ភាគទី៣៤+៣៥+៣៦

41 2 0
                                    


     "អរ!មិនមានអ្វីទេ អ៊ីចឹងខ្ញុំសុំលាបងទៅវិញហើយខ្ញុំប្រញាប់"ផ្កាយប្រញាប់និយាយរួចដើរចេញមកក្រៅវិញយ៉ាងលឿន។
      ផ្កាយត្រឡប់មកដល់ផ្ទះវិញទាំងស្រងាកចិត្តនេះនៅសល់តែវាយោម្នាក់ទៀតទេបើសិនជាមិនមែនទៀតប្រហែលជារឿងនេះដេវីដគេប្រហែលជាកុហក់ហើយ។
      ថ្ងៃ​ចាស់ផ្លាស់ចូលថ្ងៃថ្មីមិនយូរប៉ុន្មានថ្ងៃប្រឡងឆមាសលើកទី១បានឈានចូលមកដល់ថ្ងៃនេះផ្កាយក្រោកតាំងពីម៉ោង៤ទៀបភ្លឺ​ដើម្បីរៀបចំខ្លួន។​ឌីនបានមកចាំនៅមុខផ្ទះដើម្បីយកផ្កាយទៅសាលាតែម្តង​ផ្កាយញញឹមជាប់មិននឹកស្មានហើយក៏ហួសចិត្តព្រោះឌីនមកលឿនពេក។ផ្កាយបើកទ្វាឱ្យឌីនចូលមកអង្គុយចាំគេសិនរហូតទាល់តែរៀបចំខ្លួនរួចទើបគេទាំងពីរចេញដំណើរ។
      មកដល់សាលារៀនអ្នកទាំងពីរត្រូវបែកផ្លូវគ្នាចូលថ្នាក់ដូចរាល់ដង។
      "ហ្អេ!សំណាងល្អណា"ឌីនងាកមកស្រែកដាក់ផ្កាយទាំងញញឹម
      "ដូចគ្នា​"ផ្កាយងាកមកញញឹមដាក់ឌីនវិញរួចធ្វើដំណើរចូលទៅក្នុងថ្នាក់ប្រឡង
      "ចែករំលែក​បានចែករំលែកយើងផងចាំយើងនាំទៅសុីអី"នីតា​ស្ទុះមកនិយាយតិចៗក្បែរត្រចៀកផ្កាយ
      "អង្គុយឱ្យស្រៀមៗទៅយើងដឹងតើ"ផ្កាយដៀងភ្នែកមើលនីតា
      "yes!"នីតា​ញញឹមញញែម​រាលដងពេលប្រឡងគឺនាងសួរផ្កាយតែរហូតហ្នឹងលើកលែងតែមុខវិទ្យាបែបអក្សរបាននាងធ្វើដោយខ្លួនឯងបានច្រើន។
      វិញ្ញាសា​ប្រឡងដែលចេញមកគឺផ្កាយគេធ្វើបានទាំងអស់។វប្បធម៌នៃការចែករំលែករបស់ផ្កាយទៅកាន់នីតាទទួលបានជោគជ័យដូចបំណងល្ងាចម៉ោងប្រហែលជា៦ទៅហើយនីតាបានប៉ាវផ្កាយទៅញុាំស៊ុបឆ្នាំងដីនៅហាងរបស់មីងគេតាមសន្យា។ថ្ងៃនេះគេមកតែពីរនាក់ទេឌីនមិនបានមកជាមួយទេព្រោះគេរវល់នៅផ្ទះតាមដែលផ្កាយខលទៅឌីនប្រាប់ថាបាត់របស់សំខាន់អ្វីម៉្យាង។
      "ហេតុតែគេល្បីហ្ន៎!fanគេផ្តល់កម្លាំងចិត្តថ្ងៃប្រឡងនេះច្រើនណាស់តែស្តាយដែលបងឌីនមិនបានមកជាមួយក្នុងថ្ងៃនេះ"នីតា​អូសទូរស័ព្ទមើលផេក«ឌីន_ផ្កាយ»។
      "តែយើងថា​មកតែពីរនាក់អ៊ីចឹងហើយស្រួលម៉្យាងឌីនគេមិនចេះមកកន្លែងធម្មតាបែបនេះទេដឹង"ផ្កាយនិយាយបែបហី​។
      "ឯងចេះតែនិយាយហើយ​បងឌីនគាត់មិនរឹកអ្វីដូចដែលឯងគិតទេគាត់តាមតែឯងសោះ"នីតា​ខំនិយាយទាំងមាត់ទំពាមិនឈប់។
      "នែ!ឯងកាន់ជើគាត់ម៉្លេះ?នៅខាងគាត់ឬខាងយើង​ អឺ!យើងភ្លេចប្រាប់ឥឡូវយើងស្រឡាញ់បុិឌីនបាន៦០%ភាគរយហើយ"ផ្កាយ​សើច
      នីតាឈ្លួកទឹកមាត់ព្រោះផ្កាយនិយាយកំប្លែកពេក​នាងតបវិញទាំងហួសចិត្ត៖
      "៦០%ធ្វើមើលតែសាកថ្មយ៉ាងម៉េចទេ! ​យើ​ងមិនជឿទេតាមយើងមើលឯងស្រឡាញ់គាត់វិញតាំងពីយូរហើយតែឯងវាមាត់រឹង"
      "ហុឹស​!ឯងទៅដឹងមកពីណា?អ្នកណាប្រាប់?យើងគ្មានទាន់បាននិយាយផង"ផ្កាយប្រញាប់ប្រកែក
      នីតារកប្រកែកតែនាងងាកមើលទៅមុខឃើញដេវីដជិះកាត់ជាមួយរ៉ូហ្សា។នីតាកេះផ្កាយឱ្យមើលដូចគ្នារួចនិយាយ៖
      "ឯងគិតដូចយើងទេចំពោះដេវីដម៉េចនៅសុខៗគេមកចុះសម្រុងជាមួយយើងអ៊ីចឹង?"
