ភាគទី២០

28 2 0
                                    


ផ្កាយមិនទាន់ងងុយដេកទេ។គេដើរទៅបើកបង្អួចដើម្បីស្រូបយកខ្យល់អាកាសបន្ទប់ឌីននៅជាន់លើខ្ពស់ពេលបើកបង្អួចមកគឺខ្យល់បក់មកខ្លាំងៗផ្កាយសម្លឹងមើលទៅលើមេឃយប់នេះគ្មានព្រះចន្ទរះទេព្រោះជាយប់ខែដាច់គឺមានតែពន្លឺផ្កាយរាប់ពាន់ដួងរះប្រជែងគ្នា​។ទឹកមុខរបស់ផ្កាយពេលនេះហាក់បីដូចជាមានរឿងអាថ៌កំបាំងអ្វីមួយចង់និយាយចេញមក ទឹកមុខបញ្ជាក់ពីភាពសៅហ្មង ភាពស្រណោះ ភាពស្តាយក្រោយ។ឈរមួយសន្ទុះស្រាប់តែដៃមាំរបស់ឌីនលូកឱបពីក្រោយមក។
"ឯង​ស្រួលខ្លួន​វិញហើយមែន?" ផ្កាយនិយាយទាំងមុខស្មើ
"អ្នកណាកើតអី?យើងគ្មានកើតអីផង"ឌីននិយាយបែបហីគេបន្តឱបផ្កាយកាន់តែខ្លាំងជាងមុន
"នេះ​ឯងកុហកយើងមែនទេ? ខូចណាស់"ផ្កាយងាកមុខមកវ៉ៃឌីនមួយដៃ
"យើងចង់សាកចិត្តថាឯងបារម្ភពីយើងដែរឬអត់ហ្នឹងណា"
"ហឹស​!ចាំមើលលើកក្រោយទុកចោលឱ្យស្លាប់មិនខានលេងអីឡប់ៗ!"ផ្កាយ​បម្រាស់ខ្លួនតែចេញពីរង្វង់ដៃឌីនមិនរួច
ឌីន​មិន​ស្ងាត់មាត់មួយសន្ទុះគេចាប់លើកផ្កាយទៅបោះលើពូកព្រុស! ផ្កាយស្រឡាំងកាំងមួយរំពេចនេះគេចង់ធ្វើអីហ្នឹង? មាឌមាំទម្លាក់ខ្លួនចុះពីលើផ្កាយថ្នមៗ​ចំណែកឯផ្កាយយើងគេខំប្រឹងងើបវិញដែរតែងើបមិនរួចព្រោះជើងទាំងសងខាងរបស់ឌីនកៀបគេជាប់ដូចស្ករតាំងម៉ែ​។ ឌីន​ឱនទៅនិយាយតិចៗ៖
"ដល់ពេលហើយ យើង!"
"យើងស្អី!" ផ្កាយបែកភ្នែកធំៗរបស់គេ​សម្លឹងមើលឌីនទាំងបុកពោះនេះមិននឹកស្មានថាមួយឆាកជីវិតខ្លួនឯងមកត្រូវស្ថិតនៅក្រោមអីគេអីបែបនេះទេ។
ឌីនមិនតបតែគេធ្វើ...គឺគេចាប់ផ្តើមឱនទៅថើបកញ្ចឹងករបស់ផ្កាយថ្នមៗ​ក្លិនខ្លួននាយជំទង់ដែលភាយកាត់ច្រមុះនាយកំលោះបានដាក់អារម្មណ៍គេកាន់តែពុះកញ្ជ្រូលឡើង​ ផ្កាយខំប្រឹងរើខ្លួនប៉ុន្តែរើសមិនរួចបានត្រឹមស្រែកតែក៏ត្រូវឌីនយកដៃបិទមាត់"
ឌីននឹងបន្តបង្កាត់ភ្លើងស្នេហ៍ឱ្យនាយជំទង់យើងក្នុងពេលបន្តិចទៀតនេះហើយ គេស្រវ៉ាដោះអាវខ្លួនឯងចេញរួចឈ្មុល​មុខទៅថើបញួកញីផ្កាយបន្តទៀត។
"ឌីន!ឈប់!យើង...មិនទាន់យល់ព្រមនៅឡើយទេ"ផ្កាយរុញឌីនឱ្យចេញពីមួយទំហឹងបណ្តាលឥ្យឌីនខ្ទាតចេញទៅដេកផ្ងាខ្លួនលើពូក។
ឌីនរាងដឹងខ្លួនជាងមុនគេងើបមកជិតផ្កាយតែផ្កាយគេខិតខ្លួនចេញ។
​​​ "យើងគិតថាកុំឱ្យវាជ្រុលជាងនេះអី"ផ្កាយនិយាយតិចៗគេមិនសម្លឹងមើលមុខឌីនចំទេ។
"ហេតុអីទៅ?យើងធ្វើឱ្យឯងមិនស្រួលឬយ៉ាងម៉េច?"
