ភាគទី៣​ «ឌ-ផ»

74 9 0
                                    

ម៉ោង៥រសៀលមេឃចាប់ផ្តើមស្រទុំរកភ្លៀង នីតានិងផ្កាយឈរនៅមុខសាលារៀនមួយស្របក់ក៏មានម៉ូតូមួយជិះមកឈប់ងក់ពីមុខអ្នកទាំងពីរ

"មកដល់ហើយៗ!"ដារីនិយាយ

ដារីជាប្អូនប្រុសរបស់នីតាគេទើបតែរៀនថ្នាក់ទី៩ទេ

"ហែងរៀនយូរជាងឯងថ្នាក់ធំទៀតហា"នីតារអ៊ូ

"ហេ!មិនឡើងមក មេឃភ្លៀងឥឡូវហើយនិយាយច្រើនមែន"ដារីនិយាយ

"ផ្កាយឯងទៅជាមួយយើងបណ្តោយទៅហី ឯងចាំម៉ែឯងទំរាំមកប្រហែលភ្លៀងហើយដឹង"នីតា​និយាយ

"មិនអីទេ ទៅមុខយើងទៅតិចទៀតគាត់មកហើយ"ផ្កាយតបទាំងញញឹម

"តាមចិត្តអញ្ចឹង យើងទៅសិនហើយ​ បាយៗសម្លាញ់"នីតានិយាយរួចឡើងលើម៉ូតូ

"អឺៗ"ផ្កាយតប

ប្រហែលជា១០នាទី មីងរិនក៏បើករម៉កមកពីផ្សារវិញមកដល់មុខសាលា

"លក់ត្រីអស់អត់ម៉ែ"ផ្កាយនិយាយទាំងឡើងអង្គុយលើរម៉ក

"អឺ...លក់ដាច់សល់តិចតួច"មីងរិនតបរួចបើករម៉កត្រឡប់ទៅផ្ទះវិញ

នៅតាមផ្លូវមេឃចាប់ផ្តើមធ្លាក់ភ្លៀងមកតក់ៗរហូតដល់ខ្លាំងបណ្តាលឱ្យផ្កាយនិងម៉ែរបស់គេទទឹកខ្លួនជោក​ ផ្កាយយកចានដែកដាក់ត្រីមកគ្របកាបូបកុំឱ្យទទឹក ទោះជាភ្លៀងផ្គយ៉ាងណាក៏មិនអាចបង្អាក់នៅភាព​ក្អាក់ក្អាយរបស់ម៉ែកូនទាំងពីរនាក់នេះដែរ ពួកគេធ្វើដំណើរបណ្តើរជជែកគ្នាបណ្តើរ។

ឡានទំនើបមួយបានជិះកាត់មកពីក្រោយ បង្អួចឡានបើកជាសន្សឹមៗនាយយើងដែលនៅក្នុងឡាននេះគឺឌីន ឌីនងាកមើលតាមកញ្ចក់ឡានមកមើលផ្កាយដែលកំពុងជិះលើរម៉កជាមួយម្តាយកែវភ្នែកទាំងគូរសម្លឹងមើលរហូតដល់ឡានបើកផុតទៅឆ្ងាយ

"លោកប្រុសធំបិទកញ្ចក់ឡានវិញទៅកុំឱ្យភ្លៀងសាចចូលខ្លាចប៉ះលោកប្រុសអាចបណ្តាលឱ្យឈឺបានណា"នាយតៃកុងឡាននិយាយ

"ហឹ​ម!"ឌីនមិននិយាយអ្វីច្រើន

ប្រហែល១៥នាទី​ រម៉កក៏បើកមកដល់ផ្ទះ ផ្កាយលោតចុះពីរម៉ក មកទាញទ្វារបងទាំងញ័រខ្លួនទទ្រើកទំនងជារងារខ្លាំងហើយ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now