Because Of You

790 31 0
                                    

ភាគទី 54
« កំហុសអតីតកាលបំផ្លាញបច្ចុប្បន្ន »

ជុងហ្គុកដើរចេញមកក្រៅបន្ទប់វិញទាំងអស់សង្ឃឹម ! កុំគឹតថាបូមីឈឺតែម្នាក់ឯងអោយសោះជុងហ្គុកក៏កំពុងតែឈឺដូចជានាងដែល ឈឺព្រោះអាណិតនាងហើយក៏ឈឺព្រោះតែនាងមិនព្រមផ្តល់ឱកាសស្តាប់គេទាល់តែសោះ ។ ជុងហ្គុកអង្គុយចុះទាំងអស់ជំហរនៅក្នុងខ្លួន ចង់និយាយអីក៏និយាយមិនចេញ បំពង់ក៎របស់គេអួលណែនខ្លាំង

    " ជុងហ្គុក ! " លោកស្រីចនបារម្ភពីកូនប្រុស
    " បូមី...បូមីមិនព្រមស្តាប់ខ្ញុំនោះទេ "
    " ខ្ញុំខ្លាច ខ្ញុំខ្លាចខ្លាំងណាស់អ្នកម៉ាក់ " ជុងហ្គុកបង្ហាញភាពទន់ខ្សោយលែងខ្មាស់ គេអោបអ្នកម៉ាក់ហើយក៏យំខ្លាំងៗចេញមកយំអោយអស់ភាពឈឺចាប់ដែលកប់នៅក្នុងទ្រូង ។

    " ទុកពេលអោយបូមីសិនទៅកូន "
    " ភ្លាមៗប្អូនទទួលយកមិនបានទេណាកូន " លោកស្រីចនព្យាយាមលួងលោមទឹកចិត្តរបស់កូន ទុកពេលវេលាអោយបូមីបានសម្រួលចិត្តបន្តិចគ្រប់យ៉ាងក៏អាចនឹងប្រសើរឡើងនៅពេលបន្តិចទៀត ភ្លាមៗបាត់បង់គ្រប់យ៉ាងបែបនេះអ្នកណាក៏ទទួលយកមិនបានដែល ។

    ត្រឡប់ទៅមើលបូមីដែលនៅខាងក្នុងបន្ទប់វិញ នាងយំរហូតយំដង្ហក់ស្ទើរតែដាច់ដង្ហើមស្លាប់ នៅពេលនេះនាងខ្លាចគ្រប់យ៉ាងទាំងអស់ខ្លាចមនុស្សគ្រប់គ្នានៅពេលដែលបានឃើញពីសភាពមុខមាត់របស់នាង ខ្លាចកញ្ចក់ខ្លាចអ្វីគ្រប់យ៉ាងដែលឆ្លុះអោយនាងឃើញពីសភាពរបស់ខ្លួនឯង មនុស្សធ្លាប់តែស្អាតល្អឥតខ្សោះត្រឹមតែមួយពព្រិចភ្នែកមានស្លាកស្នាមពេញដងខ្លួនហើយនឹងផ្ទៃមុខ វាលឿនខ្លាំងពេកនាងពិតជាពិបាកទម្លាប់នឹងខ្លួនឯង ... ។

    " អ្ហឹកកកអ្ហឹកកក " បូមីយំដង្ហក់នាងបែរមកមើលផ្កាដែលជុងហ្គុកបានបន្សល់ទុកអោយនាងយកវាមួយទងយកមកមើលហើយក៏បេះផ្តាច់វាមួយសន្លឹកៗចេញហើយក៏បានរាប់ស្អាតហើយនឹងអាក្រក់ ត្របកផ្កាចុងក្រោយក៏បញ្ចប់ត្រឹមពាក្យថាអាក្រក់វាក៏ធ្វើអោយបូមីស្រែកយំចេញមកខ្លាំងៗជាងមុនទៅទៀត សូម្បីតែត្របកផ្កាក៏នៅសាញថានាងមានមុខមាត់អាក្រក់ដែល តើអោយអ្នកណាមកទទួលយកនាងបានទៀតទៅសូម្បីតែជុងហ្គុកក៏ធ្លាប់រើសអើងនាងកាលពីក្មេងដែលកើតរឿងបែបនេះឡើងធ្វើអោយនាងមិនទុកចិត្តលើជុងហ្គុកសារជាថ្មី

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now