Because Of You

794 32 0
                                    

ភាគទី 52
« ឆាប់ដឹងខ្លួន ! លឺដែលទេព្រះនាងរបស់បង »

មន្ទីរពេទ្យ !
ជុងហ្គុករត់តាមគ្រែរបស់បូមីតាំងពីផ្លូវចូលរហូតដល់បន្ទប់សង្គ្រោះបន្ទាប់ ! នៅអាគារបាក់បែកនោះបូមីគ្រាន់តែសន្លប់ព្រោះកម្លាំងទ្រទ្រង់នឹងរបួសពេញរាងកាយមិនបាន ដង្ហើមនាងនៅដកនៅឡើយតែមានសភាពទាបខ្សោយគួរអោយបារម្ភគ្រូពេទ្យក៏ប្រញាប់បញ្ចួននាងមកមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ។

    " បូមី ! បូមីអូនត្រូវតែទ្រាំណាបូមី "
    " ពួកយើងនឹងរៀបការជាមួយគ្នាណាបូមី ! អូនមិនត្រូវកើតអីទេ "
គ្រូពេទ្យក៏អូសបូមីចូលបន្ទប់សង្គ្រោះបន្ទាន់បាត់ចំណែកឯជុងហ្គុកវិញក៏ត្រូវទម្លាក់ខ្លួនអង្គុយចុះនៅមុខបន្ទប់សង្គ្រោះរបស់នាង នៅពេលនេះបានតែត្រឹមអង្គុយបន់ផ្សងព្រះសុំអោយនាងផុតពីគ្រោះថ្នាក់ដូចកាលពីលើកមុខ តែជុងហ្គុកក៏មានជំនឿចិត្តខ្លាំងណាស់ដែលថានាងច្បាស់ជារួចផុតពីគ្រោះថ្នាក់កាលពីលើកមុនសំណាងអាក្រក់ធ្ងន់ធ្ងរនាងនៅតែអាចរួចផុតបាននៅលើកនេះវិញច្បាស់ជាដូចគ្នា ទេវតាប្រាកដជាមានភ្នែកមិនបណ្តោយអោយមនុស្សល្អៗដូចជាបូមីទៅដោយមិនស្ងប់ចិត្តនោះទេ ... ។

    ចំណែកឯរឿងដែលពាក់ព័ន្ធនឹងយូអុីវិញនៅពេលនេះក្រុមក្តីព្រហ្មទណ្ឌកម្រិតខ្ពស់បានចាប់នាងយកទៅមន្ទីរឃុំខ្លួនហើយ ហើយក៏កំពុងត្រៀមដំណើររឿងក្តីឡើងតុលាការកាត់ទោសតាមផ្លូវច្បាប់ដែល លើកនេះនាងសាងកំហុសមួយដ៎ធ្ងន់ធ្ងរបើទោះជាជនដែលរងគ្រោះមិនបានគ្រោះថ្នាក់ដល់អាយុជីវិតក៏នាងត្រូវជាប់ទោសពីបទធ្វើបាបរាងកាយនឹងប៉ុនប៉ងសម្លាប់មានសាក្សីហើយនឹងអ្នកចោទប្តឹងពីទោសកំហុសរបស់នាងត្រឹមត្រូវយ៉ាងណាក៏ប្រហែលជាលោកតុលាការកាត់ទោសអោយនាងជាប់ទោសអស់មួយជីវិតដែល ។

    " ប្រុសជុងៗៗ ! បូមីៗយ៉ាងមិចហើយ " អ្នកម៉ាក់របស់បូមីរត់មកទាំងស្លន់ស្លោបានដឹងដំណឹងភ្លាមក៏មកដល់ភ្លាមទាំងទឹកភ្នែកសស្រាក់ នេះគាត់មិនទាន់ដឹងពីសភាពដែលកូនស្រីរបស់គាត់ត្រូវទទួលរងផង ប្រសិនបើបានឃើញទៀតទឹកភ្នែកឈឺជំនួសបូមីមិនដឹងប៉ុណ្ណាទេ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Donde viven las historias. Descúbrelo ahora