      "យើងមិនយល់ទេមនុស្សដេវីដពិបាកទុកចិត្តណាស់កាលមុនរករឿងយើងមិនឈប់តែនៅសុខៗបែជាមកសុំត្រូវគ្នាវិញ​ឌីនគេប្រាប់យើងដែរថាមិនបាច់ប្រកាន់នឹងដេវីដទេព្រោះដេវីដគេមានជំងឺខួរក្បាល"ផ្កាយ​ងាកមើលមុខនីតាទាំងឆ្ងល់ដូចគ្នា។
      "ឯងកុំធ្វើមុខបែបនេះដាក់យើង!មានជំងឺខួក្បាលអ៊ីចឹងតើបានជាម្តងខ្មោចចេញម្តងខ្មោចចូល"នីតាសើច
      ក្រឡេក​មកមើលភូមិគ្រឹះ​ចក្រី​វង្សយើងវិញ​ឌីន​កំពុងតែរើបន្ទប់រកមើលអ្វីម៉្យាងដែលគេបាត់គេខឹងខ្លាំងណាស់ទោះបីជាឃាវុទ្ធខំនិយាយយ៉ាងណាក៏គេមិនស្តាប់ដែរគេទាត់ធាក់របស់របរក្នុងបន្ទប់ឡើងបែកខ្ចាត់ខ្វាយអស់។
      "បងឌីន​និយាយគ្នាតាមសម្រួលក៏បានបងមិនប្រាប់ថាបាត់អ្វីផងគិតតែរកម្នាក់ឯងអ៊ីចឹងម៉េចនឹងឃើញទៅ?"ឃាវុទ្ធខំប្រឹងនិយាយសម្រួលបងប្រុសព្រោះថាគេមិនដែលឃើញឌីនបញ្ចេញអាប្បកិរិយាបែបនេះពីមុនមកទេមើលសភាពពេលនេះគឺហាក់បីដូចជាមនុស្សពីរផ្សេងគ្នាអ៊ីចឹង។
      "វុទ្ធ​!មានបានចូលមកបន្ទប់បងទេ?"ឌីនឈរថ្មឹងមួយកន្លែងសួរមកកាន់ប្អូនទាំងសំឡេងញ័រ​​។
      "ខ្ញុំមិនបានចូលមកទេបងបើគ្មានការអនុញ្ញាតពីបងអេ!តែថាថ្ងៃមុនមានបងម្នាក់មកផ្ទះយើងគាត់និយាយថាគាត់ជាអ្នកស្គាល់បងឌីនតាំងពីតូចហើយគាត់បានឡើងមកជាន់លើនេះទៀតផង"ឃាវុទ្ធខំនិយាយតាមដែលអ៊ុំចុងភៅបានប្រាប់គេ។
      "ដេវីដ!"ឌីនក្តាប់ដៃណែន
      "ហ្នឹងហើយ​!ឈ្មោះដេវីដខ្ញុំចាំហើយ​លើកមុនខ្ញុំមានរឿងជាមួយគាត់ម្តងដែរខ្ញុំមិនចូលចិត្តម្នាក់ហ្នឹងទេអេ!បងឌីនទៅណា?"ឃាវុទ្ធនិយាយមិនទាន់ចប់ឌីនស្ទុះចេញពីបន្ទប់ចុះទៅក្រោមបាត់។
      ថ្ងៃបន្ទាប់ដំណឹងនៃកាបិទបវេសនកាលតូចបានមកដល់ សិស្សទាំងអស់មុខរីកដូចគ្រាប់ជីអ៊ីចឹង។ក្នុងសាលាឆ្នាំនេះនឹងមានធ្វើពីធីបុណ្យសង្រ្កានធំមួយដែលពិសេសជាងរាល់ឆ្នាំ។ប្រធានថ្នាក់បានប្រកាសហៅសិស្សទាំងអស់មកប្រជុំគ្នាដើម្បីរៀបចំគម្រោងទុកជាមុនព្រោះថានៅថ្ងៃសង្ក្រានខាងមុខនេះគឺនឹងមានការសម្តែងទេពកោសល្យផ្សេងៗដូចជាការរាំការច្រៀងនឹងការសម្តែងជាដើម។
      "គ្នាយើងទាំងអស់គ្នាចាំស្តាប់ថ្ងៃនេះយើងមានដំណឹងពិសេសមួយគឺថានៅថ្ងៃទី​១៤ខែមេសានេះសាលាយើងនឹងធ្វើសង្ក្រានដូចរាល់ឆ្នាំប៉ុន្តែក្នុងឆ្នាំនេះគឺយើងធ្វើធំជាងរាល់ដងយើងនឹងមានការសម្តែងផ្សេងៗដូច្នេះអ្នកណាមានសមត្ថភាពក្នុងការសម្តែងអាចចាប់ក្រុមដើម្បីចុះឈ្មោះបានណា"ប្រធានថ្នាក់និយាយបែបមុឺងម៉ាត់។
