ភាគបញ្ចប់ [ ព្រះនាងម្ចាស់របស់បង ]

1.9K 75 2
                                    

មួយខែបានកន្លងផុតទៅ !

នៅក្នុងសាលមួយនៅពេលនេះកំពុងតែពោរពេញទៅដោយភ្ញៀវកិត្តិយសជាច្រើនកុះករមកឡើងកកកុញពេញតែម្តង ក៏ព្រោះតែថ្ងៃនេះជាថ្ងៃពិសេសរបស់កូនប្រុសត្រកូលចននោះអី ។ កំឡុងពេលដែលមិនទាន់ដល់ម៉ោងចូលកម្មវិធីកូនកំលោះក៏ត្រូវទទួលភ្លៀវឡើងវិកវរជាមួយនឹងលោកប៉ាហើយនឹងអ្នកម៉ាក់ រីឯកូនក្រមុំវិញនៅពេលនេះក៏កំពុងនៅក្នុងបន្ទប់តុបតែងខ្លួន

     " ទឹកដៃអ្នកផាត់មុខរឺមកពីមុខកូនក្រមុំទៅ ? "
     " បូមីហ្អា៎ ឯងកើតអីមេនទេសម្លាញ់ ? " ម៉ូណាសួរដោយក្តីបារម្ភក៏ព្រោះតែឃើញមិត្តសម្លាញ់ទឹកមុខស្លេកស្លាំងណាស់បើទោះជាផាត់មុខលាបក្រែមកម្រាស់យ៉ាងណាក៏ដោយ ។

     " មេនហើយ ! មានអារម្មណ៍មិនស្រួលខ្លួនសោះ "
     " មិនគួរទេណា " បូមីដកដង្ហើមធំទៅជាថ្ងៃដែលពិសេសសម្រាប់នាង នាងក៏បែរជាធ្លាក់ខ្លួនឈឺទៅវិញតាំងពីព្រឹកមកក្អូតចង្អោររហូតតែនាងមិនបានប្រាប់រឿងនេះដល់ជុងហ្គុកទេខ្លាចព្រោះតែនាងគេត្រូវរំសាយពិធីមង្គល់ការចោលពាក់កណ្តាលទី ។

     " ឯងភ័យពេកទេដឹង ? សម្រួលអារម្មណ៍អោយស្រួលណាសម្លាញ់ ខ្លាចជាប្រពន្ធគេរួចទៅហើយគ្រាន់តែរៀបការមិនធ្វើអោយឯងភ័យរហូតដល់ថ្នាក់ឈឺទេណា " ម៉ូណាគ្រាន់តែកំប្លែងលេងជាមួយបូមីអោយនាងបានសើចក្រែងជួយសម្រាលអារម្មណ៍នាងបានខ្លះ ។

     " ឆ្កួត ! មិនមេនបែបនោះទេ "
     " យើងគ្រាន់តែ... គ្រាន់តែ ហើុយយមិននិយាយល្អជាង "
     " មិននិយាយយើងក៏មិនសួរដែល "
     " ណែយើងចេញទៅវិញហើយណាអាតាប៉ិនោះរកស្លាប់ហើយ "
     " ហឹមមប្រយ័ត្នផងណា កុំដើរលឿនពេក " ម៉ូណាងក់ក្បាលហើយក៏ដើរចេញពីបន្ទប់ដែលបូមីតែងខ្លួនមួយនោះ សុីងហ៊ុនណាថ្នាក់ថ្នមនាងសម្បើមណាស់តាំងពីធ្វើអោយនាងមានកូនមក ថ្នមព្រឹកថ្នមល្ងាចម៉ូណារករឿងវ៉ៃដុំច្រុំធាក់យ៉ាងណាក៏មិនដែលត៎ទេគាត់ប្រកាន់ពាក្យមួយឃ្លាថាប្រពន្ធយើងអ្នករើសយើងត្រូវតែទ្រាំ ។

          កន្លះម៉ោងបានកន្លងផុតទៅ !

ភ្លៀវកិត្តិយសចូលអង្គុយពេញតុក៏ព្រោះតែដល់ម៉ោងពិធីត្រូវប្រារព្វហើយរីឯលោកអាចារ្យវិញក៏ត្រៀមរួចជាស្រេច ។ ជុងហ្គុកឈរក្បែរលោកអាចារ្យទាំងត្រជាក់ដៃត្រជាក់ជើងគេភ័យអរព្រោះចង់ឃើញមុខកូនក្រមុំរបស់គេមិនដឹងថាស្ថិតក្នុងឈុតរ៉ូបរៀបការវែងអន្លាយមួយនេះនាងស្អាតកម្រិតណានោះទេ រាល់ថ្ងៃនាងក៏ស្អាតហួសនិយាយទៅហើយចាំមើលថ្ងៃនេះវិញប្រហែលរិតតែពិសេសខ្លាំងណាស់

You've reached the end of published parts.

⏰ Last updated: Jul 18, 2021 ⏰

Add this story to your Library to get notified about new parts!

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now