ភាគទី២៣

27 1 0
                                    


      សកម្ម​ភាពអម្បាញមិញនេះក៏គេចមិនផុតពីក្រសែភ្នែករបស់អ្នកដែលគាំទ្រឌីនផ្កាយដែរ។ដូចដែលគិតទុកមិនខុសមែនដេវីដនេះល្អតែមុខទេ។ឈើរីដែលកំពុងស្ថិតក្នុងចំណោមនោះក៏និយាយឡើងមក៖
      "បងដេវីដ​ស្អីគេនោះតាមពិតមកទីនេះដើម្បីចង់ដណ្តើមបងឌីនសោះឃើញស្អាតៗតែចរឹកអន់ដែរតើ"
      "យើងផុសដៀមដាមទៅល្អដែលទេណាមួយផេកយើងស្អាតណាស់ឥឡូវ"រីនយ៉ាឥ្យយោបល់
      "ទេ​!យើងថាកុំអីល្អជាងចាំមើលសិនទៅថាមានរឿងអ្វីកើតឡើង"ឈើរីងើបដើរទៅថ្នាក់រៀនវិញ
      "ចាំមើលថាអាចឈ្នះបងផ្កាយបានអត់ ខ្ញុំនៅខាងបងផ្កាយហើយណា"រីនយ៉ាគិតក្នុងចិត្ត។
      នៅក្នុងបន្ទប់ទឹកផ្កាយឈរស្ងៀមសម្លឹងមើលកញ្ចក់ទឹកមុខរបស់គេហាក់បីដូចមិនយល់នៅអ្វីម៉្យាង។នៅសុខក៏លេចមុខដេវីដឯណាចេញមកមើលទៅគេក៏ដូចជាស្និទ្ធស្នាលនិងឌីនខ្លាំងណាស់ដែររូបរាងគេក៏ស្អាតហើយឋាន:ក៏ខ្ពស់ដូចគ្នាទៀត​។​ផ្កាយចាប់ផ្តើមមានអារម្មណ៍ថាចាផ្តើមមានរឿងមិនស្រួលកើតឡើងហើយ។
      "ដេវីដជាអ្នកណា?ហេតុអ្វីបានជាគេស្និទ្ធស្នាលនិងឌីនខ្លាំងម៉្លេះ?ឬមួយគេធ្លាប់ជាអ្វីនឹងឌីន?" ផ្កាយនិយាយម្នាក់ឯងតិចៗ
      ផ្កាយសម្លឹងមុខមើលកញ្ចក់ម្តងទៀតក៏បើកភ្នែកធំៗព្រោះមិនដឹងថាដេវីដគេមកឈរស្តាប់គេនិយាយតាំងពីពេលណាមកទេ។ដេវីដញញឹមបែបឌឺរួចដើរមកបើកទឹកលាងដៃហើយនិយាយ៖
      "ត្រូវហើយ​ខ្ញុំធ្លាប់ជាមនុស្សសំខាន់របស់បងឌីនឯងគិតនេះមិនខុសទេ"
      "ខ្ញុំមិនខ្វល់ថាឯងជាមនុស្សសំខាន់ឌីនអ្វីទេ"ផ្កាយនិយាយបែបហីគេមិនព្រឺនឹងកាយវិការបែបកាចៗរបស់ដេវីដនេះសូម្បីបន្តិចនិយាយរួចគេក៏ដើរចេញ។
      ដេវីដស្ទុះទាញដៃផ្កាយឱ្យចូលមកនិយាយគ្នាវិញ៖
      "ណែ!ទៅណា​?គ្មានការគួសមអ្វីសោះខ្ញុំខំដាក់ខ្លួនមកនិយាយជាមួយហើយណា អ៎!ឬមួយចង់គេចមុខមិនហ៊ានប្រឈមមុខ?"
      "ដេវីដនិយាយពីអ្វីហ្នឹង?ខ្ញុំមានអ្វីត្រូវគេចមុខនោះ?"ផ្កាយនិយាយបែបឆ្ងល់។
      "កុំធ្វើពើអីផ្កាយមនុស្សយើងធ្វើអ្វីមួយគឺដឹងខ្លួនឯងច្បាស់ណាស់យើងគិតថាឯងក៏មិនល្ងង់ដល់ថ្នាក់មិនដឹងថាខ្ញុំចង់មានន័យថាម៉េចនោះដែរ"ដេវីដ​ញញឹមបែបចំអក។
      "ខ្ញុំធ្វើអី?ដូចជាគ្មានផង"ផ្កាយនៅនិយាយពាក្យដដែល។
      "មនុស្សយើងការដែលយករបស់គេមិនយូរទេម្ចាស់គេគង់តែយកត្រឡប់ទៅវិញ"ដេវីដទាត់ធុងសម្រាមនៅក្បែរនោះឮសូរប្រាវឡើងខ្ទាតដល់កៀនជញ្ជាំង។
      ផ្កាយរាង​សម្លឹងមើលទង្វើរបស់ដេវីដដែលកំពុងធ្វើ  មើលទៅដូចជាមនុស្សប្រសៃប្រសាតអ៊ីចឹងនិយាយសុខៗក៏ទាត់ធាក់របស់របរ។ផ្កាយញញឹមតបវិញ៖
      "ដេវីដចង់ថាឱ្យអ្នកណាគេ?នៅម្តុំនេះគ្មានមនុស្សដែលយករបស់គេទេ"