      "ខ្ញុំ!ខ្ញុំចុះឈ្មោះមុនគេ"នីតាស្រែកឡើងមួយទំហឹងឡើងគ្រប់គ្នាងាកមើលព្រាត។
      "នែ!ឯង​ចេះសម្តែងពីពេលណា?"ផ្កាយបើកភ្នែកធំៗ​សម្លឹងមើលនីតាដែលនាងដូចជាជឿជាក់ណាស់អ៊ីចឹង។
      "ឯងចាំមើលទៅ"នីតាមិនមាត់ប៉ុន្តែនាងរត់ទៅកន្លែងចុះឈ្មោះ។
      មួយសន្ទុះ​ទើបនាងត្រឡប់មកវិញទាំងញញឹម។បន្តិចទៀតមានរឿងល្អមើលហើយ!​ដល់ពេលដែលប្រធានថ្នាក់ប្រកាសឈ្មោះក្រុមសម្តែងហើយឌីននឹងផ្កាយអង្គុយជិតគ្នាចាំស្តាប់ដូចគ្នាថានីតាគេនឹងចូលក្រុមជាមួយអ្នកណាគេ?
      ការប្រកាស​ឈ្មោះទាំងអស់មាន៥ក្រុម មានក្រុមខ្លះជ្រើសយកការច្រៀង ក្រុមខ្លះយកការសម្តែង។
      ការប្រកាសឈ្មោះបានឈានចូលមកដល់ នីតាយកក្រដាសមួយមកហុចឱ្យមិត្តគ្រប់គ្នាអាន។ផ្កាយបើកភ្នែកធំៗព្រោះក្នុងក្រដាស់ក្រុមរបស់នីតាមាន៤នាក់គឺ
      ១នីតា
      ២រ៉ូហ្សា
      ៣ផ្កាយ
      ៤ឌីន
      ៥បុត្រ(តួប៉ាវបម្រើ)
      ៦វាយោ(តួប៉ាវបម្រើ)។
      ដោយតម្រូវសម្តែងឈុតខ្លីក្នុងរឿង មារយើងត្រង់វគ្គមាណពនឹងប្រពន្ធជញ្ជាត់ត្រី...។
      "នេះឯងគិតអីហ្នឹង?"ផ្កាយសួរនីតាទាំងឆ្ងល់។
      "ចាំយើងពន្យល់ឯងនឹងអ្នកទាំងអស់គ្នាក្រែងពួកយើងសុទ្ធតែជាមិត្តនឹងគ្នាមែនអត់?វត្តមានរ៉ូហ្សាចួលមកអាចធ្វើឱ្យយើងទាំងអស់គ្នាដូចដើមវិញ"នីតាខំនិយាយពន្យល់។
      បុត្រដែលស្ទិតនៅចំណោមនោះក៏ងក់ក្បាលតិចៗ។ផ្កាយគិតថាការធ្វើបែបនេះក៏ល្អម៉្យាងណាមួយឥឡូវរ៉ូហ្សានឹងដេវីដចង់បានចូលរួមក្រុមជាមួយគេដូចគ្នាដើម្បីបង្កើនមិត្តភាពគឺត្រូវចាប់ផ្តើមពីត្រង់នេះទៅ។
      ផ្កាយមិនទាន់អស់ចិត្តទេគេនៅតែបន្តស្វែងរកថាអ្នកណាជាក្មេងចិត្តល្អឱ្យពិតប្រាកដទៅ។ម៉ោង៥ល្ងាចបន្ទប់ពីការហាត់សម្តែងរឿងរបស់ទាំងអស់គ្នារួចឌីនសុំផ្កាយប្រញាប់ទៅផ្ទះមុនជាបន្ទាន់ដោយមិនពីមូលហេតុ។
      "ថានឹងបានអ្នកប៉ាវបាយហើយឥឡូវអត់ដដែល"នីតារអ៊ូចុងមាត់តិចៗសម្លឹកមើលទៅផ្កាយដែលកំពុងដោះក្រណាត់ចងក្បិនចេញ។
      "គិតរឿងស៊ីនឹងទៅ"ផ្កាយកប់ក្រណាត់មកគ្របក្បាលនីតា។
      "យី!ហើយចុះឯងមានខុសមាត់កអ្វីជាមួយគាត់អត់ម៉ឹចគាត់មើលទៅប្លែកម៉្លេះ?"នីតាសួរបន្ត។
      "យើងមិនដឹងទេ...តែថា..."
