ភាគ៣៧+៣៨

35 1 0
                                    

     "គិតម៉េចឥឡូវហ្នឹង?ស្អែកដល់ថ្ងៃសម្ដែងហើយសុខៗបែជាកើតរឿងយលច្រឡំបែបនេះទៅវិញ"នីតានិយាយ។
     "ចាំយើងសម្រួលគេឱ្យឯងនាំបងយោទៅលាងរបួសទៅ"ផ្កាយនិយាយទាំងបារម្ភ។
     ផ្កាយខំបកស្រាយប្រាប់ឌីនមួយសន្ទុះធំទើបឌីនគេឈប់យល់ច្រឡំរឿងដែលកើតឡើងនឹងអ្វីដែលគេឃើញវាមិនដូចជាអ្វីដែលគិតនោះទេ។
     ថ្ងៃសង្ក្រាន្តបានមកដល់នៅសាលាមានសភាពអ៊ូអរតាំងពីព្រឹកមកម៉្លេះ។កម្មវីធីសម្តែងផ្សេងៗនឹងការលេងល្បែងប្រជាប្រិយនឹងចាប់ផ្តើមលេងនៅម៉ោង២រសៀល។
     ក្រុមរសម្តែងរបស់ផ្កាយនឹងទៅជុំគ្នានៅសាលាខ្ទង់ម៉ោង១២ថ្ងៃត្រង់ដើម្បីត្រៀមខ្លួននឹងស្លៀកពាក់។
     ថ្ងៃនេះឃាវុទ្ធក៏មកលេងសង្រ្កាន្តដែរ។កម្មវីធីនឹងការដាក់តាំងលក់វត្ថុអនុស្សរីប្លែកៗជាច្រើនមិនបានដាស់អារម្មណ៍ឃាវុទ្ធយើងឱ្យសប្បាយរីករាយអ្វីនោះទេព្រោះតែអ្វីដឹងទេ?គឺដោយសារតែការមិនខ្វាយខ្វល់របស់ដារីគេក៏មកជាមួយខ្លួនដែរតែបើជាយកអ្នកណាមកជាមួយក៏មិនដឹងស្រីស្អីរំអួយរឿងច្រើនមិនដឹងថានាងនោះត្រូវជាអ្វីនឹងដារីទេ។
     "ឯងមិនគិតរកកន្លែងអង្គុយសិនទេហីយើងដើរតាមឯងហត់សឹងស្លាប់ទៅហើយ"ឃាវុទ្ធរអ៊ូដាក់ដារីព្រោះគេមិនខ្វល់ពីខ្លួនគិតតែពីនិយាយជាមួយម្នាក់ស្រីនោះ។
     "ចិនចិន!យើងរកកន្លែងអង្គុយសិនក៏ល្អដែរណាយើងដើរចុះឡើងពីរបីជុំហើយ"ដារីនិយាយ។
     "ខ្ញុំគិតថាយើងទៅរកអីញុាំល្អទេ?"ចិនចិនចង្អុលទៅកន្លែងលក់របស់នៅឆ្ងាយប្រហែល២០ម៉ែត្រ។
     "ល្អតើ"
     "អេ!ចង់ទៅចោលយើងមែនទេ"ឃាវុទ្ធស្ទុះរត់តាមក្រោយនេះបានអ្នកថ្មីចោលអ្នកចាស់មែនទេអាបុិដារី!។
     "មិត្តបងឯងនេះរឿងច្រើនមែន"ចិនចិនងាកមកនិយាយឌឺឱ្យឃាវុទ្ធ។
     "មកបីនាក់ប្រាកដជាទៅញុាំទាំងបីនាក់ហ្នឹងហើយដើរឲ្យលឿនមករឿងច្រើនមើលតែក្មេង"ដារីថាឱ្យឃាវុទ្ធទាំងសើច។
     ឃាវុទ្ធចងចិញ្ចើមឡើងលើភ្លាមៗនេះឥឡូវខ្លួនក្លាយជាតួកំប្លែងរបស់គេហើយមែនទេ?ចិនចិនៗនាងឯងមកពីណាថ្ងៃល្អអ៊ីចឹងមិនសមមាននាងមកសោះបំផ្លាញក្តីសុខគេមែន។
     អាហារដែលចិនចិនគេហៅមកសុទ្ធតែរបស់ហឹលទាំងអស់ទាំងដែលឃាវុទ្ធគេមិនចេះហូបហឹល។បុកល្ហុងមួយថាសធំសុទ្ធតែម្ទេសឃាវុទ្ធអង្គុយមើលដារីនឹងចិនចិនញុាំទាំងនៅមិនសុខ។
