Because Of You

857 45 0
                                    

ភាគទី 44     
[ ពុទ្ធោអើយយយយ !!! ]

    " ឯងនិយាយថាមិច ? " ជុងហ្គុក
    " កាលពីប៉ុន្មានថ្ងៃមុនថ្ងៃដែលស្រីរបស់ឯងទៅរកយូអុីដល់ក្លិបថ្ងៃនោះយើងអូសយូអុីមកជាមួយយើងហើយថ្ងៃនោះយើងក៏ដេកជាមួយយូអុីតែក្រោកមកនាងដូចជាមនុស្សឆ្កួតអញ្ចឹងនាងចាក់យើងជាច្រើនកាំបិទយើងវីសតែនឹងស្លាប់ " សុីនហ៊ុននិយាយរួចក៏ចង្អុលលើស្នាមរបួសដែលដេរជាច្រើនថ្នេរនោះ តាមមើលគេមិនបានកុហកទេព្រោះជាក់ស្តែងនៅពេលនេះសុីងហ៊ុនមិនទាំងមានកម្លាំងតស៊ូផង ។
    " ឯងដេកជាមួយនាង ! មេនហើយស្នាមលើខ្លួននាង "
ថ្ងៃដែលពួកគេដេកជាមួយគ្នាវាមិនឆ្ងាយគ្នាច្រើនថ្ងៃទេហើយស្នាមដែលបង្កនៅលើខ្លួនរបស់យូអុីក៏មិនសមរលុបបាត់លឿនដែល ជុងហ្គុកអាចយកភាពស្អាតស្អំដែលមិនបានបំពានយូអុីមកវិញបានហើយ
    " ថ្ងៃដែលអែងត្រូវថ្នាំសម្រើបនោះឯងគ្មានបានរំលោភស្អីនាងទេ នាងប្រឌិតតែខ្លួនឯងតាំងពីថ្ងៃនោះមកយើងអោយមនុស្សតាមដាននាងរហូតរឿងស្អីក៏យើងដឹងដែល ថ្ងៃនោះឯងដេកសន្លប់ក្នុងបន្ទប់ទឹក យូអុីប្រឌិតរឿងគ្រាន់តែបំបែកបំបាក់សុភមង្គល់ឯងនឹងបូមីប៉ុណ្ណោះ "
កាលបើបានស្តាប់លឺបែបនេះហើយជុងហ្គុកក៏បានធូចិត្តមួយចំណែក ជុងហ្គុកឆ្ងល់ខ្លាំងណាស់ទាក់ទងជាមួយនឹងយូអុីនាងមើលទៅដូចជាមនុស្សស្រីធម្មតាមិនគួរអោយពិសពុលសោះនៅពេលដែលស្គាល់ដំបូងចុះហេតុអីក៏ពេលនេះខុសស្រឡះប្រៀបដូចបិសាចកំណាចមួយក្បាលអញ្ចឹង ? នាងកាន់តែសាហាវទៅៗសូម្បីតែសុីងហ៊ុនក៏មិនអាចឈ្នះបានត្រូវនាងចាក់ច្រើនកាំបិតវីសតែនឹងស្លាប់ទៀត ?!?
    " ហេតុអីយូអុីសាហាវម្លេះ ? "
    " ឯងធ្លាប់ជាអតីតគូដណ្តឹងនាងឯងមិនដឹងថានាងសាហាវបែបនេះរឺក៏ទើបតែដឹងនៅពេលនេះ ? " ជុងហ្គុក
    " ដឹងយូហើយតែយើងអាណិតនាង នាងមានបញ្ហាផ្លូវចិត្តសតិក៏មិនប្រក្រដីតាំងពីកើតមកម្លេះ ! ឯងឃើញយើងតាមហួងហែងនាងដែលទេក៏ព្រោះតែមានតែយើងម្នាក់ទេដែលដឹងពីនាងច្បាស់ " អាចថាសុីនហ៊ុនម្នាក់នេះស្មោះស្ម័គ្រណាស់ទោះដឹងនាងមិនប្រក្រដីហើយក៏នៅតែស្រលាញ់នាងដដែល តែអ្វីដែលនាងទាស់ចិត្តគឺនាងមិនទុកនោះទេម្លោះហើយទើបផ្តាច់ពាក្យជាមួយគេដោយសារតែគេពូកែតាមរញ៉េរញ៉ៃចេះដឹងរឿងជីវិតនាងជ្រុល ។ តែការហួងហែងរបស់សុីនហ៊ុនមួយនេះគ្រាន់តែស្រលាញ់នឹងការពារនាងប៉ុណ្ណោះតែនាងមិនពេញចិត្ត
