ភាគទី១​ អាត្រីសំអុយ!

329 15 0
                                    

         គេនិយាយថាស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីរនាក់តើពិតមែនទេ?ចុះបើស្នេហាកើតចេញពីការអាណិតឬមិនយល់ច្បាស់នូវចិត្តខ្លួនឯងតើវាជាស្នេហាឬមិនមែន?ស្នេហាដែលផ្តើមចេញពីភាពចៃដន្យរហូតធ្វើឱ្យកើតចេញនូវក្តីស្រឡាញ់និងភាពមិនច្បាស់លាស់វាខុសគ្នាឆ្ងាយដូចមេឃហើយនិងដី​ ដូចជាផ្កាយដែលគ្មានពន្លឺគ្មានរស្មីជាផ្កាយដែមានតែឈ្មោះរះគ្មានទិសដៅ​សង្ឃឹម​អ្វីថានិងមានអ្នកប៉ងប្រាថ្នា...។
       ~តុក~តុក~តុក~ សំឡេងគោះទ្វា
      "ក្រោកឡើងវើយ!ឯងនៅដេកដល់ថ្មើរណាទៀតក្រោកឡើងឱ្យឆាប់"
      សំឡេង​ មីងរិន ស្រែកឡើងខ្លាំងៗធ្វើឱ្យក្មេងប្រុសម្នាក់បានភ្ញាក់ឡើងព្រើតដែលស្ថិតក្នុងសភាពមមីមមើ រួចឆ្លើយទៅវិញ៖
"បាទម៉ែ ក្រោកហើយៗ"
      ឆ្លើយរួចគេក៏ងើបឡើងសាមុងនិងបត់ភួយខ្នើយ រួចគេក៏ចុះពីលើគ្រែ​ហើយដើរទៅបើកបង្អួច​ពន្លឺភ្លឺស្រាងៗបានជះចូលតាមបង្អួចមកធ្វើឱ្យយើងឃើញកាន់តែច្បាស់នូវទិដ្ឋភាពតូចចង្អៀតរបស់បន្ទប់នេះគឺមានតែគ្រែដេកមួយផ្តៅដាក់ខោអាវនិងតុអង្គុយរៀនមួយតែប៉ុណ្ណោះ។នាយយើងឈរសម្លឹងមើលផ្ទៃមេឃដោយទឹកមុខញញឹមស្រស់រួចដើរទៅទាញកន្សែងពោះគោដើរចេញពីបន្ទប់សំដៅទៅបន្ទប់ទឹក គេដើរជិតដល់បន្ទប់ទឹកហើយស្រាប់តែសំឡេងមួយស្រែកចេញពីក្រោយផ្ទះមកម្តងទៀត
      "ផ្កាយ!ឯងងូតទឹកឱ្យលឿនទៅម៉ែធ្វើត្រីរួចឥឡូវហើយនឹងអាលជូនឯងទៅសាលា"មីងរិនស្រែកខ្លាំងៗ
      "បាទម៉ែ"
    ក្មេងប្រុសវ័យជំទង់យើងនេះឈ្មោះផ្កាយគេជាកូនប្រុសពៅនៅក្នុងគ្រួសារដែលមានស្ថានភាពលំបាកមួយគេមានបងប្អូនពីរនាក់ឪពុករបស់ផ្កាយបានលែងលះជាមួយម្តាយរបស់ផ្កាយតាំងពីគេនៅតូចមកម៉្លេះរាល់ថ្ងៃគេរស់នៅជាមួយម្តាយចំណែកបងស្រីរបស់គេមានគ្រួសារហើយគាត់បានទៅរស់នៅខាងប្តីនិងបើកតូបលក់បាយនៅឯផ្សារ។
​      ១០នាទីបន្ទាប់ពីចូលបន្ទប់ទឹករួចផ្កាយចាប់ផ្តើមទាញខោអាវរៀនមកស្លៀកគេឈរនៅមុខកញ្ចក់សម្លឹងមើលមុខខ្លួនឯងដែលពោពេញទៅដោយស្នាមនិងមុនមួយៗទោះជាមុខមានមុនក៏ដោយតែរង្វង់មុខច្រមុះភ្នែករបស់គេមើលទៅសង្ហារដែរតើរាងគេខ្ពស់១​ម៉ែត្រ៧៥សក់ស្លូតទម្លាក់មកមុខច្រមុះតូចស្រួបបូរមាត់ស្តើង​...ឈរថ្មឹងមួយសន្ទុះគេក៏ទាញក្រាស់មកសិតសក់រួចបង្វិលខ្លួនមួយជុំហើយសើចខ្លួនឯង។