      "ទាំងអស់គ្នាខ្ញុំប្រញាប៊ទៅមុនហើយណា"វាយោស្រែកឡើង។
      ផាំង!
      រត់មិនប្រយ័ត្នវាយោជ្រុលបុកជាមួយផ្កាយមួយទំហឹងធ្វើឱ្យរបស់របរក្នុងដៃវាយោធ្លាក់រាយពេញឥដ្ឋ។
      "សុំទោសៗបងប្រញាប់!"វាយោប្រញាប់ឱនទៅរើសរបស់ដែលធ្លាក់មកវិញ។
      ផ្កាយក៏ប្រញាប់ជួយរើសដូចគ្នាតែអ្វីដែលធ្វើឱ្យផ្កាយស្រឡាំងកាំងសឹងកម្រើកខ្លួនមិនរួចនោះគឺក្នុងចំណោមរបស់ដែលជ្រុះនោះមានខ្សែរកបន្ទោងផ្កាយមួយចំហៀងដែលវាមើលទៅដូចទៅនឹងរបស់ផ្កាយពិតៗ។វាយោខំស្រវ៉ាខ្សែរកនោះញាត់ចូលហោប៉ៅយ៉ាងលឿនគេប្រញាប់ស្ទុះចេញទាំងមិននិយាយអ្វីទាំងអស់។
      "ឈប់!...សិនបងវាយោ!"ផ្កាយប្រញាប់ស្រែកឃាត់ប៉ុន្តែវាយោប្រញាប់ពេកមិនបានឆ្លើយតបនឹងផ្កាយវិញទេ។
      "អេ!ឯងមានការស្អីនឹងគាត់?មិនឮទេគាត់ថាប្រញាប់"នីតាស្ទុះទៅចាប់ដៃផ្កាយព្រោះមើលទៅផ្កាយទំនងជាចង់រត់ទៅតាមវាយោ។
      ភ្លាមៗបែបនេះផ្កាយរាងច្របូកច្របល់បន្តិចដែរនេះមនុស្សដែលតាមរកជាយូរគេគឺជាមនុស្សដែលនៅជិតខ្លួនសោះវាយោ!ពិតជាវាយោពិតមែនហ៎?ផ្កាយសម្រួលអារម្មណ៍មួយសន្ទុះទើបនិយាយ៖
      "យើងទៅផ្ទះមុនហើយប្រញាប់"
      "អេ!ជូនយើងទៅសុីស្អីសិន!ហេ!លេងទៅចោលគ្នាបែបហ្នឹងម៉េចកើតទៅ...អាផ្កាយ!"នីតាខំប្រឹងស្រែកឱ្យផ្កាយឈប់តែផ្កាយមិនខ្វល់ពីនាងស្រែកទេ។
      "គេទៅអស់ហើយយើងទៅស៊ីជាមួយអ្នកណា?"
      "ចាំខ្ញុំជូនទៅ"បុត្រដើរចេញពីបន្ទប់ទឹកមក។
      "ណែ!យ៉ាងណាក៏ជីវិតឯងមិនធ្លាក់ដល់ចំណុចសូន្យដែរវើយនីតា!"នីតានិយាយតិចៗ។
      "ទៅអត់?"បុត្រសួរបញ្ជាក់។
      "ទៅតែម្តងទៅ!"...
