Because Of You

801 34 0
                                    

ភាគទី 57
[ ទៅរកអូន !!! ]

បួនថ្ងៃបានកន្លងផុតទៅយ៉ាងលឿន សភាពចនជុងហ្គុកបានធ្លាក់ដល់បាតតែម្តងបួនថ្ងៃមកនេះគេមិនបានចូលផ្ទះនោះទេព្រោះឃើញផ្ទះដូចនឹកឃើញដល់បូមីអញ្ចឹង នឹកបូមីពេលណាគេក៏ទឹកភ្នែកពេលនោះទើបគេសម្រេចចិត្តគេចចេញក្រៅផ្ទះមួយរយះ ។ គេចពីផ្ទះខ្លួនឯងក៏ទៅសំងំនៅឯផ្ទះសុីនហ៊ុនដែលទើបតែចាប់ដៃគ្នាធ្វើជាសម្លាញ់ស្លាប់រស់ អ្នកខាងនោះក៏ទទួលយ៉ាងគួរសមទៀតដឹងថាមនុស្សខូចចិត្តពិបាកចិត្តហើយក៏ទឹញស្រាទាំងកេះៗទុកផឹកជាមួយគ្នាទៀត ...

    " អាណាយកស្រាអោយវាផឹកទៀតហើយ ? " សុីនហ៊ុនចុះពីបន្ទប់មកក៏ឡូឡាព្រោះឃើញជុងហ្គុកដេកកាន់ដបស្រាលើកអកយ៉ាងទំនង ផឹកទាំងព្រលឹមផឹកមិនរកបាយរកទឹក ផឹកយកស្លាប់យករស់តែម្តង

    " គាត់បើកទូហើយយកខ្លួនឯង " អ្នកបម្រើ
    " វាផឹកប៉ុន្មានដបហើយ ? "
    " ទើបតែពីរដបទេទៀត " អ្នកបម្រើឆ្លើយទាំងញ័រមាត់
    " ... " សុីនហ៊ុនឈប់សួរហើយគេក៏បញ្ជារអ្នកបម្រើអោយរៀបអាហារពេលព្រឹកពីរឈុតសម្រាប់គេមួយឈុតហើយជុងហ្គុកមួយឈុត បន្ទាប់មកគេក៏ដើរទៅរកមនុស្សប្រមឹកដែលដេកលើសាឡុងនោះ

    " ប្រុសផឹកដល់ងាប់រឺក៏យ៉ាងមិច ? "
    " បើងាប់យើងកក់ក្តាមមជ្ឈូសអោយ " សុីនហ៊ុនឈរត្រត់ចង្កេះសម្លឹងទៅជុងហ្គុក ! ដោយឃើញថាជុងហ្គុកមិនចាប់អារម្មណ៍ចំពោះសំដីដែលគេបាននិយាយហើយថែមទាំងលើកស្រាអកថែមទៀត រំពេជនោះសុីនហ៊ុនក៏ឆក់ដបស្រាពីដៃរបស់ជុងហ្គុកហើយក៏បោកចោលលាន់សូរតែប្រាវអោយជុងហ្គុកភ្ញាក់ព្រឿតតែម្តង ។

    " ឯងមិនមេនជាយើងឯងមិនដឹង "
    " ឯងមិនដឹងថាយើងឈឺខ្លាំងយ៉ាងណាទេ " ជុងហ្គុក
    " មេនហើយយើងមិនដឹងទេ ព្រោះស្រីដែលយើងស្រលាញ់ជាប់គុកមិនសង្ឃឹមថាបានរស់នៅជាមួយគ្នា ! តែចំណែកឯមានសង្ឃឹមរស់នៅជាមួយគ្នាហើយបែរជាមកដេកកើតទុក្ខទៅវិញ គឹតមើលទៅអ្នកណាកំសត់ជាងអ្នកណា ? " សុីនហ៊ុនបំណងឌឺដងជុងហ្គុក តែគេឌឺដងចង់អោយជុងហ្គុកភ្ញាក់ខ្លួនហើយក៏រឹងមាំឡើង ម្នាក់នេះគ្មានអ្នកណាប្រដៅបានទេបើអោយដេកកើតទុក្ខភ្លេចបាយភ្លេចទឹកនឹកតែស្រាអញ្ចឹងទៀតអនាគតទៅមហារីកក្រពះស្លាប់មុនបានចាស់ហើយ ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now