ភាគទី៣០

24 1 0
                                    

      "បានហើយឈប់លេងដូចក្មេងទៅមកញុាំ​អហារជុំគ្នាវិញត្រជាក់អស់លែងឆ្ងាញ់ឱឥឡូវហើយ"
      ឮដូច្នេះទាំងបីនាក់ក៏ឈប់លេងហើយដើរមកអង្គុយនៅកន្លែងតុញុាំអីវិញ។​ញុាំបណ្តើរជជែកសួរសុខទុកគ្នាបណ្តើរ​ស្រាប់តែប្អូននូតានិយាយឡើង៖
      "បងផ្កាយពេញកំលោះហើយកាលណាយកសង្សារ?"
      ផ្កាយគាំងនឹងសំណួររបស់នូតាគេមិនមាត់រួចសម្លឹងមើលមុខឌីនទាំងសើច។នីតាឃើញផ្កាយមិនមាត់ទើបគេនិយាយជំនួស៖
      "ម៉េចដឹងគេគ្មានណែ!នាងតូចអាផ្កាយគេប្រហែលជាមានហើយគេលាក់មិនឱ្យដឹងទេដឹង"
      "មែនអត់កូន"មីងរិនសួរផ្កាយទាំងចង់ដឹង
      "គឺ!គ្មានទេទៅជឿនីតាហ្នឹងបុិនកុហកសឹងអី"ផ្កាយនិយាយទាំងធ្វើភ្នែកក្រឡេបក្រឡាប់​។
      "ឱ្យតែច្បាស់"នីតាញញឹមឌឺ
      "វីសបែកការទៅហើយស្រីចង្រៃ"ផ្កាយគិតក្នុងចិត្ត
      មីងរិនងាកមើលឃើញឌីនមិនមាត់អង្គុយញញឹមញញែមគាត់ក៏និយាយ៖
      "កូន​ឌីនឆាប់ញុាំទៅត្រជាក់អស់ហើយ"
      "បាទ!"ឌីនរាងភាំងបន្តិចមុននេះ​មីងរិនហៅគេថាកូនៗពេញមាត។
      ដល់ពេលដែលត្រូវរូបជុំគ្នាហើយនីតាសុំកាមេរ៉ាពីឌីនមកឱ្យនាងកាន់វិញដើម្បីថតរូបជុំគ្នា។ដំបូងឌីនមិនសូវហុានប៉ុន្មានទេតែគ្រប់គ្នាហៅឱ្យចូលថតក៏គេចូលតែម្តងទៅមើលចុះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយស្នាមញញឹមនេះពិតជាគ្រួសារដ៏កកក្តៅខ្លាំងមែនទែនដែលឌីនគេមិនធ្លាប់ជួបប្រទះ។ពេលនេះគេបានមកស្គាល់ផ្កាយស្គាល់គ្រួសាររបស់ផ្កាយធ្វើឱ្យជីវិតគេប្រៀបដូចជាមានពន្លឺឡើងមកវិញ​។មីងរីនបានឱ្យឌីនហៅគាត់ថាម៉ែៗចាប់ពីពេលនេះទៅព្រោះមើលទៅ​ឌីនក៏ស្និទ្ធស្នាលជាមួយផ្កាយមិនចាញ់នីតាប៉ុន្មានដែរ។ឌីនទទួលយកទាំងរំភើបចិត្តព្រោះមិននឹកស្មានថាខ្លួនពេលនេះមានពាក្យថាម៉ែហៅដូចគេឯងសោះទង្វើទាំងនេះធ្វើឱ្យឌីនកាន់តែស្រឡាញ់ផ្កាយលើសដើម។
      ម៉ោងប្រហែល១០យប់ទើបពិធីបានបញ្ចប់គ្រប់គ្នាត្រូវគេងនៅផ្ទះរបស់ផ្កាយនេះហើយព្រោះថាអម្បាញ់មិញ​​នេះក៏មានផឹកគ្រឿងស្រវឹងតិចតួចដែរ។ផ្កាយនឹងឌីនបានរៀបចំយកចាបទៅលាងចំណែកនីតានាងស្រវឹងដេកលក់បាត់ហើយបងផានីគាត់ត្រូវងើបពីព្រលឹមដើម្បីបើកតូបលក់នៅឯផ្សារទើបគាត់ប្រញាប់ត្រឡប់ទៅវិញរីឯមីងរិនផ្កាយបានឱ្យគាត់ចូលសម្រានបាត់ហើយ។
      ផ្កាយកំពុងតែលាងចាននៅក្រោយផ្ទះសុខៗស្រាប់តែឌីនគេដើរមកឱបពីក្រោយធ្វើឱ្យផ្កាយយើងរាងភ្ញាក់បន្តិចដែរ៖
      "ឌីន​!ចិត្តចិត្តណាស់អាមកស្ងាត់ៗហ្នឹងដឹងគេភ្ញាក់អត់"
      "ចេះភ្ញាក់ដែរ?ហ្អឹម!"ឌីនឱនមុខទៅថើបសក់ផ្កាយពីក្រោយ
      ​"កុំមកលេងអ៊ីចឹងកណ្តាលវាលណែ!មិនចេះខ្មាសខ្មោចទេហី?​"ផ្កាយប្រឹងរើខ្លួន
      "មិនងាយមានឱកាសល្អបែបហ្នឹងទេណា"ឌីនញញឹមស្រស់
