Because Of You

888 41 1
                                    

ភាគទី 37   
[ ទទួលយកនាងធ្វើជាប្រពន្ធដើមចុះ អូនយ៉ាងមិចក៏បាន ]

   “ មិនអាច ! មិនអាចធ្វើបែបនេះបានទេ ”
   “ ចន ជុងហ្គុក ”
សុខៗយូអុីក៏ស្រាប់តែបង្ហាញខ្លួនឡើងធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ជុងហ្គុកស្រឡាំងកាំងហើយក៏ភ័យណាស់ដែលយូអុីមកលើកនេះប្រាកដជាបំផ្លាញ់សុភមង្គល់គេហើយនឹងបូមីជាមិនខាន ។
  
   “ អេ៎ក្មួយយូអុី ! មកមិនអោយដំណឹងសោះ ” លោកចន
   “ សំទោសលោកប៉ាអ្នកម៉ាក់ក្មេកដែលកូនមកមិនអោយសម្លេងជាមុនព្រោះកូនប្រញាប់ខ្លាចឈ្មោះប្រពន្ធដើមត្រូវដណ្តើមបាត់ ”
ពាក្យសំដីរបស់នាងបង្កើតអារម្មណ៍អោយគ្រប់គ្នាជ្រួលជ្រើមហើយក៏ចោលភ្នែកសម្លឹងទៅជុងហ្គុកដែលកំពុងអង្គុយរកពាក្យមកបកស្រាយ ! បូមីដូចត្រូវគេចាប់ទះនាងក្រោកឈរឡើងដើរទៅរកយូអុីនឹងសួរបញ្ជាក់ហេតុអ្វីក៏មកបង្ករឿងដល់ទីនេះហើយហ៊ានហៅអនាគតប៉ាម៉ាក់ក្មេកនាងថាលោកប៉ាអ្នកម៉ាក់ក្មេកដែល ?

   “ អ្នកនាងនិយាយបានន័យថាមិច ? ”
   “ មកច្រឡុំផ្ទះហើយទេដឹង ? ” បូមី
   “ ច្រឡុំយ៉ាងមិច ! ច្រឡុំយ៉ាងមិចបានទៅ ”
យូអុីនិយាយរួចក៏ធ្វើពើរជាស្រាយកន្សែងបង់ក៎បង្ហាញអោយបូមីឃើញពីស្លាកស្នាមដែលជុងហ្គុកបានបង្កលើរាងកាយរបស់នាងកាលពីយប់មិញ ។ លោកប៉ាអ្នកម៉ាក់សម្លឹងមុខគ្នាមិននឹកស្មានថាកូនប្រុសធ្វើរឿងបែបនេះទាំងដែលខ្លួនឯងនិយាយថាស្រលាញ់បូមីណាស់ , បូមីលែងមានពាក្យត៎នាងចាញ់ប្រៀបយូអុីទាំងមិនសម

   “ កាលពីយប់មិញបងបានធ្វើអីខ្លះកុំអោយអូននិយាយអីណា ”
   “ ចិត្តស្រីដូចគ្នាត្រូវគេរំលោភបំពានបែបនេះតើមានអារម្មណ៍យ៉ាងណា លោកប៉ាអ្នកម៉ាក់ក្មេកយល់ពីទំនាក់ទំនងរវាងគ្រួសារយើងច្បាស់ហើយ បើលោកប៉ាដឹងពីរឿងនេះតើមានអ្វីកើតឡើង ”
យូអុីធ្វើជាដើរតួកំសត់រកទឹកភ្នែកបន្តិចអីបន្តិច ជុងហ្គុកខាំមាត់ស្គេញជាមួយនឹងរឹកពាររបស់នាងខ្លាំងគេពេលនេះក៏មិនខុសអីពីរូបចម្លាក់ចង់កម្រើកទៅខាងណាក៏មិនកើត លោកប៉ាអ្នកម៉ាក់កំពុងតែមានរឿងជាច្រើនចង់សួរហើយនៅមានបូមីដែលឈរទ្រឹងស្ងៀមៗទៀត ទោះបូមីមិនស្រែកយំតែគេយល់ច្បាស់ណាស់ថានាងកំពុងតែខកបំណងនឹងឈឺចាប់ជាមួយនឹងរូបគេខ្លាំង

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now