ភាគទី១៩

26 1 0
                                    



  ឌីនបើកឡានចេញទៅ​គេមើលតាមងាកកញ្ចក់់មុខឃើញមានឡានពណ៌ផ្កាឈូកបើកចេញមកតាមពួកគេ។ឌីនញញឹមតិចៗព្រោះដឹងថានេះជាឡានរបស់អ្នកតាមថតគេហើយ។
      ឌីនបើកឡានទៅតាមមាត់ទន្លេពេលនេះមិនស្ងាត់ដូចរាល់ដងទៀតទេព្រោះមានគេដាក់តាំងពិពណ៌នៅតាមផ្លូវ​មើលទៅសឹងដាច់កន្ទុយភ្នែក។ ឌីនដឹងថាផ្កាយគឺជាមនុស្សសាមញ្ញទើបគេនាំផ្កាយមកដើរលេងកន្លែងនេះ គ្រាន់តែចុះពីឡានភ្លាមផ្កាយញញឹមជាប់មាត់ គេក្រឡេកមើលឆ្វេងស្តាំឃើញមនុស្សម្នារកំពុងដើរឆ្វេកឆ្វាច។សំឡេងអ្នកក្បែរនោះស្រែកឡើង៖
      "អីយ៉ា!សមគ្នាណាស់ចូលមកថតរូបសិនទេមួយប៉ុស្តិ៍សិនទេមួយសន្លឹកតែ២៥០០៛ទេ"
      ផ្កាយនិងឌីនឈរសម្លឹងមើលមុខគ្នាមួយសន្ទុះអ្នកប្រកាស់អម្បាញមិញស្រាប់តែរត់មកអូសដៃឌីនឱ្យចូលទៅថត​។
      "ថតអត់?"ឌីនសួរផ្កាយ
      "ថតទៅល្អតើ"
      "មកថតទាំងពីរនាក់" ឌីនទាញដៃផ្កាយមកថតជាមួយ។
      ចូលដល់ខាងក្នុងមនុស្សច្រើនគួរសមឌីននៅឈរងាកឆ្វេងស្តាំព្រោះមិនធ្លាប់មកកន្លែងបែបហ្នឹងទេ ផ្កាយឃើញឌីនឈរដូចគល់ឈើបែបនេះគេក៏ទាញបង្វិលខ្លួនឌីនឱ្យងាកមើលទៅកាមេរ៉ារួចផ្កាយសើចចេញធ្មេញកាមេរ៉ាថតក្រិប! បានមួយប៉ុស្តិ៍។
      "អាក្រក់ណាស់! មិនទាន់ត្រៀមខ្លួនផង"ឌីនងាកមកមើលមុខផ្កាយ
      "បែបហ្នឹងហើយស្អាត" ផ្កាយសើចបែបឌឺ
      គេទាំងពីររៀបចំខ្លួនសម្រាប់ប៉ុស្តិ៍ទីពីរដោយសារមនុស្សច្រើនពេកធ្វើឱ្យកន្លែងថតឈររាងចង្អៀតគ្នា ក្មេងប្រុសម្នាក់រត់ចូលមកបុកផ្កាយមួយទំហឹងបណ្តាលឱ្យផ្កាយជ្រុលខ្លួនប៉ះនិងឌីនដោយច្រមុះរបស់ផ្កាយប៉ះនិងថ្ពាល់របស់ឌីន ឱកាសល្អអ្នកថតក៏ទាញកាមេរ៉ាថតក្រិប​!​ មនុស្សម្នារនាំគ្នាងាកមើលសឹងគ្រប់គ្នា​។​ផ្កាយអៀនពេកគេប្រញាប់ងាកមុខចេញវិញរួចនិយាយតិចៗ៖
​      "ថតប៉ុណ្ណឹងបានហើយ" ផ្កាយប្រញាប់ចេញមកខាងក្រៅវិញ។
      "..."ឌីនមិនមាត់គេញញឹមឡើងខ្ចិបមាត់ មុននេះគេរាងភាំងបន្តិចព្រោះផ្កាយជ្រុលមកថើបគេនេះជាលើកដំបូងហើយព្រោះរាល់ដងគឺគេជាអ្នកថើបមុន។
      បន្ទាប់​ពីបានរូបហើយ ផ្កាយអស់សំណើចព្រោះ​ថារូបថតសុទ្ធតែបែបឡប់ៗទាំងអស់​ពួកគេបន្តទៅខាងមុខទៀត។ចំណែកឯនៅខាងកន្លែងថតរូបនេះវិញសិស្សស្រីៗដែលតាមមកបានចូលទៅសុំឱ្យអ្នកថតផ្តិតរូបអម្បាញមិញនេះឱ្យពួកគេ។ឌីនរករកឃើញកន្លែងពិពណ៌ខោអាវមួយគែអូសដៃផ្កាយចូលទៅមើល មានសុទ្ធតែអាវគូរ​។
      "ស្អាតអត់?"ឌីនលើកអាវយឺតដៃខ្លីពណ៌សមួយមកឱ្យផ្កាយមើល។
      "ហឹម​! អត់ទេ" ផ្កាយក្រវីក្បាលគេក្រឡេកមើលអាវផ្សេងមួយសន្ទុះគេឃើញអាវយឺតមានរូបផ្កាយនៅកន្លែងផ្សេង "ទៅខាងនោះវិញ"
      "ឯណា?"
