Because Of You

1K 48 0
                                    

Part 19        
[ ខ្ញុំនឹងផ្តល់ក្តីសុខអោយទៅនាង !!! ]

ក្រោយពីចាកចេញពីកន្លែងនោះហើយជុងហ្គុកនឹងបូមីក៏មកឈប់នៅអែបៗផ្លូវ ជុងហ្គុក ចេញមកឈរផ្អែកនឹងឡាន ចំណែកឯបូមីប្រញាប់បើករកថ្នាំលាងរបួសនៅក្នុងកាបូបដែលនាងបានត្រៀមមក

« បន្ទាបខ្លួនបន្តិចមក លាងរបួសអោយ » បូមី

« នាងត្រៀមមកគ្រប់យ៉ាង ? »
ជុងហ្គុកបន្ទាប់ខ្លួនអោយទាបជាងបូមីអោយនាងស្រួលលាងរបួស រីឯមាត់មិននៅស្ងៀមនោះទេ សួរលើកទីមួយមិនឆ្លើយ ក៏បន្តសួរលើកទីពីរទៀត

« នាងមកតាមខ្ញុំធ្វើអីបូមី ? »
« ដឹងថាវាជាកន្លែងមិនល្អនាងចចេសក្បាលម្លេះ » ជុងហ្គុក

« ខ្ញុំសុខចិត្តប្រថុយមកកន្លែងមិនល្អ អោយតែបាននៅជាមួយលោកកុំអោយលោកស្លាប់តែឯង » បូមី
ត្រូវហើយ នេះជាអារម្មណ៍ពិតរបស់នាងដែលមិនអាចអារកាត់បាន កន្លែងមិនល្អនាងមិនខ្លាចនោះទេ តែដែលនាងខ្លាចនោះគឺអោយជុងហ្គុកមកកន្លែងបែបនេះតែឯង បើគេមានគ្រោះថ្នាក់អ្វីកើតឡើងនាងអាចគ្រាំចិត្តស្លាប់ក៏ថាបាន

« នាងនិយាយថាមិចបូមី ? »
ជុងហ្គុក ស្តាប់លឺហើយ តែមិនជ្រាបក្នុងចិត្តទើបនាយស្ទុះចាប់ដៃបូមីមិនអោយលាបថ្នាំតទៀតហើយបែរមកនិយាយជាមួយគេវិញ

« ជុង ... ជុងហ្គុក »
« លេងដៃខ្ញុំទៅ មកចាប់ធ្វើអី »
បូមីបង្វែរក្រសែរភ្នែកចេញពីជុងហ្គុក ! នាងមិនចង់អោយជុងហ្គុកដឹងមនោសញ្ចេតនារបស់នាងជ្រៅជាងនេះទៀតនោះទេ ប៉ុណ្ណឹងនាងខ្មាស់សឹងជ្រែកចូលទៅក្នុងដីអោយបាត់ទៅហើយ ដែលបង្ហាញទង្វើរអោយគេដឹង ថានាងមានចិត្តទៅលើគេ

« នាងនិយាយម្តងទៀតបូមី » ជុងហ្គុក
« អោយនិយាយអី » បូមី
« នាងបារម្ភពីខ្ញុំខ្លាំងណាស់មេនទេ ? » ជុងហ្គុក សម្លឹងមុខបូមីមិនដាក់ភ្នែក ក្រសែរភ្នែកបែបចង់ដឹង ត្រូវតែទទួលបានចម្លើយដែលគេចង់ដឹងអោយបាន

« ហើុយយយ ខ្ខ្ញុំក៏បារម្ភពីលោកទូទៅនេះឯង
« លោកកំពុងតែជិតបន្តដំណែងពីលោកពូ ! ខ្ញុំមិនចង់អោយមានរឿងមិនល្អកើតឡើងលើលោក នាំលោកប៉ាអ្នកម៉ាក់លោកពិបាកចិត្ត បែបនេះហើយអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំក៏ត្រូវធ្វើ » បូមី
ជុងហ្គុក ក៏ព្រមប្រលែងដៃរបស់បូមី អោយនាងលាងរបួសបន្ត អារម្មណ៍នៅពេលនេះច្របូកច្របល់ខ្លាំងណាស់សម្រាប់ជុងហ្គុក

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now