      ផ្កាយត្រឡប់មកដល់ផ្ទះវិញហើយ។នាយល្អផ្ដេកខ្លួនគេងលើគ្រែទាំងអស់កម្លាំងភ្នែកសម្លឹងមើលទៅខ្សែរកដែលព្យួរនៅជាប់ជញ្ជាំង។ជិតរកម្ខាងទៀតឃើញហើយ មិននឹកស្មានសោះថាមនុស្សដែលតាមរកជាយូរបែជានៅក្បែរខ្លួនទៅវិញ។
      "បើម្ចាស់ខ្សែរកនោះជាឌីនមិនដឹងល្អយ៉ាងណាទេ"
      ផ្កាយដេកគិតក្នុងចិត្តម្នាក់ឯងព្រោះថាក្តីស្រឡាញ់របស់គេបានផ្តល់ទៅឱ្យឌីនជិតអស់ទៅហើយបើទោះបីជាពេលនេះខ្លួនរកម្ចាស់ខ្សែរកឃើញវិញហើយក៏ដោយក៏វាមិនអាចក្លាយទៅជាអ្វីនឹងគ្នាទៀតបានដែរសុំត្រឹមស្គាល់ចុះព្រោះក្តីស្រឡាញ់មិនអាចចែកដាច់នោះទេរវាងអតីតនឹងបច្ចុប្បន្នព្រោះផ្លូវនេះខ្លួនជាអ្នកជ្រើសរើស។
      ថ្ងៃបន្ទាប់ផ្កាយសម្រេចចិត្តថានឹងសួរវាយោឱ្យដឹងសខ្មៅម្តង។ម៉ោងសម្រាកបានមកដល់បន្ទាប់ពីហាត់សមការសម្តែងហើយផ្កាយប្រញាប់រត់ទៅរកវាយោភ្លាមធ្វើឱ្យឌីនរាងចម្លែកក្នុងចិត្តបន្តិចដែរ។
      មាត់ទន្លេ...
      "ផ្កាយចម្លែកម៉្លេះម៉េចសុខៗនាំបងមកទីនេះអ៊ីចឹង"វាយោនិយាយទាំងឆ្ងល់។
      "ប្លែកយ៉ាងម៉េចទៅ?បងយោកុំធ្វើដូចជាមិនដឹង"ផ្កាយនិយាយទាំងញញឹម។
      "ដឹងរឿងអ្វីទៅ?ផ្កាយប៉ុន្មានថ្ងៃនេះចម្លែកៗនិយាយជាមួយបងប្លែកៗរហូត"វាយោជ្រួញចិញ្ចើម។
      ផ្កាយស្ងាត់មាត់គេដាក់ខ្លួនអង្គុយចុះលើវាលខ្សាច់មាត់ទន្លេរួចដកដង្ហើមចូលមួយសន្ទុះធំ។
      "យ៉ាងម៉េចអាចប្រាប់បងបាននៅថាមានរឿងអ្វី?"វាយោដាក់ខ្លួនអង្គុយចុះជិតផ្កាយដែរ។
     "សុំផ្អែកស្មាបានអត់?"ផ្កាយនិយាយព្រមទាំងផ្តេកក្បាលទៅលើស្មារបស់វាយោ។
     "ផ្កាយ!ធ្វើអីបែបហ្នឹងប្រយ័ត្នអាឌីនមកឃើញបងចប់របស់វាមិនខានទេ!"វាយោរាងភ្ញាក់ខ្លួនព្រោះនៅសុខៗផ្កាយមកបញ្ចេញអាការ:អ្វីចម្លែកៗអ៊ីចឹង។
     ផ្កាយមិនមាត់អ្វីទាំងអស់គេបិទភ្នែកលូកយកខ្សែរករបស់គេចេញពីហោប៉ៅមកបង្ហាញឱ្យវាយោឃើញ។
     "បងយោដែលឃើញខ្សែរកមួយនេះទេ?"ផ្កាយសួរវាយោទាំងទឹកមុខចង់ដឹង។
     "ស្គាល់!វាជាខ្សែរកគូរមែនទេ?"វាយោចោទសំណួរសួរវិញ។
     "មែនហើយ...បងជាម្ចាស់ខ្សែរកម្ខាងទៀតមែនទេ?"
     "ខ្សែរកនោះវាមានអ្វីមែនទេផ្កាយ?"វាយោនិយាយទាំងឆ្ងល់។
     "ប្រាប់ខ្ញុំសិនមកថាវាជារបស់បងមែនទេ?"ផ្កាយនិយាយទាំងសម្លឹងមើលភ្នែកវាយោដោយក្រសែភ្នែកសង្ស័យ។
     វាយោឃើញដូច្នេះគេក៏អស់សំណើចភ្លាមៗតែម្តង៖
     "ផ្កាយចង់និយាយពីខ្សែរកដែលជ្រុះម្សិលមិញនោះមែនទេ?តាមពិតវាមិនមែនជារបស់បងទេ"
     "ថាម៉េចមិនមែនជារបស់បងយោទេ?"ផ្កាយលាន់មាត់ទាំងមិនគួរឱ្យជឿ!អូយ!ម៉េចបានជាវាពិបាកយល់អ្វីម៉្លេះ។
     "មែនហើយមិនមែនជារបស់បងទេ"
     "ចុះឥឡូវខ្សែរកនោះនៅជាមួយបងទេ?"ផ្កាយសួរទាំងសម្លឹងមើលឆ្វេងស្តាំ។
     "បងយកវាឱ្យម្ចាស់គេវិញហើយ"វាយោនិយាយបែបហី។
     "ឬមួយក៏ជារបស់ឌីន?"ផ្កាយគិតក្នុងចិត្តព្រោះថាសង្សឹមថាវាក្លាយទៅជារឿងដែលល្អដូចការគិតនេះទៅចុះ។
     "វាជារបស់ដេវីដ"
     "....!"ផ្កាយគាំងមួយរំពេចរកនិយាយអ្វីមិនចេញពិតទេដែលម្ចាស់ខ្សែរកជាដេវីដ?ទេមិនមែនទេ!បើមែនគឺទទួលយកមិនបាន។
     "បងយកឱ្យគេវិញតាំងពីម្សិលមិញមកម៉្លេះព្រោះគេទូរស័ព្ទមកប្រាប់ថាត្រូវការវាប្រញាប់"វាយោនិយាយបន្ត។
     "បងកុហកខ្ញុំមែនទេ?"ផ្កាយនិយាយទាំងហួសចិត្តនេះមនុស្សដែលតាមរកគឺជាសត្រូវជាមួយគ្នាអ៊ីចឹងហ៎?