      ផ្កាយអូសដៃឌីនទៅកន្លែងដែលមានអាវរូបផ្កាយនោះ គេសម្រេចទិញអាវនេះពីរទុកពាក់ជាគូរ។ ដើរមួយសន្ទុះធំពួកគេរាងហត់បន្តិចដែរក៏ចូលកន្លែងញុាំអីសិន។ នៅកន្ល៤បែបនេះអាចនិយាយបានថាផ្កាយគេដឹងច្រើនជាងឌីន។ផ្កាយហៅអ្នកលក់ឱ្យយកបុកល្ហុងប្រហិតចៀននិងស្នាមមាន់បំពងគួរឱ្យអាណិតឌីនដែរព្រោះគេមិនចេះញុាំហឹលហើយបុកល្ហុងដែលផ្កាយកម្មង់គឺហឹលផុតលេខ។
      "យ៉ាងម៉េច​ហើយ?បើហូបមិនបានអង្គុយមើលមុខយើងទៅ" ផ្កាយសើចឌឺ
      "ឯង​យកយើងមកធ្វើបាបមែនទេ?"ឌីនធ្វើមុខស្អុយ
      "អ្នកលក់យកបុកល្ហុងមួយចានទៀតកុំដាក់ម្ទេស យ៉ាងម៉េចដែរកុំឱ្យថាយើងធ្វើបាបឯង"ផ្កាយសម្លក់ឌីន
      បន្ទាប់ពីញុាំអីហើយផ្កាយបានទាឌីនឡើងជិះកន្រកវិលព្រោះគេខានជិះរាងយូរដែរហើយ ឌីនរាងស្ទាក់ស្ទើរបន្តិចព្រោះគេមិនធ្លាប់ជិះរបស់ទាំងនេះទេ តែផ្កាយរអ៊ូច្រើនពេកក៏សម្រេចចិត្តជិះតែម្តងទៅ។ លទ្ធផល​ទទួលបានគឺឌីនខ្យល់ចាប់ពេលចុះពីកន្រ្តកវិលវិញផ្កាយរត់តាមឌីនសឹងមិនទាន់ព្រោះឌីនរត់ទៅក្អួតលឿនពេករបស់ដែលហូបអម្បាញមិញចេញមកក្រៅវិញទាំងអស់ចេញមកមធ្យមងុំគឺក្រហល់ក្រហាយថែមទៀតព្រោះរបស់ហូបសុទ្ធតែហឹល។ ផ្កាយជាអ្នករឹតខ្នងឱ្យឌីនស្រាប់តែសំឡេងកាំជ្រួញផ្ទុះឡើងឮសូរក្តាំង! នេះគឺម៉ោង១២ហើយតើជាពេលឆ្លងឆ្នាំថ្មីហើយ។កាំជ្រួចលាន់ឡើងជាបន្តបន្ទាប់​ ឌីនវិញគេគិតតែពីក្អួតឥតឈប់។
      "ណែ!ម៉េចហើយក្រែងនាំយើងមកឆ្លងឆ្នាំហី ឥឡូវមកកើតអីណា" ផ្កាយនិយាយទាំងរឹតខ្នងឌីនបណ្តើរ។
      "យើងគិតថាទៅផ្ទះវិញ" ឌីនងើបដើរត្រឡប់មកឡានវិញ
​      "អស់សប្បាយបាត់ហើយ"ផ្កាយដើរតាមក្រោយឌីន។
      ឌីនចេញឡានត្រឡប់មកវិញទាំង​វិលមុខផ្កាយឱ្យគេបើកយឺតៗទៅយប់នេះគេគេងជាមួយឌីនក៏បានដែរព្រោះថាផ្ទះគេនៅរាងឆ្ងាយដែរហើយឌីនក៏មិនស្រួលទៀត។ កន្លះម៉ោងទើបឡានបត់ចូលដល់ភូមិគ្រឹះត្រកូល«ចក្រៃ​វង្ស»វិញ។​ឌីនចុះពីរឡានភ្លាមក៏ចាប់ផ្តើមទន់ដៃទន់ជើងផ្កាយឃើញដូច្នេះក៏គ្រាគេឡើងទៅបន្ទប់គេ។ ទៅដល់បន្ទប់ភ្លាមឌីនទម្លាក់ខ្លួនលើពូកព្រុស!
      "អេ​!មិនទាន់ដោះខោអាវផងដេកយ៉ាងម៉េចហ្នេង" ផ្កាយឈរនិយាយឱ្យឌីន
      តែគ្មានការឆ្លើយតបទេឌីនគេដេកបាត់ហើយទេដឹង​ ផ្កាយ​ក៏ស្ងាត់មាត់ទៅវិញ​តែគេរអ៊ូៗតិចៗ៖
      "មនុស្សប្រុសអីគ្រាន់តែជិះកន្រ្តកវិលសោះក៏ចាញ់ដែរ"
      ឃើញឌីនដេកទាំងសភាពបែបនេះផ្កាយក៏ជួយដោះខោអាវក្រៅនិងស្រោមជើងគេចេញទុកតែអាវយឺតក្នុងនិងខោខ្លី។ គេយកកូនកន្សែងជ្រលក់ទឹកមកជូតមុខជូតមាត់ឱ្យឌីន។ ពេលជូតត្រង់មុខផ្កាយសម្លឹងមើលកាន់តែជិតគេកាន់តែឃើញឃើញសង្ហារឡើងៗ​គេញញឹមសម្លឹងមើលរាងភាំងមួយស្របក់ក៏ដឹងខ្លួនវិញរួចក៏ទាញភួយមកដណ្តប់ឱ្យឌីន។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Kde žijí příběhy. Začni objevovat