Because Of You

918 43 0
                                    

ភាគទី 41   
[ បងជាបុរសមានសំណាងបំផុតដែលបានអូនជាប្រពន្ធ ]
[ ជ..ជួយយ ! ជួយផង ]

បីថ្ងៃក្រោយមក !
គ្រប់យ៉ាងបានរលូនទៅយ៉ាងល្អហើយពេលនេះមិនមានអ្វីមកជ្រៀតជ្រែកស្នេហារបស់គេទាំងពីរអ្នកទៀតទេ ពេលនេះអាចរស់នៅជាមួយគ្នាបានយ៉ាងសុខស្រួលមិនភ័យដូចកាលពីមុនទៀត ។ ហើយពេលនេះក៏បានយូអុីអោយឈឹងតាំងពីថ្ងៃដែលត្រូវបូមីបំបាក់មុខនោះមកសូម្បីតែស្រមោលក៏មិនឃើញផង តែវាក៏ជាការល្អដែល ដែលមិនមានវត្តមានរបស់នាងមករញ៉េរញ៉ៃទើសមុខទើសមាត់ទៀត ។
    " ល្ងាចនេះចង់ទៅខាងក្រៅអូនទៅជាមួយបង អូខេ "
    " ... " បូមីមិនបានឆ្លើយតបនោះទេព្រោះពេលនេះនាងកំពុងជួយធ្វើអាហារអ្នកបម្រើនៅឯចង្ក្រានបាយ ទម្លាប់របស់នាងគឺមិនអាចកែប្រែបាននោះទេទោះក្លាយជាព្រះនាងទៀតក៏ដោយក៏នៅតែដាក់ខ្លួនដូចកាលពីមុនបែបនេះ ។
    " ហេតុអីមិនឆ្លើយហ្អាស៎ "
ជុងហ្គុកមិនសុខចិត្តកាលបើបូមីនៅស្ងៀម គេចាប់បង្វិលខ្លួនរបស់នាងអោយមកឈរទល់មុខជាមួយនឹងគេ
    " អូនធ្វើម្ហូប ! កុំមករញ៉េរញ៉ៃ "
    " អូនឆ្លើយសិនមក "
    " តែធ្វើម្ហូបលេងឆ្ងាញ់កុំថាឡើយចេញក្រៅ យប់នេះដេកក្នុងបន្ទប់ក៏អូនមិនអោយបងដេកជាមួយផង " ជុងហ្គុកញញឹមលេងចេញឈប់រំខានបូមីទៀតគេចេញមកអង្គុយលើសាឡុងទាំងមុខស្អុយមិនយល់ចិត្តមនុស្សស្រីទាល់តែសោះពេលគេស្រលាញ់ខ្លាំងក៏បានចិត្ត ឥឡូវនេះបូមីចាប់ផ្តើមចេះកាចដាក់គេតឹចៗហើយលែងស្លូតដូចពីមុន
     ក្រោយពីបូមីធ្វើម្ហូបអាហារទុកសម្រាប់ប៉ាម៉ាក់ក្មេករបស់នាងរួចហើយនាងក៏ឡើងទៅងួតទឹកសំអាតខ្លួន ព្រោះល្ងាចនេះជុងហ្គុកបបួលនាងចេញទៅខាងក្រៅ ។ ពីរអ្នកប្តីប្រពន្ធចិត្តដូចគ្នាខ្លាំងណាស់បូមីស្លៀកសម្លៀកបំពាក់ពណ៍ប្រផេះជុងហ្គុកក៏ពាក់អាវពណ៍ប្រផេះដូចជានាងដែល ចឹងបានគេថាប្តីប្រពន្ធចិត្តមួយថ្លើមមួយ >< ។
    " នាំអូនទៅណាទៀតហើយ ? "
    " ហៃយ៉ា ! បបួលអូនចេញក្រៅម្តងៗក៏រអ៊ូង៉ូវៗដូចជាអ៊ុំស្រី ហើយប្រុងនៅតែផ្ទះរឺក៏យ៉ាងមិចនឹង ? " ជុងហ្គុកនិយាយរួចក៏សើច លើកណាក៏ដូចលើកណាដេញដោលសួរគែពីទីកន្លែងរហូត មិនដឹងសោះថាប្តីចង់ Surprise ។
    " ក៏បាន ឈប់ហើយ " បូមីអោយដៃធ្វើមុខក្រញ៉ូវ ជុងហ្គុកក្នាញ់ណាស់ក៏លើកដៃម្ខាងលេងសក់ក្បាលរបស់នាងដោយដៃម្ខាងទៀតកាន់ចង្កូតឡានជាប់ ។ គ្មានអ្វីនោះទេមានកន្លែងថ្មីៗគេក៏នាំប្រពន្ធទៅប្តូររសជាតិ ហាងអាហារសម្រាប់គូស្នេហ៍ដ៎រ៉ូមេនទឹចនៅចំកណ្តាលទីក្រុងជុងហ្គុកចង់ប្រើពេលវេលាតែពីរអ្នកប្រពន្ធទើបកក់ជាន់ខាងលើដាច់មិនអោយអ្នកណាមករំខាន ។
    " ចនជុងហ្គុករបស់អូនផ្អែមល្ហែមដល់ថ្នាក់នេះផង "
