ភាគទី១៨

27 2 0
                                    

      ទំរាំបានដេកម៉ោងជិត១២យប់ទៅហើយ​ នៅលើគ្រែ​ដេកតូចពេក ផ្កាយដេកម្នាក់ឯងនៅបម្រាស់ធ្លាក់ចូះទំរាំដេកពីរនាក់ទៀតនោះ។ ខ្យល់​ត្រជាក់ចាប់ផ្តើមបក់មកតាមបង្អួចសំឡេងខ្យល់បក់ប៉ះស្លឹកឈើឮសូរប្រាវៗយូរៗម្តង​គេឮសូរសំឡេងមាន់រងាវ​តិចៗនេះបញ្ជាក់ថាយប់ជ្រៅហើយ។ ឌីនរងារពេកព្រោះថាគេដេកស្លៀកតែខោកីឡាខ្លីគេក៏ខិតទៅជិតផ្កាយរួចទាញផ្កាយយកមកឱបមួយណែនដៃធ្វើបែបនេះទើបមិនរងា។
      "រងាណាស់សុំដេកឱបហើយណា"ឌីននិយាយទាំងបិទភ្នែក
      "..."គ្មានការឆ្លើយតបព្រោះផ្កាយគេដេកលក់បាត់ទៅហើយប្រហែលជាហត់ពេកទេដឹង។
      មួយរយៈពេល​កន្លងផុត ភូមិគ្រឹះ​របស់ឌីនក៏ចាប់ផ្តើមមានសភាពអ៊ូអរព្រោះថាឥឡូវនេះផ្កាយនីតានឹងមិត្តភក្តិគេ​អាចចេញចូលបានដោយសេរី។ឌីនចាប់ទុកអ្នកទាំងអស់គ្នាដូចជាគ្រួសារតែមួយអ៊ីចឹងឃាវុទ្ធយើងដែលកាលមុនចំណាំតែស្ងៀមស្ងាតតែឥឡូវគេផ្លាស់ប្តូរសឹង៩០ដឺក្រេព្រោះមានសមាជិកថ្មីចេញចូលសឹងរាល់សប្តាហ៍ដូចនេះធ្វើឱ្យគេលែងស្ងាត់ដូចមុន។
      ថ្ងៃនេះគឺជាថ្ងៃទី៣១ធ្នូដែលជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី មុនចេញពីរៀនឌីនបាននិយាយជាមួយផ្កាយហើយៗថាឱ្យសុំម៉ែរបស់គេទៅដើរលេងហើយ​នីតា​ វាយោ បុត្រ​និងរ៉ូហ្សាក៏ទៅដូចគ្នាគ្រប់គ្នាយល់ព្រមរួចរាល់លើកលែងតែនីតាដែលគេមិនសូវជាពេញចិត្តនិងរ៉ូហ្សារប៉ុន្មាននោះទេព្រោះរ៉ូហ្សាគេជាមនុស្សដែលរឿងច្រើនហើយមហាឆ្នាស់ថែមទៀតផង។
      ម៉ោងប្រហែលជា៧យប់ពួកគេបានជួបជុំគ្នានៅក្នុងក្លឹបកម្សាន្ត​មួយ ផ្កាយយប់នេះស្អាតជាងរាល់ដងព្រោះថាគេត្រូវបាននីតាចាប់យកទៅតុបតែងខ្លួនឡើងជិត២ម៉ោងទំរាំបានប៉ុន្នឹង គេ​ពាក់អាវរាងធំដៃវែងពណ៌ខៀវនិងខោក្រឡាការ៉ូពណ៌សលាយប្រផេះហើយវែកសក់ចេញរបៀបស្ទាយកូរ៉េ ផ្កាយមិនសូវជាទម្លាប់ក្នុងការស្លៀកពាក់និងតែងខ្លួនបែបហ្នឹងទេតែនីតាគេថាតែងបែបហ្នឹងហើយស្អាយណាមួយស្គមៗដូចផ្កាយដាក់អាវរាងធំទៅអេមតែម្តង។ ឌីន​សម្លឹងមើលផ្កាយឡើងភ្លឹកមួយសន្ទុះទើប​វាយោទះស្មាគេមួយដៃ៖
      "អេ​!សម្លឹងអីសម្លឹងម៉្លេះ?"
      "ឯងស្អាតណាស់ថ្ងៃនេះ" ឌីនភ្ញាក់ខ្លួនឡើងវិញហើយក៏ធ្លោយមាត់និយាយចេញមក។
      ផ្កាយយើងរាងអៀនបន្តិច​គេឱនមុខចុះ​មិនហានមើលស្នាមញញឹមរបស់ឌីនចំទេ យី​!មិនសរសើរអីនៅកណ្តាលហ្វូងបែបហ្នឹងនោះ។
      "មកគ្រប់គ្នាហើយនៅហ្នឹង"ផ្កាយនិយាយឡើង។
      "ខ្វះរ៉ូហ្សាមួយទៀត"​ បុត្រនិយាយទាំងអើតរកមើលឆ្វេងស្តាំ
      "យ៉ាបណាស់រ៉ូហ្សានេះ" វាយោក្រវីក្បាល
      មួយសន្ទុះ​ទើបរ៉ូហ្សារមកដល់ នាងដាក់ខ្លួនអង្គុយចុះនៅតុជុំគ្នាភ្លាមស្រែកជេរបុត្រប្រាវៗតែម្តង៖
