុរសដែលនៅចំពោះមុខនាងម្នាក់នេះ ត្រឹមមានគេម្នាក់ជីវិតនាងលើសពីពាក្យថាគ្រប់គ្រាន់ហើយ

“ សម្រាប់កូនក្រមុំបងគ្មានពាក្យថាថ្លៃនោះទេ ”
“ ថ្ងៃមង្គល់ការមានលើសនេះទៀត កូនក្រមុំចនជុងហ្គុកត្រូវតែដូចព្រះនាងណាអូនសម្លាញ់ ”
ជុងហ្គុកអង្អែលថ្ពាល់របស់បូមីហើយក៏ប្រញាប់អោយគេរៀបចំចិញ្ចៀនមួយវង់នោះ បូមីញញឹមលាយទឹកភ្នែកដែលមានសំណាងបែបនេះ

“ អូនឃ្លានទេ ? ” ជុងហ្គុកក្រោយពីចេញពីហាងពេជ្រនោះហើយក៏បើកឡានតាមបណ្តោយផ្លូវយឿតៗរវល់តែសប្បាយចិត្តពេកភ្លេចគឹតថាពេញពីមន្ទីរពេទ្យមកកូនក្រមុំមិនទាន់បានញាំអីចូលពោះនោះទេ
“ ឃ្លាចតឹចៗ ” បូមី

“ ចូលហាងខាងមុខនេះទៅ ”
ជុងហ្គុកបត់ឡានចូលហាងយ៉ាងលឿនហើយក៏បណ្តើរមនុស្សពិសេសតម្រង់ទៅរកតុVIPដែលដាច់ពីគេ ! គេយកចិត្តទុកដាក់ចំពោះនាងណាស់កម្មង់អាហារគ្រប់មុខដោយមិនអោយនាងរើសដោយខ្លួនឯង ។
សម្រាប់ជុងហ្គុកវាគ្រាន់តែជាការប៉ះប៉ូវបន្តិចប៉ុណ្ណោះសម្រាប់មនុស្សដែលខ្លួនស្រលាញ់ការយកចិត្តទុកដាក់ក៏ជារឿងធម្មតា ណាមួយកាលពីមុនបូមីយកចិត្តទុកដាក់ចំពោះគេណាស់នៅមានរឿងជាច្រើនទៀតដែលនាងហ៊ានធ្វើ វាក៏សមល្មមដែលគេធ្វើដើម្បីនាងវិញហើយ

“ ពេលណាអូនឈប់អៀនហើយមកត៎មាត់ជាមួយបងដូចកាលពីមុន ខានឈ្លោះជាមួយអូនយូហើយអផ្សុកណាស់ ”
ជុងហ្គុកអង្គុយស្រមៃកាលពីមុនឈ្លោះគ្នាមិនលួសមួយថ្ងៃនឹកឃើញពេលណាក៏ចង់តែសើចហើយពេលនោះបូមីក៏ខ្លាំងដៃណាស់ ! តែបើយកមកប្រៀបនឹងពេលនេះវិញក៏ខុសគ្នាដាច់ស្រឡះ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now