ភាគទី១៥ ពិភពលោកនេះពិតជាមូលមែន

28 3 0
                                    


មន្ទីរ​ពេទ្យ​...

      "កុំកើតអីធ្ងន់ធ្ងរវើយ...យើងគ្មានលុយចូលបុណ្យទេ" ដារីដើរចុះដើរឡើងមុខបន្ទប់មុខគេឡើងស្លេកអស់ហើយព្រោះថាគេមិនធ្លាប់ធ្វើឱ្យអ្នកណាមកជួបរឿងបែបហ្នឹងទេ។ ឈរចាំមួយសន្ទុះគ្រូពេទ្យក៏​បើកទ្វាចេញមក "លោកគ្រូពេទ្យយ៉ាងម៉េចទៅហើយ គេដឹងខ្លួនហើយនៅ?"
      "អ្នកជំងឺ​ដឹងខ្លួនហើយ អាការៈ​ធម្មតា​ទេ" លោកគ្រូពេទ្យ​និយាយ
      "ហ្អាក! មិនកើតអីចុះម៉េចបានជាគេសម្លប់អ៊ីចឹង" ដារីឆ្ងល់
      "ប្រហែលជាអ្នកជំងឺគេតក់ស្លុតនឹងហេតុការណ៍ដែលកើតឡើង ដូចជាឃើញឈាមអីបែបនេះ"
      "អ៎! អ៊ីចឹងខ្ញុំសុំចូលទៅមើលគេបានទេ?"
      "អញ្ជើញ​ចូលបាន"
​      គ្រាន់តែលោកគ្រូពេទ្យនិយាយចប់ដារីស្ទុះបើកទ្វាចូលទៅមើលឃាវុទ្ធភ្លាម មើលចុះពេលចូលទៅដល់គេឡើងហួសចិត្តព្រោះថា ឃាវុទ្ធគេដេកគងអន្ទាក់ខ្លាធ្វើមិនដឹង។
      "អ្ហើយ​!យើងស្មានតែងាប់បាត់ហើយ" ដារីឈរឱបដៃមើលឃាវុទ្ធដែលដេកញញឹមធ្វើដូចមិនដឹងរឿងអ្វីសោះ
      "អ្នកណាងាប់?" ឃាវុទ្ធងាកមកមើលមុខដារីធ្វើភ្នែកភ្លឹះៗ​"អ្នកណាយកយើងមកមន្ទីពេទ្យ?"
      "នេះឯងសន្លប់ឡើងបាត់ការចងចាំហើយមែនទេ បានជាមិនចាំថាមានរឿងអ្វីកើតឡើង?" ដារីក្រវីក្បាលរួចទាញកៅអីមកអង្គុយជិត
     "ស្រេកទឹកណាស់" ឃាវុទ្ធរអ៊ូតិចៗ
      "..." ដារីមិនមាត់គេងើបដើរទៅយកទឹកសុទ្ធនៅលើតុនៅក្បែរនោះមកបោះឱ្យឃាវុទ្ធព្រុស
      "អូយ​! ឈឺ​ នេះឯងចង់សម្លាប់យើងមែនទេ?" ឃាវុទ្ធ​ស្រែកឡើងឮៗព្រោះថាទឹកដែលបោះមកគឺចំដៃគេដែលកំពុងរំបួស
      "អឺ...សុំទោស"ដារី​ឱនទៅរើសដបទឹកមកវិញគេយកទៅចាក់ដាក់ក្នុងកែវ រួចយកមកឱ្យឃាវុទ្ធផឹក "ផឹកហើយល្មមទៅវិញបានហើយនៅ? មើលទៅ​គ្មានឃើញកើតស្អីធ្ងន់ធ្ងរទេ​"
      "អឺ​ ទៅបានតើ"
      មួយសន្ទុះក្រោយដោយសារតែថ្លៃបង់បន្ទប់ថ្លៃថ្នាំនិងថ្លៃរំរបួសផងនោះឃើញថាវាអស់ដល់ទៅ១០មុឺនរៀល ដារីបើកភ្នែកធំៗនៅពេលឃើញក្រដាស់គិតលុយដែលពេទ្យហុចឱ្យគេ មានលុយឯណាទៅ! បើរាល់ថ្ងៃតែលុយសុីបាយមិនចង់គ្រប់ផង បើឃាវុទ្ធវិញគេអស់លុយតាំងពីព្រឹកបាត់ទៅហើយ ពេលនេះគេចង់ខលទៅបងគេដែរតែ​ដារីហាមខ្លាចដឹងរឿងវែងឆ្ងាយ។
............................