    " តាំងពីនាងត្រូវឯងធ្វើអោយឈឺចាប់នាងកាន់តែឃោឃៅ "
    " មកទីនេះម្តងណាក៏មកបញ្ចេញកំហឹងដាក់គ្រប់គ្នារហូត នាងអោយយើងជួយសម្លាប់ស្រីរបស់ឯង នាងទន្ទេញពាក្យសម្លាប់ជាប់មាត់សូម្បីតែពេលដេកក៏នឹកឃើញតែយើងមិនធ្វើទេ មិនជាដាច់ខាត មួយជីវិតយើងចង់បានតែយូអុីទេបើអ្នកណាមិនប៉ះពាល់យូអុីយើងក៏មិនលូកដៃដែល " សុីនហ៊ុន ! ដូចជាកាលដែលជុងហ្គុកតាមញ៉ែយូអុីអញ្ចឹងពេលនោះក៏មានរឿងជាមួយសុីនហ៊ុនមិនតឹចដែល ។
    " ចុះពេលនេះឯងមានដឹងថានាងនៅទីណាអត់ ? "
    " មិនដឹងទេ នាងប្រុងសម្លាប់យើងអោយស្លាប់បែបនេះហើយនាងមិនហ៊ានមកទីនេះទៀតទេតែយើងផ្តាំរឿងមួយចុះ កុំដើរចោលមនុស្សស្រីដែលឯងស្រលាញ់យើងស្គាល់ពីចរិកនាងច្បាស់យើងដឹង " សុីនហ៊ុនក៏ចង់បានន័យថាយូអុីមិនឈប់ងាយៗនោះទេនាងហ៊ានប្រថុយដល់ដំណាក់កាលមួយនេះហើយនាងច្បាស់ជាមិនបោះបង់ចោលគំនុំនឹងភាពស្អប់ខ្ពើមរបស់នាង បើជុងហ្គុកប្រហែលលើកទីពីរអាចនឹងមិនសំណាងល្អក៏ថាបានដែល ។
    " អរគុណ ! ហើយក៏សំទោសសម្រាប់មួយដៃនោះ "
    " មិនអីទេសុំតែម្យ៉ាងទេកុំធ្វើបាបនាង អោយច្បាប់ជាអ្នកដោះស្រាយជាមួយនាងទៅចុះ " ស្តាប់សុីនហ៊ុននិយាយហើយជុងហ្គុកក៏ងក់ក្បាលហើយក៏ចាកចេញត្រឡប់ទៅកំដរបូមីនៅឯមន្ទីរពេទ្យវិញ ទោះជាមនុស្សម្នាច្រើនប៉ុណ្ណាក៏មិនមានសុវត្ថិភាពប្រសិនបើយូអុីនៅរួចខ្លួននៅឡើយនោះ ។
    ពេលយប់ក៏បានមកដល់ប៉ាម៉ាក់របស់បូមីក៏ទើបតែបានមកដល់សេអ៊ូលនោះទេពួកគាត់ពិតជារំជួលចិត្តខ្លាំងណាស់ដែលឃើញកូនស្រីធ្លាក់ក្នុងសភាពបែបនេះ ។ ពួកគាត់ក៏បន្តកំដរកូនស្រីនៅមុខបន្ទប់ម៉ង់ៗរហូតដល់យប់អាធាត្រចូលដល់ម៉ោង10ជិត11យប់ទើបជុងហ្គុកសុំអង្វរអោយទៅសម្រាកហើយពួកគាត់ក៏យល់ព្រម ។ ជុងហ្គុកផ្តែផ្តាំអោយគ្រូពេទ្យនឹងអ្នកគ្រូពេទ្យជួយមើលថែបូមីអោយបានដឹតដល់កុំទៅចោលនាងជាដាច់ខាតហើយក៏កុំអោយអ្នកណាចូលទៅបានផ្តេសផ្តាសគេនឹងរហ័សមកវិញ ។
    " អ្នកនាងជាអ្នកណា ? " អ្នកគ្រូពេទ្យសួរទៅកាន់នារីមិនស្គាល់មុខ
    " ជាមិត្តអ្នកជំងឺបន្ទប់នេះ "
    " អធ្យាស្រ័យស្វាមីអ្នកជំងឺមិនអនុញ្ញាតអោយអ្នកណាចូលទៅរំខានអ្នកជំងឺនោះទេហើយពេលនេះក៏មិនមេនជាពេលសម្រាប់សួរសុខទុក្ខដែលសូមអញ្ចើញអ្នកនាងត្រឡប់ទៅវិញផង " អ្នកគ្រូពេទ្យ
    " ចាស៎ ខ្ញុំសុំមើលនាងពីខាងក្រៅបន្តិចទេ "