     "ម៉េចញុាំបានអត់?"ដារីមើលមុខឃាវុទ្ធទាំងចង់អស់សំណើច។
     "របស់សុទ្ធតែហឹលនេះហៅមកចង់សម្លាប់ខ្ញុំតែម្តងហើយមើលទៅ"ឃាវុទ្ធនិយាយទាំងធ្វើមុខក្រមូវ។
     "អេបង!ខ្ញុំម៉េចដឹងថាបងមិនចេះញុាំហឹលនោះ"ចិនចិនៗតបវិញបែបហី។
     "ឯងញុាំបង្គាលេងៗទៅចឹង"ដារីមិនដាច់ចិត្តគេចាប់បង្គារពីបីទៅដាក់ឱ្យឃាវុទ្ធ"
     "បកឱ្យផង"ឃាវុទ្ធសម្លឹងមុខដារី។
     "រៀនបកខ្លួនឯងទៅធំហើយមែនក្មេងទេគ្រាន់តែបកបង្គារក៏មិនចេះដែរ"ដារីក្រវីក្បាលតិចៗ។
     "អេ!ហាមាត់មកខ្ញុំបញ្ចុកបងដារីទៅខ្វល់អីឃាវុទ្ធគេចេះហូបហើយ"
    ឃាវុទ្ធរាងក្តៅស្លឹកត្រចៀកតិចៗគេទ្រាំលែងបានក៏ស្ទុះដើរចេញកន្លែងញុាំអីទៅកន្លែងផ្សេងបាត់។
    "គេកើតស្អីហ្នឹង?"ចិនចិនៗងាកមើលមុខដារីទាំងឆ្ងល់។
    "ចាំបងត្រង់នេះបងទៅនិយាយជាមួយគេសិន"ដារីប្រញាប់ដើរចេញទៅតាមឃាវុទ្ធ។
    ផ្កាយកំពុងរៀបចំខ្លួនដើម្បីទៅកន្លែងសម្តែងស្រាប់តែមានសារមួយផ្ញើមកកាន់គេ៖
    -មកចួបយើងឥឡូវនេះឯងចង់ដឹងទេថាខ្សែរកនេះជារបស់អ្នកណា?
    ពីយើង៖ដេវីដ
    "ដេវីដ!ពិតហើយខ្សែរកនេះនៅជាមួយដេវីដយើងត្រូវតែដឹងការពិតឱ្យបានថាខ្សែរកនេះជារបស់គេឬមិមែន"ផ្កាយនិយាយតិចៗម្នាក់ឯងគេសម្លឹងមើលទៅនាឡិកាឃើញថាម៉ោង១១ថ្ងៃទៅហើយនេះសល់ពេលមិនច្រើនទៀតទេដល់ពេលត្រូវជុំគ្នានៅកន្លែងសម្តែងហើយ។
    បន្តិចក្រោយមកដេវីដបានផ្ញើទីតាំផ្ទះរបស់គេមក។ផ្កាយបើកមើលឃើញថាផ្ទះរបស់គេជិតសាលាគួរសមបើចេញទៅចួបគេហើយចាំទៅសាលាក៏មិនយឺតពេលដែរ
    "ការពិតនឹងបញ្ចប់ក្នុងថ្ងៃនេះ"ផ្កាយនិយាយទាំងស្វាហាប់រួចទាញកាបូបស្ពាយដើរចេញទៅក្រៅផ្ទះ។
    គ្រប់គ្នាមកជុំគ្នានៅក្រោយឆាកសម្តែងលើកលែងតែផ្កាយ។នេះម៉ោង១២ថ្ងៃទៅហើយផ្កាយគេទៅណា?នីតានៅមិនសុខទេព្រោះការសម្តែងនេះនាងជាអ្នកចាប់ក្រុមបើសិនជាផ្កាយមកយឺតពេលនាយកសាលាប្រាកដជាស្តីឱ្យនាងស្លាប់ហើយ។
    ឌីនមិនសូវចាប់អារម្មណ៍នឹងរឿងនេះទេគេគិតថាបន្តិចទៀតផ្កាយប្រាដកជាមក។
    នីតាខំប្រឹងខលទៅផ្កាយដែរតែផ្កាយចុចបិទបន្តិចក្រោយមកផ្កាយក៏សារប្រាប់នីតា៖
    -យើងមានការសំខាន់នៅផ្ទះដេវីដចាំម៉ោង១យើងទៅដល់ហើយ។
   "ចង្រៃអើយ!ឯងមកមានការស្អីនៅពេលនេះ"នីតយាយទាំងអារម្មណ៍នៅមិនស្ងៀម។
   "ផ្កាយនៅឯណា"ឌីនប្រញាប់សួរ។
   "គេថាមានការជាមួយដេវីដ"
   "ថាម៉េច?"
