ភាគទី១១​ អាក្មេងចិត្តល្អ

44 4 0
                                    

មាត់ទន្លេ​...

"ឯងចេញពីយើងទៅ ចេញឱ្យឆ្ងាយ! យើងស្អប់ឯង" ផ្កាយស្រែកឡើងខ្លាំងៗ

"យើងធ្វើអ្វីខុសមែនទេ?​ ម៉េចឯងដេញយើងអញ្ចឹង?"

"យើងថាឱ្យចេញ ចេញទៅ!​ អាក្មេងឆ្កួត"​ ផ្កាយរុញក្មេងប្រុសម្នាក់នោះមួយទំហឹងបណ្តាលឱ្យគេដួសអុកគូទនិងដី

"អា​!" ក្មេងប្រុសម្នាក់នោះដួលប៉ះមែកនិងឈើធ្វើឱ្យដៃរបស់គេហូឈាមតិចៗ"ឯងកើតស្អី...ម៉េចបានជាមកជះកំហឹងដាក់យើងបែបនេះ"

"ឯង...គឺមកពីឯង អាក្មេងចិត្តល្អ​ ប្រសិនបើគ្មានឯងយើងក៏គ្មានរឿងយល់ច្រឡំបែបនេះដែរ" ផ្កាយដោះស្បែកជើងប៉ាតាដែលក្មេងប្រុសម្នាក់នោះទិញឱ្យគប់ឱ្យគេវិញ "យករបស់ឯងវិញទៅ យើងមិនត្រូវការវាទេ"

"ហេតុអីឯងជាក្មេងនិយាយស្តាប់គ្នាមិនបានបែបនេះ?" ក្មេងប្រុសម្នាក់នោះប្រឹងងើបឈរឡើងវិញ។

ផ្កាយយើងក្តាប់ដៃដើរចេញ ទាំងមិនស្តាប់ការបកស្រាយអ្វីពីក្មេងម្នាក់នោះសូម្បីបន្តិច។

"ផ្កាយ​! ពេលឯងឈប់ខឹងយើង យើងនឹងមកចាំឯងត្រង់នេះណា"​​​ និយាយរួចក្មេងប្រុសម្នាក់នោះក៏ដើរចេញទៅបាត់

"ដេញទៅក៏ទៅមែនហ៎" ផ្កាយងាកក្រោយមកមើល

"ទេ! កុំទៅ អាក្មេងចិត្តល្អ​ មកវិញមក​! មកវិញ!!!!"​​ នាយយើងស្រែកខ្លាំងៗ កន្ត្រាក់​ខ្លួនមួយទំហឹងពីដំណេក​គេស្ទុះងើបអង្គុយទាំងដកដង្ហើមស្ទើមិនចង់ដល់គ្នា ទឹកភ្នែកដែលកំពុងស្រក់ក៏បន្តស្រក់ចេញមកឥតឈប់។ អម្បាញ់មិញ​នេះជាការយលសប្តិរបស់គេទេតើ ផ្កាយក៏បន្តយកដៃជូតទឹកភ្នែកចេញទាំងសម្លឹងមើលខ្នើយគេង អូ! នេះគេយំឡើងចង់ជោកខ្នើយទៅហើយ ក្មេងប្រុសដែលនៅក្នុងយលសប្តិរបស់គេជានរណាទៅ? ហេតុអ្វីបានជាគេស្ថិតក្នុងការចងចាំ រហូតធ្វើឱ្យគេសម្រក់ទឹកភ្នែកបែបនេះ?

"អាក្មេងចិត្តល្អ នេះឯងមករំលឹកការចងចាំរបស់យើងទៀតហើយមែនទេ"ផ្កាយនិយាយតិចៗ​ ព្រមទាំងសម្លឹងមើលទៅខ្សែកបណ្តោងរូបផ្កាយដែលបាក់មួយចំហៀង ព្យួរ​នៅជញ្ជាំងជិតតុអង្គុយរៀន នាយយើងដកសង្ហើមធំមួយសន្ទុះធំ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now