"ទេ!រឿងបែបនេះគឺយើងមិនគួរធ្វើវានៅពេលនេះទេ"
ឌីនអង្គុយមួយកន្លែងមួយសន្ទុះទើបគេទាញយកអាវរបស់គេមកពាក់វិញ រួចគេនិយាយ៖
"ឱ្យយើងសុំទោស!"
"ឯងមិនធ្វើខុសទេតែគ្រាន់តែមិនមែនពេលនេះ"
"ចុះពេលណាទៅ?"ឌីនសួរព្រោះចង់ដឹង
"គឺ​..."
"គឺឯងមិនបានស្រឡាញ់យើងមែនទេ? ផ្កាយឯងនិយាយត្រង់មកកន្លងមកឯងដែលស្រឡាញ់យើងដែរឱទេ?"
"ឯងស្តាប់ណាឌីន គឺយើងគិតមិនចេញមិនយល់ខ្លួនឯងថាគិតអ្វីឱ្យប្រាកដចំពោះឯង យើងនៅបែងចែកមិនដាច់រវាងការអាណិតនិងការស្រឡាញ់អាចនិយាយបានថាក្តីស្រឡាញ់របស់យើងគឺ៥០%"
ឌីនប្រែទឹកមុខមកស្រពោនមួយរំពេចពាក្យថាបែងចែកមិនដាច់រវាងការអាណិតនិងការស្រឡាញ់នេះបានចាក់បេះដូងរបស់ឌីនឮសូរជីបៗ ហេតុអ្វីក៏ស្នេហាពិបាកខ្លាំងម៉្លេះ យើងអាចស្រឡាញ់គេបានតែយើងមិនអាចបង្ខំឱ្យគេមកស្រឡាញ់យើងវិញបានទេព្រោះវាគឺជា​មនោសញ្ចេតនា​រវាងមនុស្សម្នាក់និងមនុស្សម្នាក់ក្តីស្រឡាញ់ដែលយើងផ្តល់ឱ្យគេកន្លងមកគឺពេញបរិបូណ៍ចំណែកគេវិញត្រឹមតែ៥០%។ប្រសិនលុយអាចទិញក្តៅស្រឡាញ់បានម៉្លេះសមពរលនេះ​ឌីនទទួលបានក្តីស្រឡាញ់ពីផ្កាយ១០០%បាត់ទៅហើយ។
"ឯង​មានអ្នកក្នុងចិត្តឯងរួចហើយមែនទេ?"ឌីនបន្តសួរផ្កាយតទៀតដើម្បីឥ្យកាន់តែច្បាស់ជាងមុន។
"យើងគ្មានអ្នកណាទេក្រៅពីឯង ប៉ុន្តែ​យើងមានអតីតកាលមួយដែលយើងមិនអាចបំភ្លេចបាន" ផ្កាយដកដង្ហើមធំ។
"អាចនិយាយឱ្យយើងដឹងបានអត់?"
"វាកើតឡើងយូរមកហើយ បើឯងចង់ដឹងចាំយើងនិយាយប្រាប់កុំឱ្យវាស្ថិតក្នុងខួរក្បាលយើងរហូតដេកស្រមៃឃើញរាល់យប់ពេក ឯងនៅចាំខ្សែកដែលយើងហាមមិនឱ្យឯងប៉ះពាល់កាលនៅផ្ទះយើងទេ?"
"ហឹម​!ចាំតើមានរឿងអ្វីមែនទេ?"ឌីនឆ្ងល់
"កន្លងផុតច្រើនឆ្នាំយើងមិនដែលភ្លេចរឿងទាំងអស់់នោះទេ អាក្មេងចិត្តល្អ! ឯងឆ្ងល់ទេម៉េចបានយើងហៅគេថាអាក្មេងចិត្តល្អ?" ផ្កាយងាកមុខមកសួរឌីន
"យ៉ាងម៉េច​ទៅ?"