    " ឱកាសអីដែលមួយពេលនេះ ? " បរិយាកាសល្អខ្លាំងណាស់មានភ្លេងរ៉ូមេនទឹចស្តាប់ហើយផ្អែមល្ហែម ក្រោមពន្លឺភ្លើងទានទៀតកាន់តែធ្វើអោយបូមីរំភើបហើយប្លែកហើយក៏ចង់សួរគេថាក្នុងឱកាសអ្វី
    " អូនចាំទេ ! ចិញ្ចៀនមួយវង្សនេះបងចង់បំពាក់លើដៃអូនតែពេលនោះកើតរឿងឡើងជាមុនទើបថ្ងៃនេះបងចង់យកចិញ្ចៀនមួយវង្សនេះមកពាក់អោយអូនអោយបានសម្រេច "
នៅពេលនោះខ្វះតែមួយដង្ហើមទៀតទេចិញ្ចៀនប្រាកដជាចូលក្នុងម្រាមដៃរបស់បូមីតែយូអុីក៏មកទាន់ ! កំឡុងពេលដែលមិនទាន់អាចរៀបការពិតប្រាកដបានជុងហ្គុកក៏ចង់អោយចិញ្ចៀនមួយវង្សនេះស្ថិតក្នុងដៃបូមីបញ្ជាក់ថានាងជារបស់គេហើយ ។ ជុងហ្គុកស៊កចិញ្ចៀនចូលទៅក្នុងម្រាមដៃបូមីសារជាថ្មីលើកនេះមិនមានរឿងមកឃាំងឃារទៀតទេ ក្រោយពីបំពាក់រួចហើយជុងហ្គុកក៏ទាញដៃបូមីមកថើបមួយខ្សើត ។
    " អរគុណដែលអូនក្លាយជានារីដែលមានសំណាងបំផុត "
    " គួរតែអរគុណអូនច្រើនជាងទេដែលព្រមអោយបងក្លាយជាបុរសដែលមានសំណាងបំផុតដែលបានប្រពន្ធដូចជាអូន "
ជុងហ្គុកអង្អែលខ្នងដៃរបស់បូមី នារីម្នាក់នេះបើរឿងចំណេះវិជ្ជានាងអាចជាមិនសូវពូកែនោះទេព្រោះនាងរៀនមិនបានច្រើន តែពាក់ព័ន្ធនឹងរឿងផ្សេងៗដូចជាក្នុងផ្ទះគឺនាងចំណាប់ហើយក៏ពូកែទាំងអស់ គំនិតរបស់នាងក៏មិនអន់តែក៏មិនសូវទូលាយប៉ុន្មាន ទាំងស្អាតទាំងរហ័ស ពិសេសបំផុតនោះគឺក្តីស្រលាញ់នឹងការតស៊ូរបស់នាងស៊ូទាំងដឹងថាខ្លួនឯងគ្មានសង្ឃឹម នាងឆ្លងកាត់ភ្លើងខ្យល់បន្លាមុតស្រួចយ៉ាងណាក៏នាងមិនបោះបង់ចោលក្តីស្រមៃនាងបញ្ជាក់តាមទង្វើរក្តីស្រលាញ់ភាពស្មោះត្រង់របស់នាងធ្វើអោយគេស្វែងយល់ដោយខ្លួនឯងនាងមិនដែលទាមទារក្តីស្រលាញ់ម្តងណាឡើយទីបំផុតគ្រប់យ៉ាងដែលនាងបានធ្វើនឹងលះបង់ក៏តបស្នងមកវិញ ។ ជុងហ្គុកយល់ថាខ្លួនឯងពិតជាមានសំណាងខ្លាំងណាស់ដែលមាននាងជាដៃគូរួមជីវិត
    " អូនទៅបន្ទប់ទឹកសិន "
ប្រយោគដែលគេបាននិយាយចេញមកធ្វើអោយនាងរំភើបណាស់រំភើបដល់ថ្នាក់ហូរទឹកភ្នែក បូមីក៏ប្រញាប់គេចទៅលាងមុខអោយស្អាតនៅឯបន្ទប់ទឹក ។ នាងឈរមើលខ្លួនឯងនៅក្នុងកញ្ចក់នៅពេលនេះនាងបានផ្លាស់ប្តូរខ្លួនឯងច្រើនហើយ ច្រើនដល់ថ្នាក់សឹងតែមិនចង់ជឿ មនុស្សអោយតែមានចិត្តស្មោះមិនបាច់រំពឹងអោយគេឃើញនោះទេ មិនយូមិនឆាប់គេគង់តែយល់ដោយខ្លួនឯង ។ បូមីក៏អោនចុះទៅរកឡាបូហើយក៏ត្រង់ទឹកតាមរ៉ូបីននេលាងទឹកភ្នែកចេញ
    " អ្ហាសសស៎ "
    " អ្ហឹកកក អ្ហា៎ ល...លែ...លែង...ជ..ជួយយ..ផង..ជ..ជួយ "
សុខៗស្រាប់តែមានខ្សែរមករឹតក៎បូមីឡើងពេញទំហឹងនៅពេលដែលបូមីអោនលាងមុខម្នាក់នោះប៉ុនប៉ងយកជីវិតបូមីទាំងស្រុង រឹតរហូតបូមីស្លខ្យល់ចង់ដាច់ដង្ហើមស្លាប់

==========================

អ្នកណា-សួរថាអ្នកណា 😿

ChaeMin_ឆេមីន🥀

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now