      "ប្រហែលជាជាតិនេះខ្ញុំត្រូវធ្វើបុណ្យ១០០វត្តហើយទើបបានកុំឱ្យជាតិក្រោយមកអង្គុយកំដរគេញែគ្នាបែបនេះ" នីតារអ៊ូតិចៗនាងងាកមើលផ្កាយដែលកំពុងដើរសាសងគ្នាជាមួយឌីនសំដៅមករកនាង​មិនដឹងជានិយាយអ្វីនឹងគ្នាខ្លះទេបានជាញញឹមឡើងខ្ចិបបែបនេះ
      "នេះទឹកអស់១០០០៛" ផ្កាយដើរមកជិតហុចទឹកសុទ្ធនីតា។ ស្រស់ស្រីជ្រួញចិញ្ចើមគ្រាន់តែទឹកមួយដបសោះក៏ចង់ទាលុយដែរទើបនាងលាន់មាត់៖
      "ដល់ក​ហើយអាផ្កាយ លើកក្រោយឈប់ផ្ញើហើយ"
      "យើងនិយាយលេងតើ"ផ្កាយសើចតិចៗរួចបន្តងាកទៅកេះស្មារបស់ឌីន "ឌីនមិត្តឯងហៅហើយ"
     ​ "ហឹម! ទៅសិនហើយអ៊ីចឹង" ឌីន​ប្រញាប់ដកខ្លួនចេញរួចរត់ទៅអាគារសិក្សាគេវិញតែក៏មិនភ្លេចស្រែកមកផ្តាំផ្កាយវិញដែរ "យប់នេះខលមកផងមិនអ៊ីចឹងទេយើងខឹងហើយ"
      "ឯងកើតស្អីជាមួយគាត់មែនទេ?" នីតាធ្វើមុខបែបឆ្ងល់
      "គ្មានទេ គេចង់ឱ្យយើងខលទៅគេ"
      "អ្ហា៎ក​! អ៊ីចឹងឯង​មិនដែលខលទៅគេទេមែន?"
      "ប្រហែលជាបែបហ្នឹងហើយ" ផ្កាយនិយាយបែបហី
​      "យី! ជាសង្សារគ្នាបែបម៉េចហ្នឹង? គ្រាន់តែខលរកគ្នាសោះក៏ពិបាកដែរ" នីតាគ្រវីក្បាលហួសចិត្តនិងផ្កាយ
      "ខ្លាចរំខានគេ"ផ្កាយនិយាយតិចៗសឹងស្តាប់មិនឮ
      "មនុស្ស​ស្រឡាញ់គ្នាគេមិននិយាយពាក្យហ្នឹងទេ"
      "ទៅយើងដឹងហើយ ឥឡូវឈប់សួរនាំទៀតប្តូររឿងនិយាយវិញ" ផ្កាយ​ដើរចូលទៅក្នុងថ្នាក់រួចអង្គុយចុះត្រង់តុរបស់គេ
      "យើងសួរតាមត្រង់ទៅមើលថាឯងស្រឡាញ់បងឌីនពិតប្រាដកឬអត់? ឆ្លើយមក" នីតា​បោះសំណួរសួរមិត្តទាំងសង្ស័យក្នុងចិត្តមិនដែលសង្សារឯណាគ្រាន់តែខលរកគ្នាក៏ពិបាកហើយមើលទៅផ្កាយធ្វើដូចជាធម្មតា។
      "គឺថា..."
      ~ទូត~ទូត~ទូត~ សំឡេងទូរស័ព្ទលាន់ចេញពីកាបូបរបស់នីតាបានបង្អាក់សម្តីរបស់ផ្កាយ​។ នីតាស្ទុះទៅទាញយកទូរស័ព្ទមកនិយាយ៖
      "អាឡូដារី...អ្ហា៎ក​!ថាម៉េច នៅមន្ទីពេទ្យ?...ស្អីគេត្រូវការលុយ?"