"ព្រោះអាក្មេងនោះគេចិត្តល្អ ត្រឡប់ទៅកាលយើងអាយុ១០ឆ្នាំវិញ កាលនោះយើងគឺជាក្មេងដើរលក់កម្រោងផ្កាតាមផ្លូវពេលព្រឹកយើងលក់បណ្តើរយើងដើរទៅរៀនបណ្តើរ​ រាល់ថ្ងៃយើងតែងតែទទួលបានពាក្យមើលងាយនិងពាក្យដៀមដាមពីក្មេងៗដែលគេមានជីវភាពធូធារពេលខ្លះគេយកដុំថ្មគប់យើងក៏មានតែយើងធ្វើអ្វីគេមិនបានទេ រហូតដល់ថ្ងៃមួយយើងបានចួបក្មេងប្រុសម្នាក់កំពុងលង់ទឹកយើងក៏ចុះទៅជួយគេបន្ទាប់មកយើងក៏ក្លាយជាមិត្តនឹងគ្នាតាំងពីពេលនោះមកគេជាក្មេងដែលចិត្តល្អណាស់យើងដាក់ឈ្មោះហ្នឹងឱ្យគេព្រោះគេមិនប្រាប់ឈ្មោះពិតឱ្យយើងដឹងទេ រាល់ពេលដែលយើងមានបញ្ហាតែងលេចរូបគេមកជួយយើងរហូតរហូតដល់យើងទាំងពីរមានអនុស្សាវរីជាមួយគ្នាជាច្រើន ខ្សែករូបផ្កាយដែលឯងឃើញបាក់មួយចំហៀងនោះដំបូងឡើយវាមិនទាន់បាក់ទេវាជាខ្សែកដែលឪពុកយើងទិញឱ្យ​យើងបានកាច់វាមួយចំហៀងដើម្បីធ្វើជាបន្ទោងខ្សែកមួយទៀតឱ្យក្មេងប្រុសម្នាក់នោះក្នុងថ្ងៃកំណើតរបស់គេ"
"ចុះមានអ្វីបន្តទៀត" ឌីនងាកមកសួរផ្កាយ
"យើងចាំបានថ្ងៃមួយយើងលក់ផ្កាមិនដាច់ព្រោះភ្លៀងពេកនៅថ្ងៃនោះអាក្មេងចិត្តល្អគេបានទិញផ្កាយើងទាំងអស់ថែមទាំងឱ្យលុយយើងច្រើនថែមទៀតផង គេធ្វើបែបនេះសឹងរាល់ថ្ងៃរហូតដល់ម៉ែយើងឆ្ងល់ថាយើងបានលុយមកពីណាច្រើនម៉្លេះ​ បន្ទាប់មកក៏មានក្មេងៗដែលស្អប់យើងទៅទៅកុហកម៉ែយើងថាយើងទៅលួចលុយគេពេលនោះម៉ែយើងខឹងខ្លាំងណាស់​គាត់បានវ៉ៃយើងច្រើនរំពាត់យើងខំបកស្រាយយ៉ាងណាក៏គាត់មិនស្តាប់យើងដែរ មូលហេតុនេះហើយដែលធ្វើឱ្យយើងខឹងអាក្មេងចិត្តល្អនោះព្រោះគេជាដើមហេតុធ្វើឱ្យម៉ែយើងខឹងហើយគិតថាយើងជាក្មេងមានដៃមានជើងលួចទ្រព្យអ្នកដទៃ​ ពេលយើងបានចួបគេម្តងទៀតនៅក្រោមដើមឈើក្បែមាត់ទន្លេយើងបានជេរស្តីឱ្យគេធ្វើឱ្យគេមានរបួសដៃទៀតផងយើងបានប្រាប់គេកុំឱ្យមករវីរវល់និងជីវិតយើងទៀតហើយរបស់របរដែលគេធ្លាប់ទិញឱ្យយើងគឺយើងបានយកទៅឱ្យគេវិញទាំងអស់ លើកលែងតែខ្សែកបន្ទោងផ្កាយពាក់កណ្តាលនោះដែលនៅជាប់ខ្លួនគេ"
"ចុះឯងដឹងទេថាឥឡូវនេះគេនៅឯណា?"
"តាំងពីពេលនោះមកគឺបាត់ដំណឹងគេសូន្យឈឹង"ផ្កាយនិយាយទាំងស្រងាកចិត្ត
"អតីតកាលវាជារឿងដែលធ្វើឱ្យយើងចងចាំមិនភ្លេច តែឪឡូវឯងរស់នៅគឺក្នុងបន្ចុប្បន្នកាលឯងមានយើងរឿងដែលកន្លងផុតចាប់ទុកថាវាជា​សុបិនអាក្រក់មួយទៅចុះ"

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Tahanan ng mga kuwento. Tumuklas ngayon