   "ចង្រៃមែន!"
   ផ្កាយដឹងខ្លួនឡើងគេបើកភ្នែកតិចៗក្បាលរបស់គេដូចជាកំពុងវិលក្រឡាប់ចាក់អ៊ីចឹងគេមានអារម្មណ៍ថាដូចជាចម្លែកៗម៉េចមិនដឹង។
   "ទីនេះជាកន្លែងណា"
   ផ្កាយស្ទូះងើបឡើងវិលមុខ។អម្បាញ់មិញនេះក្រែងគេមកចួបដេវីដទេតើម៉េចសុខបែជាមកងើបនៅកន្លែងណាមិនដឹងទៅវិញ។នៅជុំវិញខ្លួនគេពោពេញទៅដោយសំបកកំប៉ុងថ្នាំcalcibronat(ថ្នាំប្រភេទនេះជាថ្នាំសម្រាប់អ្នកមានបញ្ហាខួរក្បាលប្រើជាប្រចាំ)។
   "ហេតុអ្វីបានជាច្រើនដល់ថ្នាក់នេះ?"ផ្កាយលាន់មាត់។
  ~ក្រែក!~
  សំឡេងមនុស្សបើកទ្វាចូលមក ។
  "ដឹងខ្លួនហើយមែនទេ?"ដេវីដដើរចូលមកទាំងញញឹម។
  "ដេវីដ!នេះអម្បាញ់មិញឯងដាក់ស្អីឱ្យយើងផឹក?"ផ្កាយប្រញាប់និយាយទាំងភ័យនេះមានរឿងអ្វីបានជាដេវីដចាំបាច់ធ្វើដល់ថ្នាក់ហ្នឹង?
   "ក្មេងចិត្តល្អ!ហាហា!គួរឱ្យអស់សំណើចឯងគិតថាយើងនេះជាក្មេងចិត្តល្អស្អីនោះមែនទេ?"ដេវីដនិយាយទងដើរសសៀរៗមកជិតផ្កាយ។
   "ក្រែងឯងហៅយើងមកដើម្បីនិយាយរឿងនេះមែនទេ?យើងក៏ចង់ដឹងខ្សែរកនោះវាជារបស់ឯងឬមិនមែន"ផ្កាយតបវិញ។
   "វាគ្មានហេតុផលអ្វីដែលខ្សែរកឆ្កួតៗនោះជារបស់យើងនោះទេ...ឯងជាប់អន្ទាក់យើងហើយ!ហាស់ហាៗ!"ដេវីដនិយាយសើចម្នាក់ឯងដូចមនុស្សឆ្កួត។
   "វាជារបស់អ្នកណា?"ផ្កាយសួរបញ្ជាក់ដេវីដទាំងឆ្ងល់។
   "ចុះបើយើងមិនចង់ប្រាប់?"ដេវីដដកកូនកាំបិតស្រួចមួយចេញមករួចដើរទៅជិតផ្កាយ។
   "ឯងឆ្កួតហើយ"ផ្កាយស្ទុះរត់ចេញទៅក្រៅនេះជាបន្ទប់គេងរបស់ដេវីដដែលមានបង្អួចអាចមើលចេញទៅខាងក្រៅបាន។
   "យើងរង់ចាំថ្ងៃនេះយូរហើយឱកាសល្អបានមកដល់ហើយ"ដេវីដស្ទុះមកជិតផ្កាយតែផ្កាយស្ទុះចេញពីគេទៅជ្រុងម្ខាងនៃបន្ទប់។
   "ឯងចង់ធ្វើស្អីយើង?ឯងសរសៃរប្រសាតហើយ"ផ្កាយខំប្រឹងនិយាយទាំងរាងវិលមុខព្រោះឥទ្ធិពលថ្នាំងងុយដេកវាមិនទាន់អស់។