      "អើយ!អាផ្កាយអើយឯងនេះចំជាឡប់មែនហើយធ្វើដូចខ្លួនឯងនឹងស្អាតណាស់អ៊ីចឹង"ផ្កាយនិយាយទាំងសើច
      រៀបចំខ្លួនរួចគេក៏ងាកមើលទៅមើលកាលវិភាគដែលបិទនឹងជញ្ជាំងឃើញថាថ្ងៃនេះប៉ះម៉ោងខ្មែរនិងគណិតវិទ្យាគេញញឹមតិចៗព្រោះថាជាមុខវិជ្ជាដែលគេចូលចិត្តរៀន។រៀបចំសៀវភៅរួចគេដើរចេញពីបន្ទប់ដើរសំដៅចេញទៅមុខផ្ទះ។
      "ឯងឡើងរម៉កមកថ្ងៃនេះម៉ែប្រញាប់ទៅផ្សារមិនទាន់គ្មានកន្លែងដាក់លក់ត្រីឥឡូវហើយ"មីងរិននិយាយហើយងាកមកមើលកូនប្រុសទាំងញញឹម
      "ម៉ែខ្ញុំអត់ទាន់រៀបចំបាយទៅហូបនៅសាលាផង"ផ្កាយរកនឹងរត់ចូលផ្ទះវិញ
      "ម៉ែរៀបឱ្យឯងហើយៗនៅក្នុងកន្ត្រកឡើងមកកុំនិយាយច្រើន"
      "ម៉ែ!លើកក្រោយចាំកូនរៀបចំខ្លួនឯងក៏បានដែរ"ផ្កាយនិយាយព្រមទាំងឈានជើងអង្គុយលើរម៉ក
      "អឺ! ឱ្យឯងរៀបចំស្អីបើដេកស្ពឹកយ៉ាងហ្នឹងនោះ"មីងរិននិយាយហើយក៏បើករម៉កចេញទៅ។
      នៅលើរម៉កមានកន្ត្រកដាក់ត្រី៣.៤​ផ្កាយអង្គុយទប់កន្រ្តកព្រោះផ្លូវរលាកនៅតាមផ្លូវជិតដល់សាលា មនុស្សម្នារកាន់តែច្រើនជិះជិតដល់ផ្លូវបំបែកស្រាប់តែមានម៉ូតូមួយជិះកាត់ផ្លូវយ៉ាងលឿនធ្វើឱ្យមីងរិនចាប់ហ្រ្វាំងងក់បណ្តាលឱ្យផ្កាយជ្រុលខ្លួនផ្កាប់ទៅនិងកន្រ្តកដាក់ត្រី។
      "យី!អាក្មេងនេះវាប្រញាប់ទៅងាប់នៅណាហ្នឹង?បានជាជិះគ្មានមើលគេឯងសោះ"មីងរិនរអ៊ូ
      "ចំមែនហើយអាវប្រលាក់ត្រីអស់ហើយនៀក"នាយយើងខំប្រឹងយកដៃបោសអាវដែលប្រលាក់
      "ឯងមានកើតអីទេ?"មីងរិនសួរ
      "អ៎!អត់អីទេម៉ែប្រលាក់តិចតួចម៉ែប្រញាប់ទៅ"ផ្កាយតបទាំងទឹកមុខស្អុយ
      "យ៉ាប់មែនខាតពេលវេលាអស់ពួកអាក្មេងអស់នេះ"មីងរិនរអ៊ូព្រមទាំងបើករម៉កទៅមុខទៀត
      ៥នាទីក្រោយ រម៉កក៏ឈប់ចំមុខវិទ្យាឈ្មោះព្រះរាជបូជិនីកិច្ច ជាសាលាដែលផ្កាយរៀនផ្កាយទាញប្រអប់ដាក់បាយរួចលោតចុះពីរម៉កយ៉ាងលឿន
      "ម៉ែកូនចូលសាលាសិនហើយណា"ផ្កាយនិយាយរួចរត់ទៅថើបម៉ែរបស់គេមួយខ្សឺតធ្វើដូចជាកូនក្មេងអញ្ចឹង