ខាងក្នុងអស់សេរ៉ូមហើយទើបអ្នកគ្រូពេទ្យដើរចេញប្រញាប់ទៅរកសេរ៉ូមមកដាក់បន្តអោយបូមី ! ស្រីម្នាក់នោះឃើញផ្លូវទូលាយល្អក៏ប្រញាប់ចូលទៅទោះមួយនាទីក៏នាងត្រូវតែចូលទៅអោយបានសម្រេច
    " អាយុថ្លៃដល់ហើយ ? "
    " មនុស្សដូចជានាងមានអីសំខាន់ទៅត្រឹមជាមីក្មេងស្រុកស្រែចង់ឡើងតោងវល្លិ៍ធ្វើជាលោកស្រីដម្លើងកេរ្តិ៍ឈ្មោះអោយខ្លួនឯងប៉ុណ្ណោះហេតុអីក៏ព្រះមេត្តាដល់ឯងម្លេះ ? ចុះយើង ? យើងជាកូនស្រីអ្នកមានកេរ្តិ៍ឈ្មោះយើងល្អគ្រប់យ៉ាងហេតុអីក៏ព្រះមើលមិនឃើញយើងខ្លះ "
មិនខុសនោះទេម្នាក់នេះគឺជាយូអុី ! នាងប្រថុយប្រថានដល់ស្ថានការណ៍មួយដែលអាចជាប់ទោសអស់មួយជីវិតហើយនាងប្រាកដជាមិនអោយខ្លួនឯងខាតបង់ចោលទទេរៗនោះទេ យ៉ាងណាមុននឹងនាងដើរចូលគុកក៏ត្រូវតែឃើញចនជុងហ្គុកឈឺចាប់ដល់ក្អួតឈាមស្លាប់នៅពេលដែលនាងបូមីត្រូវស្លាប់នៅចំពោះមុខដែល ។ ទង្វើរអាក្រក់ដែលនាងបានសាងនាងមិនត្រូវការអ្វីឡើយ មិនត្រូវការអោយជុងហ្គុកស្រលាញ់នាង អ្វីដែលនាងត្រូវការគឺចង់សងសឹកមនុស្សដែលលេងសើចជាមួយនឹងនាង ហើយនឹងស្រីម្នាក់ដែលមានចំណែកម្នាក់នោះអោយស្លាប់អោយពួកវាព្រាត់ប្រាស់តាមចិត្តនាងប៉ុណ្ណោះ ។
    " ណ្ហើយយ ! លើកនេះយើងមិនអោយនាងឯងរួចខ្លួនទេ "
    " នាងឯងត្រូវតែទៅរស់នៅឋាននរក ត្រូវតែស្លាប់ "
យូអុីដកកាំបិទដែលនាងបានសៀតនឹងចង្កេះឡើងហើយក៏លើកវាដោយដៃរបស់នាងបំណងចាក់បូមីអោយស្លាប់ជាលើកទីពីរ
    " អ្នកនាងចង់ធ្វើអី !?! "
    " ជួយផងៗៗៗ មានមនុស្សចង់សម្លាប់អ្នកជំងឺ ជួយផង "
ពេទ្យស្រីស្រែកឆោឡោឡើងខ្លាំងៗ យូអុីអារម្មណ៍លែងមូលភ័យផងខ្លាចគេចាប់បានហើយក៏បោះកាំបិទចោលរួចក៏ទាញនេះទាញនោះគប់ទៅពេទ្យស្រីនោះកុំអោយឈរបន្ទើសផ្លូវរបស់នាង ហើយនាងក៏ប្រញាប់រត់គេចបាត់ទៅ ។
    " នេះមានរឿងអី ? " ជុងហ្គុកឆោឡោ
    " មានឃាតករចង់សម្លាប់អ្នកជំងឺ "
    " ពុទ្ធោអើយ !!!! " ជុងហ្គុកឃើញស្រមោលរបស់យូអុីរត់ចេញតែជុងហ្គុកក៏មិនអាចរត់តាមបានព្រោះបារម្ភនឹងបូមីមិនដឹងថាមុននោះនាងបានធ្វើអីលើបូមីខ្លះហើយទេ ? យូអុីនេះពិតជាសាហាវមេនចេញតែមួយភ្លេតសោះក៏មកធ្វើបាបបូមីអោយទាល់តែបាន កុំតែជាប់ពាក្យជាមួយសុីនហ៊ុនមិនអញ្ចឹងកាំភ្លើងដាក់នៅជាប់ខ្លួនបាញ់នាងសម្លាប់ចោលបាត់ទៅហើយ ...។

==========================

រោគចិត្តដល់កំពូលហើយ 😿

ChaeMin_ឆេមីន🥀

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now