Because Of You 🥀

969 47 0
                                    

𝐏𝐚𝐫𝐭  𝟏𝟏
[ ឈឺឆ្អែតឆ្អន់ពេកហើយ ! ]
__________________________________________

ឋានះរបស់នាងបានត្រឹមធ្វើជាអ្នកបម្រើ តាមបម្រើត្រុកៗ ត្រឹមសម្លឹងលួចមើលចៅហ្វាយពីចំងាយទេ !!! ក្តីសុខពិតប្រាកដនឹងក្តីស្រលាញ់គ្មាននោះទេសម្រាប់នាង

« ប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់ឯងហើយណាបូមី »
« កុំព្យាយាមទាមទារអោយលើសនេះអី » បូមី

ជុងហ្គុកនៅក្បែរយូអុីតាមមើលអារម្មណ៍គេល្អខ្លាំងណាស់ មានតែស្នាមញញឹម ស្នាមញញឹមដែលស្រស់ស្អាតមើលទៅមានក្តីសុខ !!!

« អ្នកម៉ាក់ កូនសុំកក់អ្នកនាងយូអុីទុកហើយណា »
« កូនពេញចិត្តអ្នកនាងយូអុី » ជុងហ្គុកនិយាយត្រង់មិនលាក់លាម គេនិយាយតាមអារម្មណ៍ដែលកំពុងតែពុះកញ្ច្រោលទៅលើយូអុីខ្លាំង

« ជុងហ្គុក » យូអុីអៀនស្ទើរតែរឹងខ្លួន

« ស្គាល់ចិត្តគ្នាអោយច្បាស់សិនទៅ បើប្រាកដម៉ាក់មិនជំទាស់ទេ » លោកស្រីចនតឹងក្នុងចិត្តណាស់ ពេលនេះបំណងគាត់រលាយអស់ហើយ បានត្រឹមតែនិយាយចាក់បណ្តោយតាមកូន ! គាត់ក៏គ្មានសិទ្ធជំទាស់ព្រោះធំៗអស់ហើយបណ្តោយអោយគេធ្វើតាមចិត្តរបស់គេចុះ

« កូនគ្រាន់តែសុំកក់អ្នកនាងយូអីុទុកតើ មានទាន់ទៅធ្វើស្អីឯណា , ទោះយ៉ាងណាក៏កូននឹងអ្នកនាងយូអុីទាក់ទងគ្នាក្នុងពេលឆាប់ៗស្រាប់ហើយ » ជុងហ្គុក

« និយាយធ្វើអោយខ្ញុំអៀនទៀតហើយ » យូអីុ
« អ្នកនាងយូអីនៅញាំបាយថ្ងៃជាមួយខ្ញុំសិនណា !!! » ជុងហ្គុក

« អឹមមម បែបនោះក៏បាន !!! តែបូមីកំពុងធ្វើម្ហូបមេនទេ ? ខ្ញុំចង់រៀនជាមួយបូមីណាស់ !!! នឹងបានចេះធ្វើម្ហូបទុកអោយមនុស្សសំខាន់ញាំ » យូអីុ

« មិនបាច់រៀនជាមួយនាងទេ » ជុងហ្គុកគ្រាន់តែលឺឈ្មោះបូមីក៏ប្រកែក !!!
« ក៏បានណាក្មួយយូអី , បូមីនេះណាពូកែណាស់រឿងធ្វើម្ហូប ទៅរៀនជាមួយនាងចុះ » លោកស្រីចន

« ចាស៎ » យូអីុក៏ដើរទៅផ្ទះបាយដើម្បីរៀនធ្វើម្ហូបជាមួយបូមី

« ឯងនេះអោយល្មមៗបានហើយប្រុសជុង៎ » លោកស្រីចន
« ខ្ញុំធ្វើអីខុសទៀតហើយអ្នកម៉ាក់ ? » អ្នកកម្លោះធ្វើមុខជូ ហេតុអីបន្ទោសគេទៀតហើយ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Dove le storie prendono vita. Scoprilo ora