ភាគទី៣១

23 2 0
                                    


      ឌីនឈររេរាបន្តិចក៏ទាញអាចម៍ដែកមកជួយលាងចានដែរគេចាក់សាប៊ូឡើងចង់អស់ពីដបផ្កាយឃើញហើយហួសចិត្តយី!អ្នកមានគេលាងចានបែបហ្នឹងមែនទេ?ពពុះសាប៊ូច្រើនហើយឌីនលាងដៃមិនចេះថ្នមទៀតធ្វើឱ្យពពុះហោះហើឡើងបះចំភ្នែកផ្កាយឡើងផ្សា។ផ្កាយខ្នាញ់ពេកក៏ស្ទុះទៅចាប់ពពុះសាប៊ូមកលាបពេញមុខឌីនធ្វើឱ្យពពុះសាប៊ូចូលភ្នែកឌីនដូចគ្នា។ឌីនស្ទុះទៅបើកទឹកមកលាងភ្នែករបស់គេរួចដេញចាប់ផ្កាយមកសងសឹកវិញគេរត់ឡើងជុំវិញ​ផ្ទះ។ ទិដ្ឋភាព​ភាពមួយនេះ​បានបង្កើតទៅជារូបភាពស្នេហារបស់ផ្កាយដែលមានឱ្យឌីនគឺឡើងមួយកម្រិតទៀតបើអាចវាស់ស្ទង់បាននេះប្រហែលជាឡើងបាន៦០%ហើយ។
      មួយរយ​:ក្រោយមកដេវីដនៅមិនសុខទេគេប្រុងនឹងរៀបចំគម្រោងការថ្មីរបស់គេបន្តទៀតចាំមើលៗថានឹងមានរឿងអ្វីកើតឡើង។ដេវីដបានទៅភូមិគ្រឹះរបស់ឌីនទាំងព្រលឹម​ព្រោះគម្រោងការគេលើកនេះបែបត្រជាក់គេគិតថានឹងសុំទោសរឿងកន្លងដែលគេធ្លាប់ធ្វើដាក់ឌីននឹងផ្កាយ។
      ពេលទៅដល់ដេវីដមិនបានចួបនឹងឌីនទេព្រោះថ្ងៃសម្រាកអ៊ីចឹងឌីនមានការចេញទៅក្រៅបើមិនទៅខាងផ្កាយក៏ទៅមើលការខុសទៅសាខារហាងលក់សម្លៀកបំពាក់របស់កូនចៅគេដែរ។អុំចុងភៅរាងប្លែកចិត្តដែលនៅសុខៗមានមនុស្សចម្លែកមកសហរែកឡូឡាសួររកអ្នកប្រុសគាត់ទាំងព្រឹក។
      "អត់ទោស!ក្មួយជាអ្នកណាគេដែរ?"អុំចុងភៅសួរទាំងឆ្ងល់
      ដេវីដរាងភាំងបន្តិចរួចនិយាយ៖
      "មិនស្គាល់ខ្ញុំមែនឬអុំនិយាយលេងនេះចាស់ដល់ថ្នាក់វង្វេងហើយមែនទេ?ហើយចុះបងឌីនមិនដែលនិយាយពីខ្ញុំប្រាប់អុំទេហ៎បានជានិយាយធ្វើដូចខ្ញុំហ្នឹងជាមនុស្សចម្លែកអ៊ីចឹងខ្ញុំឈ្មោះដេវីដណា"
      "ចាស៎!មិនស្គាល់ពិតមែនអ្នកប្រុសមិនដែលនិយាយប្រាប់ទេ"អុំចុងភៅ​និយាយទាំងហួសចិត្តក្មេងអីសម្តីចេញមកឈ្លើយបែបនេះ។
​​​      ដេវីដមិនមាត់គេដើរទៅអង្គុយនឹងសាឡុងមួយសន្ទុះទើបនិយាយត៖
      "មិនអីទេបើអុំមិនដឹងចាំខ្ញុំប្រាប់ខ្ញុំគឺជាមិត្តបងឌីននៅភ្នំពេញតាំងពីតូចហើយលោកប៉ាខ្ញុំក៏រកសុីដៃគូជាលោកម្ចាស់ក្នុងភូមិគ្រឹះនេះដែរ"
      "ចាស៎!អុំមិនដឹងក្មួយអង្គុយលេងសិនចុះ​ទំរាំអ្នកប្រុសធំខ្ញុំមកវិញ"អុំចុងភៅនិយាយទាំងគោរព។
      ដេវីដនៅមិនស្ងៀមទេគោលបុះណងមកដើម្បីនិយាយសាច់ការតែបែជាមិនចួបទៅវិញបើជ្រុលជាមកហើយត្រូវតែធ្វើអ្វីមួយកុំឱ្យខកជើង។ដេវីដស្ទុះឡើងទៅជាន់លើគេដើររកមើលបន្ទប់គេងរបស់ឌីនពេលបើកទ្វាមិនបានចាក់សោរទេនេះគឺជាឱកាសល្អរបស់គេ។
