Because Of You

1K 50 0
                                    

Part 20 + 21        
[ គ្រប់យ៉ាងរបស់ខ្ញុំគឺសម្រាប់លោក !!! ]

   - ភូមិគ្រិះត្រកូលចន
  
ត្រឡប់មកដល់ភូមិគ្រិះវិញ ដោយយប់ជ្រៅណាស់ដែលរាងស្តើងបូមីក៏ជ្រុលគេងលង់លក់នៅលើឡាន ជុងហ្គុកចតឡាននៅចំណងឡានរួចក៏បែរមកមើលនាង តែមិនហ៊ានដាស់នឹងធ្វើអោយមានសំឡេងរំខាននាងនោះទេ ។

« តាមពិតនាងក៏មិនអន់ដែលបូមី »
« គេងអោយស្រួលចុះណា ទុកអោយខ្ញុំមើលថែនាង »
រាងក្រាស់ប្រញាប់ចុះពីលើឡានហើយដើរសំដីទៅទ្វារម្ខាងទៀតនឹងលើកបីរាងស្តើងចូលទៅក្នុងផ្ទះ ដើរតម្រង់ទៅបន្ទប់សម្រាក

នាយដាក់នាងគេងលើពូកថ្នមៗហើយក៏ទាញភួយដណ្តប់អោយនាងកុំអោយរងារ ចុងក្រោយបំផុតក៏ទម្លាក់ស្នាមថើបស្រាលៗលើថ្ងាស់របស់នាង ។

មិនយល់ដែលថាអារម្មណ៍នេះវាកើតឡើងយ៉ាងមិច ? ដឹងត្រឹមតែថាមាននៅក្បែរនាងគឺមានក្តីសុខ ចង់ប៉ះនាងចង់នៅក្បែរនាងវាខុសពីអារម្មណ៍មុនៗដាច់ ? តើគេកំពុងតែជ្រុលខ្លួនលង់ស្រលាញ់នាងហើយមេនទេ ?

« អត់ទេអាជុង ភ្ញាក់ឡើង អត់ទេឈប់ស្រមៃ »
« កុំភ្លេចថាឯងមានអ្នកណាហើយ » ជុងហ្គុក
និយាយតែប៉ុណ្ណឹងក៏ប្រញាប់ដើរចេញទៅបាត់មុនពេលកើតអារម្មណ៍មានចិត្តទៅលើនាងស្តែងខ្លាំងជាងនេះ ។ ចង់ស្រលាញ់ដែលព្រោះបេះដូងកំពុងបើក ក៏ប៉ុន្តែជ្រុលជាស្រលាញ់នឹងផ្តល់ចិត្តអោយស្រីម្នាក់ផ្សេងទៀតហើយចង់បកក្រោយវាមិនអាច តែថាប្រសិនបើគ្មានរូបគេទេបងនឹងជ្រើសយកអូន
                          
         បូមីក្រោយពីព្រលឹម រៀបចំអាហារពេលព្រឹកមួយឈុតអោយលោកស្រីនឹងលោកប្រុសហើយ ក៏ប្រញាប់រៀបចំមួយឈុតទៀតទៅអោយជុងហ្គុកនៅឯបន្ទប់ព្រោះមិនទាន់ឃើញគេចុះមក

ក្នុងចិត្តនាងបារម្ភ គឹតថាជុងហ្គុកបែបជាទារុណព្រោះដាល់គ្នាកាលពីយប់មិញហើយទើបបានជាថ្ងៃរះចាំងកម្ពស់មេឃហើយនៅតែមិនទាន់ក្រោក ទើបនាងរួតរះរហ័សដៃជើងចម្អិនបបរអោយគេនឹងស៊ុបក្តៅៗហ៊ុតអោយឆាប់មានកម្លាំង

« បូមីហ្អា៎ ! ឡើងទៅដាស់ប្រុសជុងផងកូន ព្រឹកនេះចូលក្រុមហ៊ុនជាមួយប៉ាគេផង សម្ពឹកដល់ហើយអាកូនប្រុសម្នាក់នេះ »
លោកស្រីចននិយាយបណ្តើរគ្រវីក្បាលបណ្តើរជាមួយក្មេងអត់ចេះធំម្នាក់នេះ ! តាំងពីតូចដល់ធំទម្លាប់អោយគេដាស់រហូត មិនដឹងថាបន្តដល់ណាទៀតទេ កម្លោះស្តូកជិតបានប្រពន្ធហើយ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now