   "ស្ងាត់មាត់!យើងធុញនឹងសម្លេងរបស់ឯងណាស់យើងធុញឯងយើងធុញនឹងវត្តមានរបស់ឯងស្អប់គ្រប់យ៉ាងដែលជាឯង"ដេវីដនិយាយទាំងញ័រដៃទទ្រើកនេះគេកំពុងបញ្ចេញអាការ:ដូចមនុស្សឆ្កួតមកហើយ។
   ផ្កាយប្រញាប់រត់ទៅបើកទ្វាតែទ្វាជាប់សោរបាត់ទៅហើយ។ដេវីដរហ័សណាស់គេស្ទុះទៅចាប់ផ្កាយជាប់។
   "យើងចង់ដឹងថាបើមុខឯងវាខ្ទិចដោយសារកាំបិតរបស់យើងតើបងឌីននៅស្រឡាញ់ឯងទៀតទេ?"
   "លែងយើងអាឆ្កួត"ផ្កាយលើកជើងធាក់ដេវីដមួយទំហឹងបណ្តាលឱ្យគេខ្ទាតថយក្រោយពីរបីជំហាន។
   ដេវីដស្ទុះងើបឡើងវិញគេងាកមើលទៅក្រោមតាមបង្អួចឃើញថាឌីននឹងគ្នាៗប៉ុន្មាននាក់កំពុងចុះពីឡានចូលមកក្នុងផ្ទះរបស់គេហើយ។
   "ឯងឆ្លាតមិនដល់យើងទេអាផ្កាយ"ដេវីដយកកាំបិតមកឆូតដៃខ្លួនឯងបណ្តាលឱ្យហូរឈាមពេញឥដ្ឋ។
   "ដេវីដឯងឆ្កួតហើយមែនទេ"ផ្កាយស្ទុះទៅទាញកាំបិតចេញពីដៃដេវីដកុំឱ្យគេធ្វើឆ្កួតៗបែបនេះទៀតនេះគេសរសៃរប្រសាតឆ្កួតមែនទេនហើយទេដឹង។
   "ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផង"ដេវីដប្រែទឹកមកមុខមកធ្វើជាកំសត់ធ្វើឱ្យផ្កាយភាំងមួយរំពេច។
   "ឯងនិយាយស្អីរបស់ឯង"
   ~ខ្វាក!~
   "ផ្កាយឯងធ្វើអ្វីហ្នឹង"ឌីនបើកទ្វាចូលមកឃើញទិដ្ឋភាពដែលទទួលយកមិនបាន។
   "ទេយើងមិនបានធ្វើស្អីទេ"ផ្កាយប្រកែកទាំងទម្លាក់កាំបិតចេញពីដៃ។
   "បងឌីនជួយខ្ញុំផងផ្កាយគេចង់សម្លាប់ខ្ញុំ"ដេវីសស្ទុះមកឱបឌីន។
   "ឯងទេដែលចង់សម្លាប់យើងផ្កាយប្រញាប់ប្រកែក។
   "ឃើញច្បាស់បែបនេះហើយនៅនិយាយតវ៉ាទៀត"រ៉ូហ្សាស្រែកឡើង។
   "ឌីនឯងត្រូវតែជឿយើងណាយើងមិនបានធ្វើអ្វីគេទេ"ផ្កាយខំប្រឹងបកស្រាយតែយ៉ាងណាក៏ឌីនឃើញគេក្នុងផ្លូវអាក្រក់បាត់ទៅហើយ។
   "មិននឹកស្មានថាឯងសាហាវដល់ថ្នាក់នេះសោះ"ឌីននិយាយទាំងហួសចិត្ត។
   "ថាយើងមិនបានធ្វើទេ"
   "ហើយចុះកាំបិតនៅហ្នឹងដៃឯងចង់ឱ្យយើងជឿឯងបានយ៉ាងម៉េច"ឌីនស្រែកខ្លាំងៗ។
   ផាច់!