     "កុហករឿងអ្វី?តាមពិតទៅខ្សែរកនោះបងឃើញដេវីដគេជ្រុះនៅហាងកាហ្វេទើបបងរើសវាមកទុកហើយដេវីដគេក៏និយាយច្បាស់ថាវាជារបស់គេ"
     "ចង្រៃអើយ!"
     .........................….......................
     កែវភ្នែកមាំសម្លឹងមើលរូបថតមួយសន្លឹកកង្កប់ទៅដោយភាពឈឺចាប់។នាយកំលោះទាញកែវស្រាមកផឹកឥតខ្វល់ពីសម្តីរបស់ប្អូនប្រុសដែលកំពុងឃាត់នោះទេ។
     "ខ្ញុំដឹងបងទទួលយកមិនបានបងផឹកចុះចាំខ្ញុំកំដរ"ដេវីដនិយាយរួចទាញយករូបថតនោះមកវិញ។
     រូបមួយសន្លឹកនេះថតបានពេលផ្កាយអង្កុយផ្តេកក្បាលកើតស្មារបស់វាយោនៅឯមាត់ទន្លេ។គិតទៅដេវីដពិតជាមានល្បិចកលអាក្រក់លើសពីការគិតទៅទៀតនេះមិនដឹងថាគេទៅបានរូបនេះមកពីណានោះទេ។
     "ខ្ញុំគិតថាវាមិដូចជាអ្វីដែលបងគិតនោះទេណាបងឌីនវាអាចជារូបភាពកាត់តក៏ថាបាន"ឃាវុទ្ធខំប្រឹងបកស្រាយតែអ្វីដែលទទួលបានគឺការស្តីឱ្យរបស់បងប្រុសនឹងដេញគេចេញពីបន្ទប់ថែមទៀតផង។
     "ខ្ញុំអាចកំដរបងបានទេ?"ដេវីដនិយាយស្របពេលគេទាញទ្វាបិទសន្លឹមៗ។
     "ហឹម!"ឌីនងក់ក្បាលយល់ស្រប សភាពឌីននៅពេលនេះគួរឱ្យខ្លាចពេលគេខឹងគឺចរឹកបែបនេះឯង។
     "មានអ្វីក្នុងចិត្តបងអាចនិយាយចេញមកបានខ្ញុំនៅក្បែរបងជានិច្ច"ដេវីដដើរទៅអង្គុយក្បែរឌីនរួចទាញយកកែវស្រាមកក្រេបបន្តិច។
     "បងមិនចង់ស្តាប់អ្វីទាំងអស់ដេវីដបើចង់កំដរបងមេត្តាស្ងាត់មាត់ទៅ"ឌីននិយាយម៉ាត់ៗ។
     "អូខេ!"ដេវីដស្ងាត់មាត់កែវភ្នែកគេសម្លឹងមើលទៅឌីនឥតព្រិចមិនយូរទេទំនាក់ទំនងឌីននឹងផ្កាយនឹងត្រូវផ្តាច់ចេញបន្តិចម្តងៗហើយនៅពេលនោះខ្លួននឹងឆក់យកឱកាសនេះដើម្បីសម្រេចដូចបំណង។
     យប់ជ្រៅទៅហើយផ្កាយមិនទាន់គេងនៅឡើយទេគេនៅគិតរឿងខ្សែរកនោះថាវាជារបស់ដេវីដពិតឬក៏មិនមែនដរាបណាមិនទាន់ដឹងចម្លើយចេញពីមាត់ដេវីដទេផ្កាយក៏ទាន់ជឿ១០០%ដែរ។
     រៀបនឹងចូលដេកហើយស្រាប់តែមានសារមួយផ្ញើមក៖
     "អ្នកណាមានការអ្វីទាំងកណ្តាលយប់ហ្នឹង?"
