because of you

948 45 0
                                    

ភាគទី 39               
[ បេះដូងរបស់បង ]

   “ អូនឆ្អែតហើយ ”
   “ បងក៏ឆ្អែតដូចគ្នាអូន ”
លោកចននឹងលោកស្រីចនងើបចេញដំណាលគ្នាដូចជាមិនទុកមុខអោយយូអុីទាល់តែសោះ ចាប់ទុកនាងដូចជាវត្ថុចង្រៃទៅហើយមកដល់ភ្លាមក៏ងើបចេញភ្លែត ! តែយូអុីនៅតែមិនខ្វាយខ្វល់ព្រោះមុខនាងវាក្រាស់ស្រាប់សំខាន់យកប្តីគេអោយបានវាជាក្តីសុខនាងហើយ

   “ លោកប្តីអូនចង់ញាំមួយនោះដួសអោយអូនតឹចមក ” បូមី
   “ បានណាប្រពន្ធសម្លាញ់ ញាំអោយច្រើនៗ ” ជុងហ្គុកដួសម្ហូបដាក់ចានរបស់បូមី , បូមីញញឹមបញ្ឈឺដល់យូអុីអស់សំណើចណាស់ដែលចូលមកដល់គ្មានអ្នកនិយាយរកគ្មានអ្នកស្វាគមន៍

   “ អូនក៏ចង់ញាំដែលដួសអោយអូនផងលោកប្តី ”
   “ អត់ទំនេរទេ សំទោស ”
យូអុីធ្វើជាម្ញិកម្ញក់ដូចគ្នាតែវាចារបស់ជុងហ្គុកក៏ធ្វើអោយដាច់ផ្ញារនិយាយលែងចេញស្ពឹកមុខចង់ស្ពឹកដល់ខួរទៀត ។ បាយមួយពេលនេះក៏កន្លងទៅដោយងាយស្រួលហើយពេញចិត្តជាទីបំផុតក៏ព្រោះបំបាក់មុខសត្រូវដែលតាមឈ្នានីសបានសម្រេច ។

   “ យើងជាប្រពន្ធដើមនាងឯងសំអាងអី ? ”
   “ ប្រយ័ត្នខ្លួនផងប្រយ័ត្នក្បាលនៅទីនេះរស់មិនសុខស្រួល ”
ក្រោយពីឃើញជុងហ្គុកឡើងទៅបន្ទប់បាត់យូអុីក៏ប្រញាប់មកបញ្ចេញកំហឹងលើបូមីភ្លាមៗ នាងពិតជាខឹងខ្លាំងណាស់ដែលត្រូវបូមីបំបាក់មុខហើយកំហឹងមួយនេះធ្វើអោយនាងវីសក្លាយជាមនុស្សឆ្កួតអញ្ចឹងមកស្រែកឡូឡាទាំងមិនចេះខ្មាស់ទឹកមុខចង់សុីសាច់គេទាំងរស់ទៀត ។ បូមីជាមនុស្សដែលចិត្តត្រជាក់ស្ងប់ស្ងាត់តែគំនុំរបស់នាងគុំទុកនៅក្នុងចិត្តការឈ្លោះជាមួយមនុស្សឆ្កួតមិនមានលទ្ធផលល្អទេ ត្រឹមញញឹមផ្អែមល្ហែមមានសេចក្តីសុខទៅកាន់នាងវិញភ្លើងនោះដុលរោលទៅនាងវិញដោយខ្លួនឯងហើយ ។

   “ មិចក៏នាងឯងញញឹម មី..មី ” យូអុីក្តៅក្រហាយខ្លាំងសូម្បីតែចង់រកនឹកពាក្យជេរទៅកាន់បូមីក៏នាងនឹកមិនចេញផង
   “ យកទឹកមួយកែវនេះពន្លត់ភ្លើងទៅ ” បូមីជះទឹកត្រជាក់មួយកែវចំកណ្តាលមុខរបស់យូអុី , យូអុីស្រែកខ្លាំងៗឡើងសម្លេងស្រែកលឺជាងកញ្ចែរដែកទៅទៀតសូម្បីតែអ្នកបម្រើក៏លើកដៃបិទត្រចៀករត់ចេញព្រោងព្រៀតទៀតផង ។ បូមីខ្ចិលបន្តឈ្លោះជាមួយនាងទើបឡើងទៅបន្ទប់ដែលនៅជាន់ខាងលើបាត់

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now