      "កើតរឿងអីហ្នឹង?" ផ្កាយបើកភ្នែកធំៗសួរបញ្ជាក់នីតា
      "អឺ! បន្តិចទៀតយើងទៅដល់ហើយ"នីតាបិទទូរស័ព្ទវិញ នាងអូសដៃផ្កាយឱ្យទៅតឆមនាង។
      "ឈប់​!ឈប់! និយាយមកមើលថាកើតរឿងស្អី"ផ្កាយខំប្រឹងទាញដៃនីតាមកវិញកុំឱ្យនាងប្រញាប់ពេក។
      "អាដារីវាធ្វើឱ្យគេមានរបួសចូលពេទ្យឥឡូវវាត្រូវការលុយ​ ឯងឆាប់ទៅជាមួយយើងកុំសួរនាំច្រើន"
      "អីគេ!មានរឿងបែបហ្នឹងផង"
      ពួកគេទាំងពីរនាក់ប្រញាប់រត់ចេញទៅក្រៅសាលាដោយមិនបានប្រាប់ប្រធានថ្នាក់ទេព្រោះទាន់ហន់ពេក។ នីតាហៅម៉ូតូឌុបជិះទៅមន្ទីពេទ្យដែលដារីផ្ញើ​ទីតាំមកឱ្យ។​​ ពេលទៅដល់មន្ទីពេទ្យទាំងពីរនាក់ភ្ញាក់ផ្អើលជាខ្លាំងដែលអ្នកដែលដារីធ្វើឱ្យរបួសគឺជា ឃាវុទ្ធប្អូនរបស់ឌីន។
      "ឃាវុទ្ធ​!" ផ្កាយនិងនីតាស្រែកឡើងព្រមគ្នាព្រោះនឹកស្មានមិនដល់ពិភពលោកនេះពិតជាមូលមែនហ្ន៎!
      "បងនីតា! បងផ្កាយ" ឃាវុទ្ធក៏ភ្ញាក់ផ្អើលមិនចាញ់អ្នកទាំងពីរប៉ុន្មានដែរ គេក៏មិននឹកស្មានដូចគ្នា។
      "អូយ​! ឈឺ​​ នេះស្គាលគ្នាដែរមែនទេ" ដារីសួរបែបឆ្ងល់
      "គេជា​ប្អូន​របស់បងឌីនដែលជាសង្សារអាផ្កាយនោះអីឯងមិនដឹងទេហ៎​ ហើយម៉េចបានឯងស្គាល់ឃាវុទ្ធអ៊ីចឹង?" នីតា​និយាយតិចៗ
      "គេជាមិត្តខ្ញុំណាបង" ដារីតបវិញ
      "អូហ៍! សុទ្ធតែគ្នាឯងទេអ៊ីចឹង" ផ្កាយលាន់មាត់រួចដើរជិតឃាវុទ្ធ"យ៉ាងម៉េចហើយត្រូវខ្លាំងដែរអត់ប្អូន"
      "មិនអីទេបង គ្មានសូវឈឺអីផង"ឃាវុទ្ធញញឹមស្រស់
      "បានសម្តីណាស់ហ្ន៎ ក្រែងមុននេះសន្លប់ជិតស្លាប់តើហី" ដារីនិយាយបែបហី
      "អាឈ្លើយ" នីតាក្ដិច​ដៃប្អូនមួយទំហឹង
      "ឈឺ! ខ្ញុំហៅបងមកឱ្យមកជួយចេញលុយ មិនមែនហៅមកឱ្យវ៉ៃខ្ញុំទេ" ដារីហុចវិកាយប័ត្រគិតលុយឱ្យនីតា។
      "តែយើងគិតថាខលហៅបងឌីនល្អទេ?គាត់សម្បូរលុយផង" នីតាទាញទូរស័ព្ទចេញពីកាបូបមក។
      "ទេបង​!កុំអីខ្ញុំខ្លាចបងខ្ញុំដឹងគាត់ស្តីឱ្យខ្ញុំ បងជួយចេញថ្លៃបន្ទប់និងព្យាបាលសោនទៅម៉េចម៉ាខ្ញុំសងបងវិញ" ឃាវុទ្ធប្រញាប់និយាយឃាត់។
      "មែនតើ​ នីតាឯងចេញសិនទៅ"ផ្កាយឱ្យយោបល់
      "ហឹម​អ៊ីចឹងក៏បានដែរ"
      បន្ទាប់ពីចេញបងថ្លៃមន្ទីពេទ្យរួចរាល់ហើយទាំងអស់គ្នាក៏ត្រឡប់ទៅសាលរៀនវិញព្រោះដើម្បីមកយកកាបូបនិងរបស់ដែលភ្លេច។ ឃាវុទ្ធបានឃាត់មិនឱ្យផ្កាយនីតានឹងដារីជូនគេទៅផ្ទះទេខ្លាចបងគេសួរនាំច្រើន។របួសត្រង់កែងដៃគ្រាន់តែពាក្យអាវសដៃវែងទៅគឺបិទជិតហើយ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now