ភាគទី២ មាត់ឯងប្រលាក់

95 8 0
                                    

ម៉ោងចេញលេង

  ផ្កាយនិងនីតាបាននាំគ្នាទៅអង្គុយញាំបាយនៅលើបង់ក្រោមដើមក្ងោកនៅមុខថ្នាក់រៀន ផ្កាយទាញប្រអប់បាយយកមកហូប

"ហឹម​! អាផ្កាយ យើងធ្លាប់ប្រាប់ឯងហើយថាមករៀនមិនបាច់យកបាយមកហូបក៏បានដែរ ចាំយើងទិញឱ្យ" នីតានិយាយទាំងញញឹម

"វាគ្មានអីទេ យើងទម្លាប់ទៅហើយ គិតតែឯងវិញទៅកុំចិត្តល្អពេកយើងមានលុយដែរតើអាចទិញអីញុាំបានកុំសូវទិញឱ្យយើងពេកប្រយ័ត្នយើងអន់ចិត្ត"ផ្កាយនិយាយរាងពេបមាត់ហើយសើចតិចៗ

"អូហូ! មើលវានិយាយមកពីយើងមិនដែលឃើញឯងទិញស្អីសុីហ្នឹង បានជាយើងទិញឱ្យគំរិះណាស់ឯងហ្នឹង"នីតាសម្លក់ផ្កាយ​​

"អ្ហើយ​!មកពីយើងខ្ជិលសុី"ផ្កាយនិយាយ

"បានហើយមើលរាងទៅឡើងដូចឈើចាក់ធ្មេញហើយ"នីតាសើច

"បានកុំនិយាយ សុីបាយអត់?"ផ្កាយសួរ

"អឹម​! សុីទៅយើងអត់ឃ្លានទេ"នីតាញញឹម

"សុីហើយចឹង"ផ្កាយចាប់ផ្តើមហូបបាយ

នៅម្ខាងសាលាមួយទៀតដែលជាថ្នាក់សិស្សវិទ្យាសាស្រ្ត កែវភ្នែកទាំងគូរកំពុងសម្លឹងមកមើលផ្កាយពីចម្ងាយ មួយសន្ទុះទើបដាច់ចិត្តដើរមករក

"អេ! ផ្កាយយើងទៅទិញទឹកផឹកមួយភ្លែតណា"នីតា​​ប្រញាប់ងើបចេញដូចជាចង់ទុកឱកាសអោយនាយខាងនោះចូលមកជិតផ្កាយអញ្ចឹង

"ណែ! ឯងប្រញាប់ស្អីម៉្លេះ!"ផ្កាយស្រែកដាក់នីតា

"មកវិញឥឡូវហើយ"នីតាតប

"យី! យ៉ាប់មែន"

ផ្កាយរកហាមាត់ហូបបាយបន្តតែត្រូវបង្អាក់ដោយសំឡេងមួយបាននិយាយមករកគេ

"សុំអង្គុយផង"

អីយ៉ានេះជា ឌីន​ ​អញ្ចឹងតើបានជានីតាមិនចង់នៅធ្វើឆ្អឹងទទឹងក ហិហិ

"អ! អង់​! អង្គុយ.. ហឹម​! អង្គុយៗបាន"ផ្កាយនិយាយទាំងស្ទាក់ស្ទើរព្រោះឌីនមក ស្តែងៗពេក

"មិច​! និយាយស្រួលបួលទៅចាំបាច់ភ័យ"ឌីនញញឹមតិចៗ

"អ្នកណាគេភ័យ យើងរាន់តែភ្ញាក់តើបើមកស្ងាត់ៗចឹង"ផ្កាយនិយាយ

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now