ភាគទី១០​ ចាប់ក្រុម​

46 5 0
                                    

ម៉ោងចេញលេង​

"ញញឹមញញែម​ដល់ហើយណ៎​" នីតាដៀង​ភ្នែកមើលផ្កាយដែលកំពុងញុាំបាយបណ្តើរញញឹមបណ្ដើរ

"អ្ហើយ...ធុញអ្នកគ្មានស្នេហាមិនចង់សន្ទនាជាមួយ" ផ្កាយញាក់ចិញ្ចើមឌឺ

"...!" នីតាមិនមាត់តែនាងជ្រួញចិញ្ចើមដាក់ផ្កាយបែបជាជ្រីញពាក្យផ្កាយនិយាយអម្បាញមិញនេះហើយ

"ថី! ធ្វើមុខដូចជុះអាចម៍អត់ចេញ" ផ្កាយសើចព្រោះថានីតាជ្រួញចិញ្ចើមទៅអាក្រក់មើលណាស់

"អ្ហើយ​...ស្នេហាអីគេហ្នឹង យើង​មិនជ្រួលជ្រើមទេ" នីតា​ទាញកែវកាហ្វេមកផឹក

"អូហូនាងល្អ ណែ​!​បើមានលួចក្រាស់អ្នកណាប្រាប់យើងមកយើងធ្វើមេអណ្តើកឱ្យ" នាយយើងសម្លឹងមុខនីតា

"ស្អី​!​ ឯងចេះធ្វើមេអណ្តើកពីពេលណាមក? បានហើយគិតតែឯងនិងបងឌីនទៅដល់ណាហើយហ្នឹង?"

"ហឹម​...នៅទេ​" ផ្កាយដាក់ស្លាបព្រាបាយចុះ

"នៅស្អី?" នីតាសួរបញ្ជាក់

"គឺមិនយល់ខ្លួនឯងថាស្រឡាញ់១០០%អត់ហ្នឹងហា" ផ្កាយនិយាយតិចៗ ព្រោះ​ថាចិត្តគេនៅបែងចែកមិនទាន់ដាច់រវាងការស្រឡាញ់និងការអាណិតមិនដឹងថាមួយណាឱ្យប្រាកដ

"យើងថាឯងនេះគិតច្រើនពេកហើយ"

"យើងក៏មិនចង់អញ្ចឹងដែរ តែក៏ដូចឯងឃើញស្រាប់អញ្ចឹងពេលដែលយើងនៅជិតគេយើងក៏មានក្តីសុខតិចៗដែរ" ផ្កាយញញឹម

"ហ្នឹងឯង​! ​ដែលគេហៅថាស្រឡាញ់នោះ" នីតាទាញដៃផ្កាយមករួចដាក់ដៃទាំងសងខាងនាងពីលើ "យើងដឹងថាពេលនេះឯងពិតជាមានអារម្មណ៍មិនច្បាស់លាស់ តែមិនយូរទេឯងនឹងយល់ពីក្តីស្រឡាញ់ដែលបងឌីនមានចំពោះឯងហើយ" នីតាញញឹម

"ឯងនេះនិយាយដូចខ្លួនឯងធ្លាប់មានស្នេហាអញ្ចឹង" ផ្កាយក្រវីក្បាល

"ក៏គ្រាន់បានជាយោបល់ចំពោះឯងដែរតើហ្អី! បើយើងមិនជួយស្មានឯងបានបងឌីនធ្វើប្តីមែន? ភ្លើៗដូចឯងហ្នឹង"

"អ្នកណាប្តី?ណែយើងមិនទាន់បានធ្វើស្អីទេណា យើងហ៊ានស្បថ" ផ្កាយប្រញាប់ប្រកែកភ្លាមព្រោះថាគេមិនធ្លាប់ធ្វើរឿងបែបហ្នឹងមែន

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now