Because Of You

1K 42 0
                                    

𝐏𝐚𝐫𝐭 𝟏6
  [ ក្មេងទាំងពីរអ្នកនេះត្រូវតែរៀបការជាមួយគ្នា !!! ]
______________________

ម៉ោងមួយថ្ងៃត្រង់ បូមីទើបតែងើបពីសន្លប់ បូមីលើកដៃស្ទាបក្បាលនឹងគ្រវីតឹចៗព្រោះមានអារម្មណ៍ថាធ្ងន់ៗក្បាលខ្លាំងណាស់

ជើងស្រលូន ទម្លាក់ចុះពីលើពូក ហើយព្យាយាមដើរទាំងអស់កម្លាំងចុះទៅជាន់ក្រោម

« អ្នកនាងបូមី » អ្នកបម្រើ
« អ្នកមីងមិននៅផ្ទះទេរឺ ? » បូមី
ដែលសួរព្រោះនាងត្រូវប្រាប់រឿងនេះទៅដល់លោកស្រីចន  គាត់ជាម្តាយប្រាកដជាមានដំណោះស្រាយជាមួយកូនមិនខាន បើបណ្តោយអោយវាបន្តទាំងបែបនេះ ជុងហ្គុកអាចនឹងគ្មានសុវត្ថិភាពនោះទេ គេជិតក្លាយជាអគ្គនាយកហើយទើបបូមីបារម្ភជាខ្លាំង

បូមីជឿថាសុីងហ៊ុនមិនងាយឈប់នោះទេ ជុងហ្គុកនឹងយូអីុកាន់តែជិតស្និតគ្នារឿងនេះវានៅតែបន្តរហូតមិនងាយបញ្ចប់ ទើបត្រូវរកដំណោះស្រាយមុនពេលប្រវត្តិសាស្ត្រច្រុំដែលមួយសារទៀត

« លោកស្រីមិននៅទេ ទាល់តែល្ងាចទើបមកវិញ »
« ពេលនេះនៅតែអ្នកប្រុសជុងហ្គុកនោះទេ » អ្នកបម្រើ

« ហាស៎ ថាមិច »
បូមីភ្ញាក់ព្រឺតក្រោយស្តាប់លឺថាជុងហ្គុកនៅផ្ទះ ជាទូទៅទំនេរៗបែបនេះទៅរករឿងអត់ប្រយោជន៍នៅខាងក្រៅហើយ តែថ្ងៃនេះហេតុអីក៏នៅផ្ទះ នាងស្តាប់ច្រឡុំទេដឹង

« ចាស៎ អ្នកប្រុសនៅក្នុងបន្ទប់សៀវភៅ » អ្នកបម្រើ
« ហាស៎ ស្អីអញ្ចេះ ? »
រិតតែធ្វើអោយបូមីភ្ញាក់ទៀតពេលលឺថាជុងហ្គុកនៅក្នុងបន្ទប់សៀវភៅ តាំងពីជំនាន់ណាជំនាន់នៃមកហើយ មិនដែលឃើញជុងហ្គុកមកអើពើនឹងសៀវភៅនោះទេ ចុះថ្ងៃនេះហេតុអី ? ខួរក្បាលឆ្លងចរន្តទេដឹង

« អ្នកនាងបូមីមិនទាន់បានញាំអាហារពេលថ្ងៃនោះទេ អោយខ្ញុំរៀបចំអោយដែលទេ ? » អ្នកបម្រើ

« មិនអីនោះទេ ខ្ញុំឃ្លាននឹងរៀបញាំដោយខ្លួនឯង »
« ទៅធ្វើការរឺទៅសម្រាកវិញចុះណា » បូមី 

« ចាស៎ » អ្នកបម្រើ
ក្រោយពីបញ្ចប់ការសន្ទនារួចហើយ បូមីក៏ឡើងទៅជាន់លើវិញ គឺតម្រង់ទៅបន្ទប់ដាក់សៀវភៅ នាងចង់ឡើងទៅអោយបានឃើញប្រាកដថាមិនបានស្តាប់ច្រឡុំនោះទេ ?

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Wo Geschichten leben. Entdecke jetzt