ភាគទី២៥

24 1 0
                                    


មិនដឹងថាឃាវុទ្ធជាប្អូនរបស់ឌីនទេមើលទៅ។
      ប្រាកដ​ជាមិនស្គាល់ហ្នឹងហើយព្រោះ​​ឃាវុទ្ធនៅទីនេះតាំងពីតូចមកគេមិនបានទៅរស់នៅភ្នំពេញទេព្រោះនៅទីនេះមានមានម៉ែដោះមើលថែគាត់ទើបតែទទួលមរណ:ភាពមួយឆ្នាំមុននេះឯងបន្ទាប់មកទើបឌីនផ្លាស់មកនៅទីនេះជាមួយ។
      "មនុស្សស្អីធ្វើខុសហើយមិនចេះសុំទោសទេតែបែមកធ្វើរឹងហំបែបនេះទៅវិញ"ឃាវុទ្ធស្តីឯងដេវីដទាំងមិនព្រឺសូម្បីបន្តិច។
      "បានហើយយើងខ្ជិលឈ្លោះនិងក្មេងមួយរៀលៗដូចជាឯងនេះណាស់"ដេវីដលូកទាញកាបូបលុយពីកក្នុងហោប៉ៅរបស់គេចេញមករួចដកលុយប្រហែលជា១០សន្លឹកសុទ្ធតែក្រដាស់១០មុឺនមកគប់ឱ្យឃាវុទ្ធ
      ឃាវុទ្ធសម្លឹងមើលទាំងហួសចិត្តមិននឹកស្មានថាសម័យនេះហើយនៅមានមនុស្សបែបនេះទៀត​​។ឃាវុទ្ធសម្លឹងមើលដេវីដទាំងខ្នាញ់រួចដើរទៅមុខបាត់។
      ដេវីដរាងភាំងបន្តិចដែរគេគិតថាអាក្មេងនេះភ្លើទេអីបានជាដើរទៅចោលលុយបែបនេះ។ដេវីដញញឹមបែបឌឺសម្លឹងមើលទៅកន្លែងដែលគេបាចលុយចោលនោះមានមនុស្សជិះកាត់ឈប់រើសដណ្តើមគ្នាពេញហ្នឹង។
      ម៉ោងប្រហែលជា៧យប់ទៅផ្កាយនៅមិនទាន់ងូតទឹកនៅឡើយទេគេនៅគិតដល់ពេលដែលដេវីដមករករឿងគេនោះឥតឈប់ព្រោះជាលើកទីមួយហើយដែលមានមនុស្សមករករឿងគេទាក់ទងនឹងរឿងស្នេហាបែបនេះ។​​គេអង្គុយគិតរហូតស្តាប់មិនឮថាមិនរិនហៅគេឱ្យចុះទៅញុាំបាយ ទើបគាត់ដើរមកបើកទ្វាហៅ៖
      "អឺ!ផ្កាយឯងមិនហូបបាយទេហី?"
      ផ្កាយភ្ញាក់ព្រើតពេលឮម៉ែគេហៅ៖
      "មិនឃ្លានទេម៉ែ"
      "ឯងកើតស្អី!មិនស្រួលខ្លួនមែនទេ?"មីងរិនដើរមកស្ទាបក្បាលកូន។
      ផ្កាយនៅស្ងាមមិនមាត់តែខួរក្បាលរបស់គេស្រាប់តែគិយរឿងអ្វីផ្សេងមកក៏មិនផ្កាយក៏និយាយ៖
      "ម៉ែបើថ្ងៃណាមួយកូនមានសង្សារតើម៉ែគិតម៉េច?"
      "យី!ឯងនិយាយអីហ្នឹង?ខ្លួននៅក្មេងទេកុំទាន់គិតរឿងនេះ"មីងរិនអស់សំណើចពេលឮផ្កាយសួរសំណួរបែបនេះ។
      ពេលស្តាប់សម្តីមីងរិននិយាយចប់ផ្កាយចាប់ផ្តើមស្ងៀមស្ងាតមួយរំពេចព្រោះថាខ្លួនកំពុងតែមានរឿងលាក់បាំងជាមួយម៉ែ​តើគេធ្វើនេះខុសឬយ៉ាងណា?នៅរឿងដែលសង្សារគេជាប្រុសដូចគ្នាមួយទៀតប្រសិនបើគាត់ដឹងតើនឹងមានរឿងអ្វីកើតឡើង?តែមិនជាអ្វីទេថ្ងៃណាមួយគាត់នឹងយល់។ ផ្កាយ​ប្តូទឹកមុខមកជាសើចវិញ៖
      "កូននិយាយលេងតើម៉ែ​​តែថាកូនញុាំអីជាមួយមិត្តភក្តិហើយឥឡូវមុនឃ្លានទេណា...ម៉ែញុាំម្នាក់ទៅឯងម្តងទៅណា"ផ្កាយងើបមកឱបម៉ែរបស់គេធ្វើដូចគេហ្នឹងជាកូនក្មេងអ៊ីចឹង។
      "ត្រូវតែទៅអង្គុយកំដរម៉ែណា"
      "ok!"
      ឥឡូវនេះចាប់ផ្តើមមានផេក​ថ្មីមួយលេចមុខឡើងទៀតហើយដោយមានឈ្មោះ​ថា«វីដឌីន»ស្តាប់តែឈ្មោះទៅក៏ដឹងថាភ្លាវដែរ។គ្រប់គ្នាដែលគាំទ្រនឹងតាមដានស្នេហារបស់ឌីននិងផ្កាយក៏ចាប់ផ្តើមឆ្ងល់និងហួសចិត្តថាអ្នកណាជាអ្នកបង្កើតផេកនេះឡើងមកអ្វីដែលហួសចិត្តនោះគឺផឹកនេះក៏មានTop fanប្រហែលជា១០នាក់ដែរតែអ្នកតាមដានវិញតែ១ពាន់នាក់ទេខុសឆ្ងាយពីផេក«ឌីនផ្កាយ»ដែលមានអ្នកតាមដានដល់ទៅជាង១មុឺននាក់។​ច្បាស់ណាស់គឺដេវីដនេះឯងដែលជាអ្នកបង្កើតឡើងដើម្បីមានបំណងចង់ប្រជែងនឹងផ្កាយណាមួយចង់បញ្ឃឺផងគ្មានអ្វីអស្ចារ្យទេTop fanរបស់ដេវីដទាំង១០នាក់នោះសុទ្ធតែដេវីដជួលក្បាលទាំងអស់។ឈើរីនិងរីនយ៉ាដែលជាអ្នកកាន់ផេក«ឌីនផ្កាយ»ក៏ឆ្ងល់រឿងនេះដែរគេគិតច្បាស់ណាស់ថាវាជាស្នាដៃរបស់ដេវីដ។​រីនយ៉ាដែលកំពុងឆែកមើលផេកនេះក៏និយាយ៖
      "ខំប្រឹងណាស់មើលចុះតែរូបsweetជាមួយគ្នាមួយសន្លឹកក៏គ្មានផង"
      "អាបុិវីដហ្នឹងមិនគ្រប់ទឹកទេដឹងឯងមើលចុះយករូបពីផ្សេងគ្នាមកកាត់តឱ្យនៅជិតគ្នា"ឈើរីបង្ហាញរូបនោះឱ្យរីនយ៉ាមើលទាំងសើច។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Dove le storie prendono vita. Scoprilo ora