   ផ្កាយទះកំភ្លៀងឌីនមួយដៃគ្រប់គ្នាបើកភ្នែកធំៗព្រោះមិនដែលឃើញផ្កាយធ្វើបែបនេះទេមើលទៅផ្កាយគេខឹងខ្លាំងហើយ។
   "ឯងចូលមកមិនទាន់បើឯងមកមុននេះបន្តិចឯងនឹងដឹងថាដេវីដគេធ្វើស្អីដាក់យើង"ផ្កាយនិយាយទាំងអួលដើមករួចគេរួចគេរត់ចេញចុះទៅក្រោមបាត់។
   "យកខ្ញុំទៅពេទ្យបងឌីនខ្ញុំឈឺគេចង់សម្លាប់ខ្ញុំ!"ដេវីដខំប្រឹងនិយាយ។
   នីតាសម្លឹងមើលមុខដេវីដមួយសន្ទុះធំនាងយល់គ្រប់យ៉ាងថាអ្វីដែលកើតឡើងវាជាស្នាដៃរបស់ដេវីដនាងប្រញាប់ស្ទុះទៅតាមផ្កាយដើម្បីលួងគេកុំឱ្យខឹងនឹងឌីន។
   ផ្កាយមកអង្គុយយំក្បែរស្រះទឹកក្រោយផ្ទះ។
   "ឯងត្រជាក់ចិត្តសិនទៅយើងជឿថាឯងមិនបានធ្វើរឿងនេះទេ"នីតាដើរទៅអង្គុយជិតផ្កាយ។
   "ប្រហែលមានតែឯងទេជឿយើងនោះ"ផ្កាយតបតិចៗ។
   "ហេតុអីគេមិនជឿយើង?អាអ្ហឹកៗ!"ផ្កាយយំឱបដៃនីតា។
   "កុំយំបន្តិចទៀតបងឌីបនឹងដឹងហើយ"
   "..."
   "ឯងឈប់យំទៅ"
   "..."
   "អាផ្កាយ!...ជួយផងទាំងអស់គ្នាផ្កាយសម្លប់បាត់ហើយ"...
   មន្ទីពេទ្យ...
   "អ្នកជំងឺមិនកើតអ្វីធ្ងន់ធ្ងរទេបន្តិចទៀតដឹងខ្លួនឡើងវិញហើយតាមដែលពិនិត្យមើលគឺដោយសារមានសារធាតុថ្នាំងងុយគេងនៅក្នុងខ្លួនទើបបណ្តាលឱ្យគេសន្លប់បែបនេះ"លោកគ្រូពេទ្យនិយាយ។
   "ថ្នាំងងុយគេង"ឌីនលាន់មាត់ពេលនេះអាចនឹងដឹងថារឿងនេះអ្នកណាខុសអ្នកត្រូវ។
   "បងឌីនឃើញទេដេវីដគេជាអ្នកធ្វើបងបើមិនច្បាស់មិនគួរណាមកថាឱ្យផ្កាយបែបនេះដែរ"នីតាងាកមកនិយាយថាឱ្យឌីនទាំងខឹង។
   មួយសន្ទុះទើបផ្កាយដឹងខ្លួន។
   "យើងសុំទោសយើងមិនដឹងថារឿងទាំងអស់គឺដេវីដគេជាអ្នកធ្វើនោះទេ"ឌីនប្រញាប់រត់ទៅជិតផ្កាយ។
   "ឯងចេញពីយើងទៅយើងមិនចង់ចួបឯងទេ"ផ្កាយនិយាយទាំងសំឡងខ្សោះ។
   "បងឌីនចេញឱ្យឆ្ងាយបន្តិចមើលមិត្តខ្ញុំ ខ្ញុំចេះមើលហើយ"នីតាទាញដៃឌីនឱ្យចេញរាងឆ្ងាយបន្តិច។
   "យ៉ាងម៉េចហើយរឿងសម្តែង"ផ្កាយប្រញាប់សួរនីតា។
   "មិនអីទេយើងរម្សាយចោលហើយ"
