ភាគទី២២

24 3 0
                                    

      ម៉ោងចេញលេងឌីនផ្កាយនិងនីតាបានជួបជុំគ្នាអង្គុយលេងនៅបង់មុខថ្នាក់រៀនដូចសព្វមួយដងប៉ុន្តែសម្រាប់ថ្ងៃនេះគឺប្លែកជាងរាល់ដងព្រោះបន្ថែមដេវីដម្នាក់ទៀតគ្រាន់តែចួបឌីនភ្លាមគេមកអង្គុយស្និទ្ធស្នាលជាមួយឌីនតែម្តង​ នីតា​សម្លឹងមើលមុខដេវីដយូរៗទៅនាងមានអារម្មណ៍ថាចាប់ផ្តើមស្អប់អាបុិម្នាក់នេះកាន់តែខ្លាំងឡើង។ឌីនមិនសូវជាពេញចិត្តនិងដេវីដប៉ុន្មានទេដែលគេប្តូរសាលាមករៀនទីនេះដែរនោះព្រោះជីវិតគេកំពុងតែមានពន្លឺ​តែពេលនេះក៏លេចវត្តមានដេវីដមកប្រហែលជាមិនមែនមកក្នុងបំណងល្អនោះទេ។
      "បងឌីននេះចិត្តអាក្រក់ណាស់ ទៅណាមកណាមិនផ្តល់ដំណឹងឱ្យខ្ញុំដឹងសោះសំណាងហើយដែលខ្ញុំដឹងថាបងមានផ្ទះនៅខេត្តស្ទឹងត្រែងនេះកុំអីមិនដឹងជាទៅរកនៅណាទេ" ដេវីដ​និយាយខ្លាំងៗទាំងមិនខ្វល់ពីអ្នកដែលអង្គុយជិតនោះទេ។
      "ចូលចិត្តស្ងប់ស្ងាត់"ឌីនតបវិញយ៉ាងខ្លី​តែខ្លឹម
      "បងឌីនតែអ៊ីចឹងឯងមិនយល់ពីគេសោះដឹងថាអត់ថាបារម្ភ"ដេវីដ​ប្តូរមកនិយាយតិចៗវិញ។
      ផ្កាយអង្គុយជិតនីតាគេមិនមាត់អ្វីទាំងអស់ពាក្យសម្តីរបស់ដេវីដនិយាយមកមួយម៉ាត់ៗវាសែនស្រគៀលត្រចៀកខ្លាំងណាស់។នីតាឃើញផ្កាយមិនមាត់ក៏និយាយ៖
      "ហុើយ​!សង្សាបងឌីនប្រហែលជាមិនស្រួលហើយមើលទៅ បងឯងមើលសង្សារបៀបម៉េចហ្នឹង?"នីតានិយាយតែភ្នែកដៀងមើលទៅ​ដេវីដនាងចង់ដឹងថាពេលនាងនិយាយតើដេវីដគេមានប្រតិកម្មអ្វីខ្លះទេ។
      "ឯង​កើតអីមែនទេ"ឌីនគ្រាន់តែឮភ្លាមក៏ប្រញាប់សួរទៅផ្កាយភ្លែត។
      "ឯងទៅជឿអីនីតាហ្នឹង"ផ្កាយ​សម្លឹងមុខនីតាទាំងខ្នាញ់។
      "មើលថែសង្សាផងប្រយ័ត្ន"នីតា​និយាយបន្ត
      ភ្លើងក្នុងខ្លួនដេវីដចាប់ផ្តើមឆេះសន្ធោសន្ធៅ​ឡើងក្តៅណាស់មុខគេឡើងក្រហមមួយរំពេចតែក៏ខំប្រឹងសម្រួលអារម្មណ៍។ពាក្យថាសង្សាបានចាក់បេះដូងដេវីដឈឺចាប់គ្មានអ្វីផ្តឹម។គេក៏និយយ៖
      "ឯងមែនទេ?ជាសង្សាបងឌីន"ដេវីដខំប្រឹងញញឹមលាក់អារម្មណ៍ក្តៅក្រហាយរបស់គេ។
      "មែនហើយ​"ផ្កាយឆ្លើយបែបហី
      "ជាសង្សាយូរហើយល្បីទៀតមិនដឹងទេហ៎?"នីតា​ឃើញផ្កាយនិយាយតែបន្តិចក៏ជួយឆ្លើយជំនួសតែម្តងទៅ។
