Because of you

999 54 0
                                    

ភាគទី 34                           
[ គេចអីជួបនឹង ]

ព្រឹកព្រលឹមនៃថ្ងៃថ្មី !
ក្រោយពីបញ្ចប់ភារកិច្ចក្តៅគគុកកាលពីយប់មិញហើយរាងកាយទាំងពីរនៅផ្តោបជាប់គ្នានៅឡើយ ជុងហ្គុកភ្ញាក់មុនបូមីហើយក៏ដេកសម្លឹងមុខរបស់នាងរហូតមិនហ៊ានកម្រើកនាំរំខានដំណេករបស់នាង នៅពេលបានឃើញស្នាមត្រាក្រហមនៅលើក៎ហើយក៏មានមោទនភាពខ្លាំងដែលខ្លួនឯងបានឆ្លងកាត់ជាមួយនារីដែលល្អឥតខ្សោះទាំងសំបកក្រៅនឹងរាងកាយនៅខាងក្នុង ។ កាលពីយប់មិញអាណិតនាងណាស់ដែលត្រូវបម្រើតណ្ហារបស់គេមិនឈប់រហូតស្តូកស្តឹងអស់កម្លាំងបែបនេះតែអោយធ្វើយ៉ាងមិចទៅបើបញ្ឈប់មិនបានពិតមេនគឺត្រូវការបែបនេះ

“ អ្ហឹកក ភ្លឺហើយរឺ ? ” បូមីមានទម្លាប់ល្អបើទោះជាអស់កម្លាំងក្រោកមិនរួចយ៉ាងណាក៏នាងនៅតែប្រឹងក្រោកអោយរួច រាងកាយនាងពេលនេះមិនខុសអីពីមនុស្សត្រូវភ្នំសង្កត់រ៉ូយឈឺអស់គ្រប់កន្លែងពេញរាងកាយ មិនខុសនោះទេជុងហ្គុកក៏មិនខុសអីពីភ្នំមកសង្កត់ពីលើមាឌតូចច្រឡឹងរបស់នាងពេញមួយយប់ សង្កត់រហូតមិនអោយនាងមានឱកាសឡើងលើវិញសោះ ><

“ ហៃយ៉ា រហ័សក្រោកធ្វើអីអូនមិនទាន់អស់ងងុយឯណា បងកំដរអូនដេកទៀតក៏បាន ” ថ្ងៃនេះក៏មានការងារសំខាន់ត្រូវទៅមើលប្រូជេកថ្មីនៅឯសមុទ្រឯណោះព្រោះលើកនេះចង់បង្កើតគម្រោងមុខរបរថ្មីសាងសង់អូតែលបែបលំដាប់នៅឯមាត់សមុទ្រតែទោះបីជាការងារសំខាន់យ៉ាងណាក៏ជុងហ្គុកមិនខ្វាយខ្វល់ សម្រាប់គេនេះណាគ្មានអីសំខាន់បំផុតជាងប្រពន្ធនៅចំពោះមុខនោះទេ

“ បងមិនទៅធ្វើការទេហ្អេស៎ ? ”
“ ចង់ធ្វើអូនជាង ” ពាក្យមួយឃ្លាននេះធ្វើអោយបូមីអៀនមុខក្រហម នាងនៅខ្មាស់រឿងកាលពីយប់មិញនៅឡើយ
“ អៀនអី ! ដេកស្រាតជាមួយគ្នាសោះ ” ជុងហ្គុកសើចស្ញេញដាក់បូមី ! បូមីទាញភួយមកគ្របដល់ក្បាលយប់មិនសូវខ្មាសតែថ្ងៃច្បាស់យ៉ាងនេះនាងពិតជាមិនអាចប្រឈមមុខបាន 🌚

“ អៀនអីទេស៎ជាប្រពន្ធបងហើយ តោះទៅងួតទឹកជាមួយគ្នា ”
ជុងហ្គុកនិយាយរួចក៏លើកបីបូមីដើរចូលទៅក្នុងបន្ទប់ទឹករួចក៏បំពេញភារកិច្ចងួតទឹកអោយប្រពន្ធជាការប៉ះប៉ូវដែលលេងធ្ងន់ៗធ្វើបាបនាងកាលពីយប់មិញអោយឌ្រុតឌ្រោម
ក្រោយពីងួតទឹកហើយបូមីក៏ជួយរៀបចំតុបតែងខ្លួនអោយជុងហ្គុក ការងារធំថ្មីជាការងារដំបូងដែលទទួលខុសត្រូវជួបអ្នកពិភាក្សាអោយយោបស់ជើងចាស់ជាច្រើនអ្នកត្រូវតែរៀបចំខ្លួនអោយបានថ្លៃថ្នូរនឹងសង្ហារបន្តិចហើយ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now