      "អាចង្រៃ​ចេះមកចោលយើងទៅកើត ដឹងយើងពិបាករកតាក់សុីប៉ុណ្ណាទេទំរាំមកដល់?"
      "រំអួយ​" នីតាគិតក្នុងចិត្តនាងសែនជ្រេញនិងរឹកពាររបស់រ៉ូហ្សានេះណាស់។
      បុត្រមិនតបគេងាកមុខចេញ ទុកឱ្យនាងឆ្កួតតែឯងបានហើយព្រោះថាបើនាងខឹងហើយទោះបកស្រាយយ៉ាងណាក៏នាងមិនស្តាប់ដែរ។
      ឌីនបានកម្មង់ស្រាថ្លៃៗនិងម្ហូបមកពេញតុ យប់នេះគេជាអ្នកចេញលុយទាំងអស់ ផ្កាយគ្រាន់តែឃើញគេបើកភ្នែកធំៗព្រោះគេមិនចេះផឹកស្រាទេ។ សំឡេងបទញាក់កន្រ្តាក់អារម្មណ៍របស់ឌីជេរល្បីបាន​ពញ្ញាក់អារម្មណ៍អ្នករាល់គ្នាដែលមានវត្តមាននៅក្នុងក្លឹបឱ្យកាន់តែសប្បាយក្អាកក្អាយជាងមុនឌីនខិតមកជិតផ្កាយ។
      "ឯងសាកបន្តិចទៅ"ឌីនចាក់ស្រាមួយកែវឱ្យផ្កាយ
      "យើងមិនញុាំស្រាទេ" ផ្កាយងាកមុខចេញ
      "តែបន្តិចទេណា ជ្រុលជាមកហើយ"
      ឌីន​និយាយទាល់តែផ្កាយព្រមផឹកអស់ពីរបីកែវដែរ។ ផ្កាយគេចាញ់គ្រឿងស្រវឹងមើលចុះដាក់តែបនហតិចសោះវិលមុខខ្ញាល់ដូចផែនដីគ្មានទំនាញទៅហើយ ឌីនឃើញដូច្នេះគេក៏កម្មង់ទឹកភេសជ្ជៈ​ឱ្យផ្កាយផឹកវិញ​ដើម្បីឱ្យស្វាង។ ចំណែកឯអ្នកផ្សេងវិញគិតតែផឹក​រហូត​ដល់ស្រវឹងរាងៗខ្លួន។ឌីនមិនសូវផឹកទេគេនៅកំដរផ្កាយ​ ងាក​មើលទៅតុមួយនៅកៀនជិតជញ្ជាំងដែលរាងបាំងដូចភាពងងឹតតិចៗមានស្រីៗបួនប្រាំនាក់ក្នុងនោះ​ក៏មានរីនយ៉ានិងឈើរីដែរដែលពួកគេគឺជា fanរបស់ឌីននិងផ្កាយនោះអី​​​ ពួកមកក្នុងថ្ងៃនេះគឺបំណងដើម្បីតាមដានពីសកម្មភាពរបស់គូរស្នេហ៍យើងនិងថតរូបដើម្បីផុសក្នុងផេកដែលគេកាន់។ រីនយ៉ាលើកទឹកក្រូចមកផឹករួចនិយាយ៖
      "sweetណាស់ពួកឯងមើលចុះ"
      "បងឌីនគាត់មិនញុាំស្រាទេមើលទៅ"ឈើរីនិយាយព្រមទាំងលើកទូរស័ព្ទមកថត។
      "មកពីរសង្សារគាត់មិនញុាំហ្នឹងណា"
      "មែនហ្នឹង"
      ១ម៉ោងក្រោយមកមិត្តពួកគេទាំងអស់ចាប់ផ្តើមស្រវឹងនិងឡើងរាំប្រកាច់ប្រកិនពេញហ្នឹង នីតា​អូសដៃផ្កាយឱ្យទៅរាំប៉ុន្តែផ្កាយបដិសេធមិនរាំ​ព្រោះផ្កាយមិនចូលចិត្តរាំនិងមិនសូវជាចូលចិត្តបរិយ៉ាកាសបែបនេះប៉ុន្មាននោះទេ​។
      ឌីនឃើញផ្កាយមិនសូវស្រួលគេទាញដៃផ្កាយឱ្យចេញពីក្លឹបភ្លាមដើម្បីទៅកន្លែងផ្សេង។ fanរបស់គេឃើញបែបនេះពួកគេនៅស្ងៀមយ៉ាងម៉េចនឹងបានគឺត្រូវតែទៅតាមទៀតហ្នឹងហើយ។
      "អេ!នាំយើងទៅណា" ផ្កាយឆ្ងល់សុខៗមកអូសដៃគ្នាទៅទាំងមិននិយាយអ្វីសោះ។
      "យើងទៅកន្លែងផ្សេងវិញ មើលទៅឯងមិនសូវជាចូលចិត្តកន្លែងសំឡេងរំខានបែបនេះទេ" ឌីនបើកទ្វាឡានឱ្យផ្កាយចូល។
      "ចុះយើងទៅណាវិញ"ផ្កាយសួរទាំងឆ្ងល់។
      "ទៅកន្លែងដែលសប្បាយហើយគិតថាឯងនឹងពេញចិត្ត"

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Donde viven las historias. Descúbrelo ahora