      ផ្កាយជ្រួញចិញ្ចើមគេងាកមុខមកនិយាយ៖
      "កុំថាចង់មកលូកលាន់យើងដូចពេលនោះទៀតណា!"
      "ប្រហែលទេដឹង"ឌីនឱនទៅខាំស្លឹកត្រចៀកផ្កាយតិចៗ
      "អូយ!លេងស្អីដូចឆ្កែអ៊ីចឹងនៀក!ជាតិមុនឯងជាឆ្កែមែនទេបានជានៅសុខៗមកដើរខាំគេបែបនេះ"ផ្កាយនិយាយទាំងខ្នាញ់។
      "ឯងនេះបុិនរកពាក្យមកថាឱ្យយើងណាស់ប្រសិនបើយើងជាឆ្កែអ៊ីចឹងមានន័យថាឯងគឺជាឆ្អឹងព្រោះឆ្កែចូលចិត្ត​អង្គាមឆ្អឹងនោះអី"ឌីនសើច។
      "ណែ!នេះឯងចង់មកផ្ចាញ់យើងមែនទេ?ហឹស!មិនងាយទេ"ផ្កាយ​លាងចានបន្តទៀត។
      ឌីនមិនមាត់គេឈរឱបផ្កាយពីក្រោយមួយសន្ទុះទើបនិយាយត៖
      "តែយើងគិតថាឯងគឺជាផ្កាយ!ផ្កាយដែលរះនៅលើមេឃបញ្ចេញពន្លឺយ៉ាងត្រកាលបំភ្លឺជីវិតយើងឱ្យមានរស្មី​មានស្នាមញញឹមនឹងអ្វីៗគ្រប់យ៉ាងឡើងមកវិញ"
      ផ្កាយស្តាប់ទាំងសើចគេងាកមកមើលមុខឌីនទាំងជ្រួញចិញ្ចើមដូចជាមិនយល់ស្របនឹងសម្តីរបស់ឌីនអម្បាញ់មិញនេះទេ៖
      "តែយើងគិតថាខ្លួនឯងគឺជាក្រោយដែលនៅក្រោមមេឃវិញ​"
      "ព្រោះអ្វីទៅ?"ឌីនឆ្ងល់
      "ក៏ព្រោះយើងគឺជាផ្កាយក្រោយមេឃនោះអីផ្កាយដែលមានតែឈ្មោះជាផ្កាយដែលគ្មានពន្លឺគ្មានរស្មីរះគ្មានទិសដៅប្រៀបដូចជារបស់ដែលគ្មានតម្លៃស្ថិតនៅក្នុងភពងងឹតហេតុអ្វីបានជាឯងចាប់ទុកយើងថាជាមនុស្សសំខាន?"ផ្កាយនិយាយទាំងញញឹមស្ងួត។
      ឌីនរាងហួសចិត្តបន្តិចដែលឮពាក្យនេះចេញពីមាត់ផ្កាយគេនិយាយតបវិញទាំងសម្លេងស្រទន់៖
      "យើងមិនដែលគិតថាឯងជាអ្វីមកពីណាទីកន្លែងបែបម៉េចនោះទេអ្វីដែលយើងមើលឃើញនោះគឺចិត្តរបស់ឯងយើងស្រឡាញ់ឯងគឺ​ត្រង់ហ្នឹងហើយឯងគឺជាមនុស្សដែលថែពាក្យសន្យាបានល្អណាស់បើយើងនិយាយមួយយប់ទៀតក៏អស់ដែរ"
      "និយាយពាក្យចម្លែក​ម៉្លេះ!"ផ្កាយរាងឆ្ងល់បន្តិច
      "ផ្កាយ​!ម៉េចបានជាពេលដែលនូតាសួរឯងមិនប្រាប់ទៅថាយើងជាសង្សាររបស់ឯង?" ឌីនប្តូររឿងនិយាយ
      "យី!ឆ្កួតទេអីមកដល់ពេលនេះហើយយើងមិនទាន់យល់ចិត្ត១០០%ថាស្រឡាញ់ឯងច្បាស់ឬអត់ផងនេះទំរាំ​គិតដល់រឿងសារភាពប្រាប់គេទៀតនោះ"ផ្កាយក្រវីក្បាល។
​      "ឯងនិយាយត្រង់ៗដល់ហើយ"ឌីន​ញញឹម
      "គឺមកពីយើងចូលចិត្តប្រាប់ត្រង់ៗមិនចូលចិត្តលាក់លាមទេពេលណាដែលយើងដឹងចិត្តខ្លួនឯងពេលនោះហើយទើបឯងទទួលបានចម្លើយ"
      "ពេលណាទៅ?"ឌីននិយាយទាំងចង់ដឹង
      "មិនដឹងដែរឯងខំធ្វើល្អបនហតិចទៅប្រហែលជាយើងអាចបាក់ចិត្តលើឯងលឿនក៏ថាបាន"ផ្កាយសើចតិចៗ
      "ប៉ុណ្ណឹង​ហើយមិនល្អទៀតហ៎?"ឌីនពេបមាត់
      ផ្កាយឃើញនិយាយបែបនេះគេក៏និយាយបន្លំ៖
      "យី!ចេះមកឈរឱបយើងទៅកើតមានបេះដូងអត់ហ្នឹងមិនចេះជួយលាងគ្នាទេនឹងអាលបានទៅគេងហី"

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Waar verhalen tot leven komen. Ontdek het nu