ភាគទី៦ សារភាពស្នេហ៍ទាំងទឹកភ្នែករហេមរហាម

52 7 0
                                    

​ អស់រយ:ពេលប្រហែលមួយខែក្រោយមកគឺថារឿងរ៉ាវរបស់ផ្កាយនិងឌីនក៏បានដឹងឮពេញសាលាព្រមទាំងនៅក្នុងបណ្តាញសង្គមទៀតផងដោយគ្មានអ្នកណាដឹងថាអ្នកណាជាអ្នកបង្កើតផេកដែលតែងតែផុសរូបឌីននឹងផ្កាយនោះទេ គ្មានអ្នកណាក្រៅពីសិស្សនៅក្នុងសាលានេះទេ​ ព្រោះថាតែងតែលួចថតរូបគេរហូតវាសឹងតែជារឿងធម្មតាបាត់ទៅដែលគេគ្រប់គ្នាហៅផ្កាយថា ប្រពន្ធបងឌីន។

ថ្ងៃចុងសប្តាហ៍នីតាបានហៅផ្កាយឱ្យមកបង្រៀនធ្វើលំហាត់នៅផ្ទះរបស់គេព្រោះថាជិតដល់ថ្ងៃប្រលងប្រចាំខែវិច្ចការហើយ។

"ហ្អើយ​!ខ្ជិលណាស់!"​ នីតាទម្លាក់បុិកចុះទាំងដកដង្ហើមធំ ទាញយកកែវទឹកនៅក្បែរមកផឹក

"ស្មានយើងមិនខ្ជិលហីដែលមកបង្រៀនក្របីដូចជាឯងនោះ" ផ្កាយសម្លឹងមុខនីតារួចក្រវីក្បាលបែបហួសចិត្តព្រោះថាអ្នកបង្រៀនមិនហត់ផងបែជាអ្នករៀនហត់ទៅវិញ។

"ឯងគិតថាយើងល្ងង់ដូចក្របីមែនទេ​" នីតាសម្លក់ផ្កាយ

"ឯងនឹងកំជិល" ផ្កាយពេបមាត់

"សំដីអាក្រក់ចឹងកោតបងឌីនស្រឡាញ់កើតដែរ" នីតាចាប់បុិកមកធ្វើលំហាត់បន្ត

"ណែ!ស្រីចង្រៃកុំនិយាយឈ្មោះនឹងទៀត មិនចង់ឮ" ផ្កាយចងចញ្ចើមដាក់នីតា

វាដូចជាចៃដន្យណាស់គ្រាន់តែនីតានិយាយឈ្មោះឌីនភ្លាមស្រាប់តែទូរស័ព្ទផ្កាយរោទិ៍ឡើង

"អាឡូ! អ្នកណាគេហ្នឹង" ផ្កាយសួរព្រោះថានេះជាលេខមិនដែលស្គាល់

"គឺយើង"

ផ្កាយជ្រួញចញ្ចើមមួយរំពេចព្រោះថាសំឡេងនេះជាសំឡេងរបស់ឌីន គេឆ្ងល់ថាហេតុអ្វីបានជាគេបានលេខមកពីណា

"ឌីន! ឯងឬ" ផ្កាយសម្រួលអារម្មណ៍តបវិញ

"អឺ! គឺយើង" ឌីននិយាយតិចៗ

"ស្អីឯង...ខលមកយើងធ្វើអី" ផ្កាយសួរព្រោះថាឆ្ងល់

"នឹក" ឌីននិយាយមួយម៉ាត់តែមានន័យព្រោះថាបាននិយាយចេញដោយសំឡេងផ្អែម

"នឹក! យ៉ាងមិច" ផ្កាយបើកភ្នែកធំៗឆ្ងល់

"បងឌីនខលមកមែនហាស់" នីតាដើរមកជិតដូចជាចង់ដឹងរឿងគេណាអញ្ចឹង តែត្រូវផ្កាយចង្អុលឱ្យទៅអង្គុយវិញ

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now