      "បិទមាត់​!គឺឯង!"ដេវីដស្រែកឡើងគេរុញផ្កាយមួយទំហឹងឡើងខ្ទប់និងជញ្ជាំងរួចគេដើរទៅជិតផ្កាយ។
      ផ្កាយស្រឡាំងកាំងមួយរំពេចចុម!ដេវីដគេឆ្កួតចូលឬខ្មោច?និយាយ​មិនឈ្នះគេខ្លួនក៏មកប្រើកម្លាំងបាយដាក់គេដូច្នេះ។ ផ្កាយ​រាង​ក្តៅស្លឹកត្រចៀកតិចៗព្រោះកម្លាំងរុញអម្បាញមិញក៏មិនមែនតិចតួចឯណា។ផ្កាយនិយាយទាំងញញឹមបែបឌឺត្រឡប់ទៅវិញ៖
      "ចង់និយាយពីបងឌីនមែនទេ?អ្នកណាដណ្តើមអ្នកណា?មុខមាត់បុិនយើងនេះហីដែលទៅដណ្តើមរបស់គេ?សុំទោសផងណាបងឌីនទេគឺជាអ្នកដែលមកសុំទាក់ទងជាមួយយើងមុន"
      "មិនពិត!"ដេវីដយកដៃ​ម្ខាងចាប់ច្របាច់មុខរបស់ផ្កាយទាំងកំហឹងភ្នែកគេបើកធំៗដូចជាចងគុំនំជាមួយផ្កាយ១ពាន់ជាតិមកហើយអ៊ីចឹង។
      "មិនពិតយ៉ាងម៉េច?មិនជឿឯងទៅសួរបងឌីនខ្លួនឯងទៅយើងប្រាប់ណាកុំមកបញ្ចេញកំហឹងដាក់យើងដូចមនុស្សប្រតិកម្មវាំងសាំងដូចនេះវាមិនល្អទេ"ផ្កាយយកដៃម្ខាងទៅទះមុខដេវីដថ្នមៗ។
      មួយម៉ាត់​ៗរបស់ផ្កាយធ្វើឱ្យដេវីដយើងកាន់តែក្តៅឆេះឆួលដូចភ្នំភ្លើងរកផ្ទិះគេឥនមុខទៅជិតផ្កាយរួចស្រែកមួយទំហឹងម្តងទៀត៖
       "ឯងកុហក!"
      ផ្កាយងាកចេញព្រោះដេវីដស្រែកខ្លាំងពេកឡើងខ្ទាតទឹកមុខពេញមុខរបស់គេផ្កាយគិតក្នុងចិត្ត៖
      "បើទំនេរ​ណាស់គួរទៅពេទ្យធ្មេញម្តងទៅមើលទៅក្លិនអាក្រក់ណាស់"
      "យើងមកយករបស់យើងវិញហើយ​...ឯង...ឮទេៗ...ឯងឮទេៗៗ!"ដេវីដចាប់អង្រួនផ្កាយនិយាយទាំងបើកភ្នែកធំៗ។
      ផ្កាយអត់ទ្រាំមិនបានជាមួយនឹងទង្វើដូចមនុស្សបែកថ្នាំរបស់ដេវីដមិនគេក៏ចាប់ទាញដេវីដឱ្យមកខ្ទប់ខ្លួននិងជញ្ជាំងម្តង។
      "ឯងឆ្កួតមែនទេ?ឯងចាំទុកថាឯងមិនអាចបង្ខំអ្នកណាឱ្យមកស្រឡាញ់ឯងបានទេយល់ទេ?"ផ្កាយស្រែកតបវិញ​ទាំងមុខមាំ។
​​      និយាយតែប៉ុណ្ណឹងផ្កាយក៏ស្ទុះចេញពីបន្ទប់ទឹកមកក្រៅវិញទាំងក្តៅចិត្តចំណែកឯ​ឯដេវីដវិញគេឈរក្តាប់ដៃសម្លឹងមើលផ្កាយទាំងមាំមាត់ខ្លួនតិចៗ។ដេវីដគេមកមិនមែនខ្លាំងតែប៉ុណ្ណឹងទេគឺគេអាចធ្វើល់សហ្នឹងបានទៀតចាំមើលៗថានឹងមានអ្វីកើតឡើងបន្ត?
      ចេញពីរៀនតាមការសន្យាឌីនបាននាំផ្កាយនឹងនីតាទៅញុាំអី​នៅក្រៅ។ផ្កាយពេលនេះទឹកមុខគេមិនសូវរីកប៉ុន្មានទេបើទើបតែតម្លើងសរសៃ​ដាក់ដេវីដរួច។ឌីនយើងក៏ដូចគ្នាដែរតែគេក៏ខំប្រឹងលាក់ទេកមុខដើម្បីកុំឥ្យផ្កាយដឹង។​តាំងពីពេលញុាំអីនឹងពេលត្រឡប់ទៅផ្ទះវិញផ្កាយមិនសូវនិយាយដូចរាល់ដងធ្វើឱ្យនីតាគិតម្នាក់ឯងថានេះផ្កាយគេឆ្លងរោគមិនសូវនិយាយពីឌីនទាំងពីពេលណាមក។
      នៅក្នុងក្លឹបមួយកន្លែង​បរិយាកាសខាងក្នុងពោពេញទៅដោយសំឡេងបទញាក់កន្រ្តាក់អារម្មណ៍​។ដេវីដនិងរ៉ូហ្សាកំពុងអង្គុយនៅចំពីមុខអ្នកចាក់ស្រាតែម្តង។ក្នុងថ្ងៃនេះដេវីដគេចង់មកជប់លៀងបង្កើត

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now