      ពេលចូលទៅដល់ក្នុងបន្ទប់គេរបស់ឌីនដេវីដញញឹមបែបចំអកពេលឃើញរូបភាពដែលឌីនថតជាមួយផ្កាយជាច្រើនសន្លឹកដាក់តាំងជិតគ្រែដេក។គេដើរទៅលើករូបនោះមកមើលរួចនិយាយ៖
      "ញញឹមស្រស់ណាស់ហ្ន៎បែបជាមានក្តីសុខខ្លាំងហើយមើលទៅត្រូវហើយឯងមានក្តីសុខ!​ក្តីសុខដែលបានពីមនុស្សដែលយើងស្រឡាញ់បានផ្តល់ទៅកាន់ឯងហឹស!តែសប្បាយសិនទៅណាអាសម្រាមបន្តិចទៀតឯងនឹងលែងមានពេលវេលាបែបនេះតទៅទៀតហើយ"
      ដេវីដ​ដាក់រូបថតចុះវិញដើរទៅ​បើកទូខោអាវរបស់ឌីនរួចទាយយកខោខ្លីរបស់ឌីនយកមកហិតហាក់ដូចជាមានក្តីសុខណាស់អ៊ីចឹង។គេនិយាយម្នាក់ឯងតិចៗ៖
      "ក្លិនខោនឹងក្លិនម្ចាស់មិនខុសគ្នាប៉ុន្មានទេ!"
      ដេវីដយកដាក់ចូលទូវិញគេដើរសំដៅទៅគ្រែដេករួចទម្លាក់ខ្លួនដេកលើពូកទន់ល្មើយរបស់ឌីនមួយទំហឹងគេ​ដេកបម្រាស់ចុះឡើងមួយសន្ទុះស្រាប់តែឃើញមានសៀេវភៅមួយនៅល្រោមខ្នើយកើយរបស់ឌីនគេប្រញាប់ទាញយកសៀវភៅនោះមកអានទាំងបើកភ្នែកធំៗការពិតវាអ៊ីចឹងសោះ។
      ដេវីដប្រញាប់ចុះមកក្រោយវិញ​តែពេលចុះមកគេបើកភ្នែកធំៗព្រោះឃើញឃាវុទ្ធ​។ចំណែកឃាវុទ្ធក៏គាំងដូចគ្នាគេលាន់មាត់៖
      "នេះឯងជាមនុស្សដែលបើកឡានជះទឹកដាក់យើងថ្ងៃមុនមែនទេ"
      "​គឺឯង?មែនហើយយ៉ាងម៉េចឯងមានការអ្វីជាមួយបងឌីនមែនទេបានជាមកផ្ទះរបស់គេដូច្នេះ?"ដេវីដនិយាយធ្វើរឹកហំ។
      "ខ្ញុំទេដែលត្រូវសួរថាឯងជានរណាហេតុអីបានជាមកទីនេះហើយថែមទាំងហ៊ានឡើងទៅជានខាងលើទៀត"ឃាវុទ្ធនិយាយទាំងញញឹមឌឺ។
​​      "ឯងហ្នឹងស្អីគេបានជាមកសួរយើង?"ដេវីដដើរមកអង្គុយចាក់ទឹកផឹកធ្វើមិនដឹង
      ឃាវុទ្ធហួសចិត្តនឹងទង្វើមិនគោរពម្ចាស់ផ្ទះរបស់ដេវីដនេះគេនិយាយ៖
      "ខ្ញុំជាម្ចាស់ផ្ទះខ្ញុំត្រូវតែចង់ដឹងអ៊ីចឹងហើយ"
      "ថាម៉េច?"
      ដេវីដញញឹុមលែងសមនេះមិននឹកស្មានថាក្មេងដែលគេរករឿងថ្ងៃមុនជាប្អូនរបស់ឌីនសោះគិតទៅពិភពលោកនេះពិតជាមូលពិតមែន។ដេវីដត្រូវឃាវុទ្ធដេញឱ្យចេញភ្លាមៗព្រោះគេមិនទទួលស្វាគមន៍មនុស្សដែលចរឹកអន់បែបនេះទេ។ដេវីដចេញទាំងក្តៅក្រហាយក្នុងចិត្តព្រោះដំបូងគិតថាសត្រូវគេមានតែផ្កាយតែមួយទេតែពេលនេះមកថែមឃាវុទ្ធមួយទៀតហើយឃាវុទ្ធជាប្អូនរបស់ឌីនទៀតកាន់តែធ្វើឱ្យដេវីដក្រញាញ់ខួរ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now