      "ខ្ញុំដឹងយូរហើយព្រោះឃើញល្បីក្នុងអ៊ីនធឺណិត​​​"ដេវីដតបវិញទាំងសម្លឹងមើលមុខនីតាចំៗតែម្តង
      នីតា​មិនខ្លាចនឹងកែវភ្នែកមើលចំរបស់គេទេគេប្រឹងបើកភ្នែកធំៗក្រឡោតៗរបស់គេសម្លឹងទៅទៅដេវីដវិញរួចនាងក៏ប្តូរមកជាសើចវិញ៖
      "ហិហិ​!ចុះដេវីដ​ជាអ្នកណាហេតុអ្វីក៏មកអង្គុយត្រង់នេះដែរ?
      "បងឌីនជាមនុស្សដែលខ្ញុំស្គាល់តាំងពីក្មេង​មកបែកគ្នាយូរហើយអ៊ីចឹងថ្ងៃនេះសុំអង្គុយកៀកសង្ឃឹងថាឯងមិនប្រកាន់ទេណាផ្កាយ អឹម​!ឯងឈ្មោះផ្កាយយើងហៅត្រូវហើយមែនទេ?" ដេវីដសម្លឹងមើលមុខផ្កាយ
      "ត្រូវហើយ​ យើងឈ្មោះផ្កាយ រីករាយដែលបានស្គាល់"ផ្កាយហុចដៃទៅដេវីដជាសញ្ញាដែលមនុស្សស្គាល់គ្នាលើកដំបូងគេធ្វើតែអ្វីដែលទទួលបានគឺទឹកមុខមិនប្រងើយកណ្តើយពីដេវីដទើបផ្កាយដកដៃចេញវិញ។
      ឌីនឃើញដូច្នេះ​ក៏​និយាយឡើង៖
      "ផ្កាយនីតាថ្ងៃហ្នឹងទំនេរទេ? ចង់នាំទៅញុាំអី
      "ហឹម​មានអីទំនេរតើ"ផ្កាយ​តបវិញទាំងញញឹមស្ងួត
      "ចាំពាក្យហ្នឹងយូរហើយចេញ"នីតា​ញញឹមលិបភ្នែក
     ​ ដេវីដមានអារម្មណ៍ថាខ្លួនឯងដូចជាសម្រាមអ៊ីចឹងដែលគេមើលរំលងមិនចង់សូម្បីនិយាយរកតែមិនជាបញ្ហាទេជ្រុលជាថោកហើយគឺត្រូវតែថោកឱ្យកាន់តែខ្លាំងមិនយូរទេនឹងទទួលបានផលត្រឡប់មកវិញដូចពាក្យចាស់ពោលថា«ថោកមួយថ្ងៃថ្លៃមួយជីវិត»។គ្មានអ្នកនិយាយរកបែបនេះដេវីដក៏និយាយឡើងខ្លាំងៗម្តងទៀត៖
      "អេ​!បងឌីននេះហៅតែសង្សាមិនហៅខ្ញុំផងទេហ៎?ហុើយ​!អន់ចិត្តណាស់"
      "ទៅជាមួយមិនខ្លាចលើសឈាមស្លាប់ទេហីព្រោះបងផ្កាយនិងបងឌីនគេទៅណាមកណាគឺផ្អែមល្ហែមខ្លាំងណាស់"នីតានិយាយបែបឌឺ។
      "បងគិតថាពេលក្រោយទៅណា"ឌីនតបទៅកាន់ដេវីដវិញរួចងើបត្រឡប់ទៅថ្នាក់រៀនរបស់គេវិញ។
      "បងឌីនហ៎!"ដេវីដចង់ខឹងក៏ខឹងមិនបានគឺបានត្រឹមទប់អារម្មណ៍ខ្លាចគេដឹងរួចគេក៏ងើបទៅថ្នាក់រៀនវិញដូចគ្នា។
      នីតា​សម្លឹងមើលដេវីដរហូតដល់គេចូលដល់ក្នុងថ្នាក់បាត់។ពេលនេះនាងដឹងហើយថាដេវីដទៅថ្ងៃខាងមុខប្រាដកជាបហរកាសសត្រូវជាមួយផ្កាយមិនខាន។
      "គិតដូចយើងទេ?"ផ្កាយនិយាយតិចៗ
      "ហួសពីគិត"នីតាងាកមកមើកផ្កាយវិញនាងឃោើញផ្កាយប្រែទឹកមុខដូចជាមិនសូវស្រួល"ហុើយកុំគិតច្រើន"

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now