     ផ្កាយទាញទូរស័ព្ទមកបើកមើលស្រាប់តែឃើញដេវីដផ្ញើរូបគេគេងជិតឌីនមកទាំងខ្លួនរបស់ឌីនមិនមានពាក់អាវអ្វីទាំងអស់។ឃើញបែបនេះផ្កាយនឹកហួសចិត្តជាខ្លាំងគេទម្លាក់ទូរស័ព្ទចុះដោយគ្មានតបទៅកាន់ដេវីដវិញសូម្បីមួយម៉ាត់។
     "ក្រែងឯងថាមានតែយើងនោះអីឌីន!"ផ្កាយនិយាយខ្សិបៗអួលដើមករម្នាក់ឯងមិននឹកស្មានថានៅសុខៗមានរឿងបែបនេះកើតឡើងទាល់តែសោះ។
     ផ្កាយមានអារម្មណ៍ថាម៉េចបានជាទឹកភ្នែកខ្លួនឯងស្រក់មកអ៊ីចឹងក្រែងខ្លួនតែងតែនិយាយថាមិនទាន់ច្បាស់លាស់ជាមួយឌីនទេនោះអី?ឬមួយពាក្យនោះខ្លួនចេះតែនិយាយចេញមកទេ?ចុះបើស្រឡាញ់គហើយតែមកទទួលបានលទ្ធផលដូច្នេះតើអាចនឹងទទួលយកបានទែ?
     "មនុស្សសាវ៉ា!ឯងចូលមកជីវិតយើងធ្វើអ្វី?អ្ហឹកៗ!"
     រូបភាពមួយសន្លឹកអាចធ្វើឱ្យមនុស្សពីរនាក់យល់ច្រឡំលើគ្នាទៅវិញទៅមកបាន។រហូតដល់ព្រឹកផ្កាយទៅដល់សាលាក្រោយគេ។ថ្ងៃនេះជាថ្ងៃហាត់សម្តែងលើកចុងក្រោយព្រោះថ្ងៃស្អែកជាថ្ងៃសង្ក្រានហើយ។
     ឌីនមកដល់មុនផ្កាយប្រហែល១ម៉ោងគ្រប់គ្នាឆ្ងល់ថាហេតុអ្វីបានជាថ្ងៃនេះឌីនគេមិនជូនផ្កាយមក។អាការ:មិនសូវខ្វាយខ្វល់របស់ឌីននឹងផ្កាយនីតាឃើញហើយនាងក៏ប្រញាប់សួរ៖
     "មានរឿងជាមួយគ្នាទៀតហើយមែនទេ?"
     "ប្រហែលដឹង"ផ្កាយនិយាយតិចៗ
     "ហ៊ើយ!នេះឯងយំមែនទេមើលចុះភ្នែកក្រហមអស់ហើយ"នីតាលាន់មាត់និយាយទៅកាន់ផ្កាយទៅទាំងបារម្ភ។
     "មិនស្លាប់ទេ"ផ្កាយតបវិញបែបហី។
     ឌីនអង្គុយនៅតុរាងឆ្ងាយពីផ្កាយប្រហែល៥ម៉ែត្រឮនីតានិយាយបែបនេះគេក៏បារម្ភពីផ្កាយដែរតែសុខចិត្តធ្វើរឹកមុាំតាមរបៀបមនុស្សកំពុងខឹង។
     "ទាំងអស់គ្នាចាំខ្ញុំយូរទេ"វាយោដើរចូលមកទាំងក្នុងដៃមានកាន់របស់ញុាំជាច្រើនសម្រាប់ចែកឱ្យទាំងអស់គ្នាហូបមុនពេលហាត់ស។
     "ខ្ញុំចាំយូរហើយ"រ់ូហ្សាស្ទុះមកព្រមគ្នាជាមួយនឹងបុត្រដើម្បីទាញយកថង់អារហារ។
     "យកធម្មតាទៅចាំបាច់ដណ្តើម?"បុត្រអស់សំណើចរួចដកដៃចេញវិញឱ្យនាងល្អគេយកមុនចុះ។
     "រឿងរបស់យើងកុំចេះ!"រ៉ូហ្សាទាញបានបាយមួយប្រអប់រួចដើរទៅរកកន្លែងញុាំបាត់ធ្វើមិនដឹង។
     "មកខ្ញុំជួយចែក"នីតាស្ទុះទៅជួយ។
     "ស្មានតែចិត្តដាច់ហើយតើ"
     "នេះអាផ្កាយ"នីតាហុចបាយមកឱ្យផ្កាយមួយប្រអប់។
     គ្រប់គ្នាអង្គុយជុំគ្នាហូបបាយខុសឡើយតែឌីនដែលអង្គុយម្នាក់ឯងគ្មានកម្រើកខ្លួនសូម្បីបន្តិច។
     "ឯងយកទៅឱ្យគាត់ទៅ"ឌីនលើកបាយមួយប្រអប់ហុចឱ្យផ្កាយ។