   "យើងសុំទោសឯងមកពីយើងទើបធ្វើឲ្យការសម្តែងរបស់ឯងនេះបរាជ័យ"ផ្កាយតបវិញទាំងស្រងាកចិត្ត។
   "បងឌីនឈរមើលអីឆាប់ទៅទិញអីឱ្យសង្សារហូបភ្លាមទៅយីចេះនៅស្ងៀមទៅកើត"នីតាទះឌីនមួយដៃ។
   "ចាំបន្តិចណា"ឌីនប្រញាប់ស្ទុះចេញទៅទិញភ្លាមបែបជាកំពុងដឹងពីកំហុសខ្លួនហើយមើលទៅ។
   ពេលឌីនចេញទៅបាត់ផ្កាយក៏និយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅនីតា។នីតាស្តាប់ហើយក៏លានើមាត់៖
   "ត្រូវចាប់អាបុិដេវីដនេះទៅពេទ្យឆ្កួតទើបបាន"
   ឃាវុទ្ធមិបានចូលលេងសង្រ្កាន្តទេគេរវល់តែខឹងនឹងដារី។ឃាវុទ្ធមកអង្គុយក្រៅរបងសាលាម្នាក់ឯង។ដារីដើរតាមរឃាវុទ្ធតាំងពីក្នុងរហូតមកដល់ក្រៅទើបចួប។
   "ឯងកើតស្អីបានជាមកចោលយើងអ៊ីចឹង"ដារីដើរមកអង្គុយជិត។
   "ឯងមិនខ្វល់ពីយើងផងនៅធ្វើអី"ឃាវុទ្ធនិយាយបែបខឹង។
   "អ្នកណាមិនខ្វល់ពីឯងហាស់?"ដារីសើច។
   "មកតាមយើងធ្វើអីតិចសង្សារឯងខឹងទៅ"
   "អ្នកណាសង្សារយើង?"ដារីជ្រួញចិញ្ចើម។
   "ចិនចិនហ្នឹងហើយ"ឃាវុទ្ធនិយាយបែបហី។
   ដារីអស់សំណើចរឿងនេះមែនទេដែលអាល្អិតឃាវុទ្ធខឹងនឹងគេនោះ?
   "ចិនចិនគេជាប្អូនជីដូនមួយយើងតើ"ដារីនិយាយ។
   "មែន?"ឃាវុទ្ធប្រញាប់សួរ
   "មែនហើយឯងគិតថាជាអ្វីវិញចុះ?"ដារីសួរបញ្ជាក់
   "យើងស្មានតែជាសង្សារ"
   "គិតច្រើនពេកហើយឱ្យយើងទៅយកសង្សារមកពីណាបានបើមានឯងតាមរំខានយើងរាល់ថ្ងៃបែបនេះនោះ"ដារីនិយាយទាំងយកដៃលឹងក្បាលឃាវុទ្ធរាមរបៀបខ្នាញ់។
   "ចុះរឿងបកបង្គារនោះ?"
   "ហើយយើងគ្រាន់តែចង់ឱ្យឯងរៀនធ្វើអ្វីដោយខ្លួនឯងខ្លះ"ដារីសម្លក់មុខឃាវុទ្ធ។
   "...."ឃាវុទ្ធមិនមាត់។
   "ក្រោកឡើងទៅដើរលេងជាមួយយើង"ដារីក្រោកឈរហុចដៃឱ្យឃាវុទ្ធ។
   "ក៏បាន"ឃាវុទ្ធញញឹមស្រស់ឡើងវិញគេខឹងអម្បាញ់មិញនេះជាអាការ:ប្រចណ្ឌមែនទេ?

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now