ភាគទី២៩

26 1 0
                                    


      "តែខ្ញុំចង់មានរឿងជាមួយប្រុស"រីនយ៉ាញាក់ចិញ្ចើមដាក់
      "អម្បាញ់មិញ​នេះឌឺណាស់បងដេវីដប្រហែលជាភ្លេចខ្លួនហើយទេដឹងថាបងកំពុងតែស្ថិតនៅក្នុងទឹកដីគេប្រយ័ត្នខ្លួនបន្តិចទៅ"ឈើរីសើច។
      សិស្សស្រីៗផ្សេងទៀតនិយាយ៖
      "មែនហើយៗ"
      "គួរប្រដៅបន្តិចហើយបានសម"
      សិស្សស្រីៗពីរបីនាក់ស្ទុះទៅចាប់ដៃ​ដេវីដជាប់ទុកឱ្យរីនយ៉ានិងឈើរីចាត់ការ។ដេវីដខំប្រឹងបម្រាស់តែមិនរួចទេទោះគេជាប្រុសពិតមែនតែកម្លាំងចាប់គឺច្រើននាក់៖
      "លែង!លែងភ្លាមពួកឯងចង់ធ្វើស្អី?"
      "កុំស្រែកមើលបងដេវីដ!​ខឹងអ៊ីចឹងទៅមុខអាក្រក់ខ្លាំងណាស់ខ្ញុំមិនធ្វើអីបងច្រើនទេគ្រាន់តែចង់ណែនាំ"រីនយ៉ាទះថ្ពាល់ដេវីដថ្នមៗ។
​​      រីនយ៉ាបក់ដៃជាសញ្ញាដើម្បីឱ្យគេយកអ្វីមួយឱ្យនាង។ដេវីដបើកភ្នែកធំៗ​​៖
      "ពួកឯងលេងឆ្កួតស្អីលែងយើង"
      "នៅឱ្យស្ងៀមទៅមើលគ្រាន់តែជួយផាត់មុខបន្ថែមសម្រស់ឱ្យសោះក៏ពិបាកដែរ"ឈើរីទាញយកគ្រែមពណ៌ក្រហមមកគូលមុខដេវីដ។
​​      "បន្ថែមទៀត"
      ទិដ្ឋភាព​ពេលនេះគឺក្រុមស្រីៗកំពុងធ្វើបាបបុរសហាហា!មើលចុះដេវីដរើខ្លួនមិនចេញទេមុខគេពេលនេះប្រឡាក់សុទ្ធតែគ្រែមនិងម្សៅ។នេះហើយលទ្ធផលនៅស្រួលៗមិនចង់ទេរបស់គេឆ្ងាញ់ណាស់ទៅឬបានជាខំម៉្លេះ​។​បន្ទាប់ពីគូសមុខមាត់ឆ្អែតចិត្តហើយរីនយ៉ាទាញទូរស័ព្ទមកថត​រូបដេវីដទុកទៀតផងក្នុងចិត្តដេវីដពេលនេះគឺមានតែពាក្យថាទ្រាំ​៖
      "ឱ្យពួកឯងឈ្នះយើងសិនចុះ​"
      គោលបំណងថាទៅដើម្បីសប្បាយក៏រលាយបាត់អស់ផ្កាយមកដល់ផ្ទះវិញទាំងក្តៅចិត្តនេះដេវីដបំបាក់មុខគេហើយនៅមករករឿងគេដល់ក្នុងបន្ទប់ទឹកទៀត​។ផ្កាយ​ប្រញាប់ចូលទៅងូតទឹកចេញរួចចូលដេកតែម្តងតែគេថេកមិនលក់សោះគេគិតថានៅថ្ងៃស្អែកដេវីដគេនឹងធ្វើរឿងអ្វីទៀតចំពោះគេ។មួយសន្ទុះស្រាប់តែឌីនខលមក៖
      (មិនរំខានទេមែនទេ?)
      "មិនអីទេយើងមិនទាន់ដេកផង"ផ្កាយ​ដងដង្ហើមធំ
      (យើងសុំទោសចំពោះដេវីដផងយើងគិតថាគេគ្មានបំណងទេនេះប្រហែលជាជំងឺគេរើឡើងទៀតហើយមើលទៅ)​​ឌីននិយាយបកស្រាយប្រាប់ផ្កាយអំពីរឿងដែលដេវីដគេមានបញ្ហាខួរក្បាល។
      ផ្កាយស្តាប់ហើយហួសចិត្ត៖
      "នេះឯងគិតថារឿងដែលកើតឡើងកន្លងមកវាជាជំងឺឆ្កួតឡឯឡប់របស់គេហ្នឹងមែនទេ?"
      (មិនមែនទាំងអស់ទេតែយើងចង់ប្រាប់ឯងកុំឱ្យប្រកាន់ខឹងអ្វីច្រើនចំពោះដេវីដអីប្រហែលគេគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានទេដឹង)
      "ចាប់ចូលពេទ្យឆ្កួតទៅ"ផ្កាយនិយាយបែបហី។
      (ផ្កាយ​!ចាប់ទុកថាយើងសុំចុះណាយ៉ាងណាក៏គ្រួសារគេនឹងគ្រួសារយើងជិតដិតគ្នាដែរយើងមិនចង់ឱ្យមានរឿងរហូតគេទៅ​ទូលពិត​លោកប៉ារបស់គេនោះទេ)
