ភាគទី ៦៧ [ លោកប្តីចង់បានកូនភ្លោះរឺក៏អត់ ? ]

1.1K 38 1
                                    

រយះពេលពីរអាទិត្យបានកន្លងផុតទៅ !

បន្ទាប់ពីបញ្ចប់សង្គ្រាមនៅយប់នោះហើយជុងហ្គុកហើយនឹងបូមីក៏វិលមកជានានឹងគ្នាវិញ បូមីក៏បានផ្លាស់មកនៅភូមិគ្រិះត្រកូលចនវិញដោយរស់នៅក្នុងនាមជាកូនប្រសារយ៉ាងពេញសិទ្ធតែមិនទាន់បានរៀបចំរឿងរៀបការនៅឡើយទេក៏ព្រោះតែខាងប្រុសរយះពេលនេះគឺរវល់មមាញញឹកជាមួយនឹងការងារខ្លាំង ។ មួយអាទិត្យកន្លងមកនេះជុងហ្គុកសែនរវល់ណាស់ការងារព្រលឹមចេញព្រលប់ទើបចូលផ្ទះមានពេលខ្លះទៅមើលគម្រោងសណ្ឋាគារនៅឯមាត់សមុទ្ររបស់គេនោះគឺទៅគេងនៅទីនោះមិនត្រឡប់មកផ្ទះវិញទៀតផង ! ចំណែកឯបូមីឃើញស្វាមីរវល់បែបនោះហើយនាងក៏មិនសូវរករឿងប៉ុន្មានពេលគ្មានជុងហ្គុកនៅជិតនាងក៏យកពេលវេលាទាំងនោះនៅជាមួយហាងពេជ្ររបស់នាងដូចគ្នា

        _ ហាងពេជ្រ ! 

បូមីកំពុងតែអង្គុយពិនិត្យមើលបញ្ជីរការលក់ចេញមួយថ្ងៃៗនាងជាថៅកែស្រីថ្មីមិនសូវជាមានបុគ្គលិកច្រើនប៉ុន្មានទើបត្រូវមកអង្គុយពិនិត្យមើលដោយខ្លួនឯង ។

    " ថៅកែស្រីមានមនុស្សមកសុំជួប "
    " អូខេអោយគេចូលមកចុះ " បូមីនិយាយតែភ្នែកសម្លឹងមើលបញ្ជីរ

    " អូហូថៅកែស្រី ដូចជាមមាញញឹកដល់ហើយ "
    " ម៉ូណា " បូមីទម្លាក់ការងារចុះហើយបន្ទាប់មកក៏រត់ទៅអោបមិត្តជាទីសំលាញ់ ! កុំថាឡើយប្តីសូម្បីតែមិត្តរបស់នាងម្នាក់នេះណាពេលនេះក៏រវល់ហើយក៏ឃ្លានឆ្ងាយពីនាងខ្លាំងសម្បើមដែល ។

    " មកទាំងគូតែម្តង "
    " ខ្យល់អីបក់មកហ្អាស៎ បាត់ដំណឹងស្ងាត់មិននឹកនាសោះ ទៅអង្គុយលើសាឡុងសិនទៅចាំអោយបុគ្គលិកយកទឹកមកទទួល " បូមីនាំម៉ូណាហើយនឹងសុីងហ៊ុនទៅអង្គុយលើសាឡុងក្នុងបន្ទប់ធ្វើការរបស់នាងបន្ទាប់មកនាងក៏ទូរស័ព្ទទៅបុគ្គលិកអោយយកទឹកមកទទួលភ្ញៀវ ។

    " ចំហាយទើបតែចេញពីពេទ្យ " សុីងហ៊ុន
    " អ្នក...អ្នកណាកើតអីមេនទេ " បូមី
    " អូនសម្លាញ់ប្រាប់ខ្លួនឯងរឺក៏អោយបងប្រាប់ ? " សុីងហ៊ុននិយាយសម្តីផ្អែមដាក់ម៉ូណាបូមីតាមមើលកាយរវិការរបស់ពួកគេទាំងពីរដូចជាមានរឿងមិនសូវស្រួលសង្ស័យតែមានអីមកស៊ុបប្រាយបូមីហើយ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now