     ផ្កាយមិនមាត់គេសម្លឹងមើលអាការ:របស់ឌីនដូចមនុស្សគ្មានវិញ្ញាណមួយសន្ទុះគេក៏សម្រេចចិត្តយកបាយមួយប្រអប់ដើរទៅហុចឱ្យឌីន។
     "មិនញុាំអីខ្លះទេហី?"ផ្កាយនិយាយតិចៗ។
     "ញុាំធ្វើអី?"ឌីនតបវិញ
     "តាមចិត្ត"ផ្កាយដាក់ប្រអប់បាយចុះនៅចំពីមុខឌីនរួចគេរកត្រឡប់មកហូបបាយវិញប៉ុន្តែត្រូវឌីនឃាត់។
     "ញុាំត្រង់នេះហើយមានរឿងចង់សួរ"ឌីនងាកមើលមុខផ្កាយ។
     "....!"ផ្កាយសម្រួលអារម្មណ៍អង្គុយចុះទាំងមិននិយាយអ្វីទាំងអស់។
     "ម្សិលមិញទៅណា?"ឌីនសួរផ្កាយតិចៗ។
     "ចុះឯងយប់មិញបានធ្វើអ្វីខ្លះ?"ផ្កាយសួរបកទៅកាន់ឌីនវិញហាក់ដូចជាដឹងថាឌីនចង់សួរគេពីអ្វី។
     "នៅផ្ទះ"
     "ប្រាកដអត់ថាគ្មានបានធ្វើអ្វី"ផ្កាយនិយាយបញ្ជាក់។
     "ប្រាកដហើយ"ឌីនតបវិញ។
     ផ្កាយមានអារម្មណ៍ថាដូចជារលីងរលោងទឹកភ្នែកម៉េចមិនដឹងទេនេះខ្លួនឃើញសភាពរបស់គេជាមួយដេវីដច្បាស់ៗណាស់កាលពីយប់មិញនេះឌីនគេពូកែកុហកដល់ថ្នាក់ហ្នឹងឬ?
     "បុិនសម្តែងគ្រាន់បើ"ផ្កាយនិយាយផ្គើន។
     "ចុះឯងម្សិលទៅណាជាមួយអ្នលណា?ម៉េចសួរមិនប្រាប់?"ឌីននិយាយរាងតម្លើងសំឡេង។
     "តាមពិតរឿងនេះវាជាសិទ្ធរបស់យើងឯងមិនចាប់ចង់ដឹងស្អីទេ"ផ្កាយនិយាយខ្លាំងរហូតដល់មិត្តគេទាំងអស់គ្នាងាកមើលព្រាត។
     "ចុះបើគ្រាន់តែចង់ដឹងបារម្ភខុសដែរមែនទេ?"ឌីនងើបឡើងនិយាយតាមអារម្មណ៍ឆេវឆាវរបស់គេ។
     ផ្កាយមិនមាត់គេសម្លឹងមុខឌីនទាំខឹងរួចស្ទុះរត់ចេញទៅផ្អែកខ្លួនយំនៅក្បែរទ្វា។
     ឌីនរកស្ទុះទៅតាមផ្កាយតែត្រូវវាយោរត់មកឃាត់៖
     "ម្សិលមិញគេទៅជាមួយយើងតើ!គ្មានអ្វីទេឯងស្ងប់អារម្មណ៍"
     ផាច់!
     "មកពីឯងអាចង្រៃ"ឌីនស្ទុះទៅដាល់មុខវាយោមួយទំហឹង។
     "ធ្វើឆ្កួតស្អីហ្នឹងបងឌីន"នីតាស្ទុះមកលើកវាយោទាំងហួសចិត្ត។
     "ហួសហេតុពេកហើយ"ផ្កាយប្រញាប់ស្ទុះមកជួយលើកវាយោទាំងសម្លឹងមុខឌីនបែបខឹង។
     "បារម្ភគ្នាណាស់ហ្ន៎ស្រឡាញ់គ្នាតាំងពីពេលណាប្រាប់មក?"ឌីនសួរបញ្ជាក់។
     "អ្នកណាស្រឡាញ់អ្នកណាឯងឆ្កួតហើយមែនទេអាឌីន"វាយោខំប្រឹងនិយាយទាំងមាត់កំពុងហូរឈាមរឹមៗ។
     "ឯងយកពាក្យឆ្កួតស្អីមកនិយាយយើងនឹងបងវាយោក្រែងជាមិត្តនឹងគ្នាហីម៉េចឯងគិតបែបហ្នឹង?"ផ្កាយនិយាយបន្ត។
     ឌីនមិនមាត់គេស្ទុះដើរចេញទៅក្រៅទាំងអារម្មណ៍ឆេវឆាវគ្រប់គ្នាហួសចិត្តនឹងឌីនដែលគេយល់ច្រឡំគិតលើផ្កាយបែបនេះ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now