      ផ្កាយពេបមាត់រួចតបវិញ៖
      "អឺៗ!យើងមិនប្រកាន់គេក៏បានតែឯងក៏ជួយប្រាប់គេផងថាឈប់មករញេរញៃជាមួយយើងទៀតយើងខ្លាចថាថ្ងៃណាមួយអត់ទ្រាំមិនបាន​អាចនឹងដាក់គេវិញ"
      (បានចាំយើងប្រាប់គេឱ្យអ៊ីចឹងឯងសន្យាហើយណាថាមិនប្រាកាន់ខឹងគេ?)
      "អឺៗ!"
      ផ្កាយចុចបិទទូរស័ព្ទវិញគេរអ៊ូម្នាក់ឯងតិចៗ៖
      "បារម្ភ​គេណាមិនទៅយកគេទៅ"
      ស្អែកឡើងថ្ងៃនេះគឺជាថ្ងៃពិសេសបំផុតរបស់ផ្កាយព្រោះថា​ជាថ្ងៃកំណើតរបស់ម្តាយគេ។ផ្កាយឃាត់មីងរីនមិនឱ្យទៅលក់់ត្រីឯផ្សារទេឱ្យសម្រាកមួយថ្ងៃខ្លះទៅ​។ដំបូងផ្កាយមិនចង់ប្រាប់រឿងនេះទៅឌីនប៉ុន្មានទេព្រោះថាចង់ធ្វើបែបលក្ខណ:គ្រួសារ​តូចតាចតែនីតាចចេស​ខលប្រាប់ឌីនទាល់តែបាន។ឌីនដឹងដំណឹងភ្លាមគេក៏ប្រញាប់កម្មង់នំឃេកនឹងបើកឡានមកផ្ទះរបស់ផ្កាយតែម្តងដើម្បីជួយរៀបចំកន្លែងធ្វើពិធី។
      កន្លែងរៀបចំគឺធ្វើនៅទីធ្លាមុខផ្ទះតែម្តងព្រោះស្រឡះល្អ។ថ្ងៃនេះផានីដែលជាបងស្រីរបស់ផ្កាយក៏មកដែរគាត់បានយកកូនស្រីគាត់អាយុប្រហែល៧ឆ្នាំមកទៀតផងឈ្មោះនូតា។ផ្កាយបានទិញរ៉ូបថ្មីមួួយជូនម្តាយគេទៀតផងមើលចុះពាក់នឹងខ្លួនស្អាតខ្លាំងណាស់។
       ម៉ោង៧យប់ពិធីចាប់ផ្តើមផ្កាយដឹកដៃមីងរិនចេញពីក្នុងផ្ទះមកទាំងញញឹមឌីនជាអ្នកថតរូបនីតានឹងបងផានីជានាក់កាន់នំឃេកចំណែកឯនៅតុខាងមុខមានម្ហូបបួនដប់មុខ។ទាំងអស់គ្នានាំគ្នាស្រែកច្រៀង៖
      "រីករាយថ្ងៃកំណើត!រីករាយថ្ងៃកំណើត!"
      នីតា​យកដែកកេះដុតទានរួចនិយាយ៖
      "មីងប្រញាប់បន់ស្រន់ទៅខ្ញុំឃ្លាននំណាស់"
      ទាំងអស់គ្នាសើចក្រវីក្បាលនឹកហួសចិត្តនឹងនីតា។មីងរិនបិទភ្នែកបន់ស្រន់រួចផ្លុំទាន​ឱ្យរលត់។
      "ជូនពរម៉ែឱ្យមានអាយុវែងមានសុខភាពល្អ"ផានីស្ទុះទៅថើបម៉ែ
      "ចំណែកខ្ញុំវិញជូនពរម៉ែឱ្យម៉ែមានសម្រស់កាន់តែស្អាតៗៗៗស្អាតជាងគេក្នុងភូមិ"ផ្កាយឱបមីងរិនទាំងញញឹមចេញពីចិត្ត។
      បន្ទាប់ពីជូនពរហើយនីតាចាប់ផ្តើមកាត់នំឃេកគេយកនំមួយចានហុចឱ្យឌីនរួចនិយាយ៖
      "យកទៅ​​ប៉ាតមុខអាផ្កាយទៅ"
      "ល្អដែរហី?"ឌីននិយាយតិចៗព្រោះគេដូចជាមិនសូវហ៊ាន
      "មិនអីទេទៅ"
      ឌីន​ក៏ដើរលបៗទៅក្រោយផ្កាយរួចឆ្កិះនំមួយដុំតូចទៅលាបលើមុខផ្កាយ។ផ្កាយភ្ញាក់ព្រើត៖
      "លេងអីឡប់ៗអ៊ីចឹងប្រឡាក់អស់ហើយ"
      ឌីនមិនខ្វល់គេយកនំមកប៉ាតថែមទៀតផ្កាយខ្នាញ់ពេកក៏យកនំមកដេញប៉ាតមុខឌីនវិញដូចគ្នានីតាសើចឡើងចំហមាត់ស្រាប់តែផ្កាយយកនំមួយដុំធំមកញុកចូលមាត់នាងបុិសឆ្លាក់កស្លាប់។​នីតាអត់ទ្រាំមុនបានក៏ដេញវ៉ៃផ្កាយឡើងពេញមុខផ្ទះមួយសន្ទុះធំទើបបងផានីស្រែកឡើង៖

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now