      "យី!អាកូននេះចំមែនហើយ"មីងរិនទក្រវីក្បាលរួចបើករម៉កចេញទៅ
      ផ្កាយលើកដៃបាយៗម៉ែរបស់គេរួចរត់ចូលបរិវេណសាលាយ៉ាងលឿន។គេរត់ជិតដល់ថ្នាក់រៀនហើយក៏ឮសំឡេង​នីតាដែលជាមិត្តរបស់គេស្រែកហៅគេពីចម្ងាយ
      "អាផ្កាយ!ឯងចង់បានតែជ្រក់ឬមួយកាហ្វេ?"នីតាស្រែកពីតូបលក់បាយមកខ្លាំងៗ
      ផ្កាយកំពុងតែរត់ក៏ងាករកមើលប្រភពសំឡេងក៏ជ្រុលទៅបុកមនុស្សម្នាក់ពីក្រោមមួយទំហឹងបណ្តាលឱ្យអ្នកទាំងពីរដួលព្រុសទៅលើសុីម៉ងត៍ដោយស្ថិតក្នុងសភាព​ផ្កាយនៅពីលើហើយប្រុសម្នាក់នោះផ្គាប់មុខចុះ។
      "អូយ!!!ឈឺណាស់វើយ!ងើបចេញពីយើង"
ស្តាប់សំឡេងនេះហើយស្រាប់តែផ្កាយបើកភ្នែកធំៗ ស្ទុះងើបឡើងយ៉ាងលឿនព្រោះសំឡេងម្នាក់នេះគឺជាសំឡេង​ឌីន។ឌីនគឺជាសិស្សថ្នាក់វិទ្យាសាស្រ្ត​មួយដែលរៀនពូកែហើយ​មិនសូវមាត់កអ្វីទេគេចូលចិត្តធ្វើមុខស្មើគ្មានអ្នកណាចង់និយាយជាមួយគេទេព្រោះគេឆាប់ឆេវឆាវអាចនិយាយបានថាជាមនុស្សដែលឆាប់ធុញទ្រាន់។
      "សុំទោស!សុំទោស!ខ្ញុំរត់អត់បានមើលមិញ"ផ្កាយនិយាយព្រមទាំងជួយទាញឌីនឱ្យងើបឡើងវិញ
      "មិនបាច់ជួយយើងទេ​យើងងើបខ្លួនឯងបាន"ឌីនក្រវាស់ដៃផ្កាយចេញមួយទំហឹង​​គេប្រឹងងើបខ្លួនឯងរួចយកដៃបោសខោអាវដែលប្រលាក់សុទ្ធតែដីគេរកនឹងស្តីឱ្យហើយស្រាប់តែងាកមុខឡើងឃើញផ្កាយទឹកមុខដែលក្រម៉ូវដូចគេយកទៅចងបាញ់របស់គេក៏ចាប់ផ្តើមថយមករាបស្មើវិញ​
      "យើងមិនអីទេ"ឌីននិយាយតិចៗហើយដើរចេញធ្វើហី
      "តែខ្ទង់ច្រមុះឯងឈាមហើយ"ផ្កាយនិយាយបណ្តើរដើរតាមពីក្រោយឌីនបណ្តើរ​
      "មិនអីទេ"ឌីននិយាយ
​       "មិនអីយ៉ាងមិចនៀកឈាមហូរហើយ"ផ្កាយដើរទៅឈររាំងពីមុខឌីនកុំឱ្យគេដើទៅមុខទៀត
      "យើងប្រញាប់"ឌីននិយាយរកនឹងដើរគេចតែផ្កាយយើងនៅតែបន្តរាំងផ្លូវដដែល
      "តែថាច្រមុះឯងឈាមមិនឈប់ទេ"ផ្កាយយកដៃចង្អុលទៅត្រង់របួសរបស់ឌីន
      "យើង!"ឌីនហាមាត់រកនិយាយក៏ត្រូវផ្កាយទាញដៃគេរត់ទៅណាមិនដឹង
      "អេ! អាផ្កាយ! តែជ្រក់ឯងនៀក​ មិនយកទេហី​ឈប់ៗៗៗ!"នីតា​រត់មកតាមក្រោយ
      "ទៅចាំយើងយើងក្នុងថ្នាក់រៀនមុនទៅ"
បន្ទប់ទឹក...

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now