ភាគទី១៧

37 3 0
                                    

      ៥នាទីដែលឌីនចូលបន្ទប់ទឹក ផ្កាយ​កំពុងរៀបចំកន្លែងដេកស្រាប់តែឮសំឡេងឌីនស្រែកចេញពីបន្ទប់ទឹកមក។ ផ្កាយ​ទម្លាក់របស់ពីដៃចោលសិនគេស្ទុះរត់ទៅបើកទ្វាបន្ទប់ទឹកថាកើតរឿងអ្វី ពេលផ្កាយកញ្ឆក់បើកទ្វាបន្ទប់ទឹកខ្វាក គេ​ក៏ស្រែមួយទំហឹងដូចគ្នាព្រោះថាពេលបើកមកគឺឃើញឌីនស្ថិតក្នុងសភាពននោលគកគ្មានស្លៀកអ្វីបិទបាំង ទោះជាមិនតាំងចិត្តក៏ពេលនេះគេឃើញ​ផ្ទៃខាងមុខរបស់ឌីនអស់គ្មានសល់ដែរ។ ឌីន​មិន​ខ្វល់ពីខ្លួនននោលគករបស់គេទេគឺគេស្ទុះរត់មកនៅពីក្រោយផ្កាយ៖
      "ជួយយើងផងតុកកែធំណាស់"
      "ស្អីគេ​ឯងស្រែកអម្បាញមិញនេះ​ដោយសារឃើញតុកកែមែនទេ?" ផ្កាយអស់សំណើចនិងឌីនមនុស្សប្រុសអីមកខ្លាចតុកកែ។
      "អឺ​មែនហើយ ចុះឯងមិនខ្លាចទេហី?"
      "អត់" ឌីនងាកមកមើលឌីនវិញ គេបើកភ្នែកធំៗព្រោះថាឌីនមិនទាន់យកអ្វីមកបិទបាំងភ្នែកខាងក្រោមរបស់គេទៀត។
      "ហា​! របូតកន្សែងពីពេលណា" ឌីនស្ទុះទៅរើសកន្សែងនៅលើឥដ្ឋមក​រុំខ្លួនគេវិញទាំងខ្មាស់ផ្កាយតិចៗដែរ។
      ចំណែកឯផ្កាយយើងគេអស់សំណើចខ្លាំងពេក គេ​ស្ទុះចួលបន្ទប់គេវិញទាំងក្នុងចិត្តគិតថា៖
      "មនុស្សស្អីគ្មានរោមសោះ​ ឡើងដូចវាលលំហ"
​​​      ឌីនដើរលបៗមកតាមក្រោយគេចូលដល់បន្ទប់ឈរសម្លឹងមើលផ្កាយរកនិយាយតែត្រូវនិយាយកាត់។
      "មិនងូតតទៅមកវិញធ្វើអី?"
      "ឈប់ងូតហើយ ចង់ដេកវិញ" ឌីននិយាយបែបកំសត់គេទម្លាក់ខ្លួនលើគ្រែព្រុស "អូយ​!បាក់ឆ្អឹង"
      "ហេ​!អាបុិឡប់គ្រែយើងដាក់កន្ទេលមិនមែនដាក់ពូកដូចផ្ទះឯងទេ យ៉ាប់មែនគ្មានប្រយ័ត្នអីបន្តិចសោះតិចបាក់ខ្នងស្លាប់" ផ្កាយអស់សំណើចនិងឌីនធ្វើអ្វីមិនចេះមើលមុខក្រោយសោះ។
      "អូយ​!ឈឺ" ឌីន​មកនិយាយអ្វីតបវិញគេគិតតែស្រែកអូូយៗ ធ្វើឱ្យផ្កាយចាប់ផ្តើមបារម្ភតិចៗដែរ
      "យ៉ាងម៉េចហើយ នេះឈឺមែនទែន? យើងស្មានថាឯងលេងកំប្លែងឱ្យយើងមើលតើនេះ" ផ្កាយស្ទុះទៅលើកឌីនឱ្យងើបឡើងវិញថ្នមៗ។
      តែថា​លើកមិនរួចទេខ្លួនឌីនធ្ងន់ដូចក្របីអ៊ីចឹង។ ឌីនប្រែទឹកមុខកំសត់មកជាញញឹមស្រស់វិញនាយសង្ហារទាញដៃនាយជំទង់ឱ្យដួលមកលើខ្លួនគេមួយរំពេច។ ឌីបប្រែខ្លួនផ្កាយឪ្យទៅខាងក្រោមវិញតាមពិតអម្បាញមិញគេស្រែកថាឈឺជាល្បិចរបស់គេទេតើ។ ផ្កាយ​ខំបម្រាស់ខ្លួនតែចេញមិនរួចទេជើងទាំងសងខាងរបស់ឌីនកៀបខ្លួនផ្កាយជាប់ឌីនឱនមុខមកជិតមុខរបស់ផ្កាយគេនិយាយដោយសំឡេងផ្អែមស្រទន់៖
      "យ៉ាងម៉េចហើយមិនសើចទៀតទៅ​"
      "ណែ!លែងយើងភ្លាមចង់ធ្វើស្អីហ្នឹង?លែង" ផ្កាយស្រែកខ្លាំងៗ
      ដោយសារសំឡេងផ្កាយស្រែកឮពេកឌីនអត់ទ្រាំមិនបានក៏ផ្អិបបបូរមាត់របស់គេទៅលើបបូរមាត់ដ៏ទន់របស់ផ្កាយមួយទំហឹង នេះហើយជាលទ្ធផលមនុស្ស​ឌឺ​គួរតែដាក់ឱ្យខ្លាំងជាងហ្នឹងទៀតទើបសម។ ផ្កាយសហរឡាំងកាំងរកធ្វើអ្វីមិនត្រូវកម្លាំងដៃដែលបោចសក់របស់ឌីនអម្បាញមិញក៏ហាក់បីដូចជាស្រូបចេញពីរាងកាយអស់ដៃទាំងសងខាងធ្លាក់ចុះជាសន្សឹមៗ កម្លាំងថើបរបស់ឌីនក៏កាន់តែខ្លាំងរហូតដល់ថ្នាក់ផ្កាយដកដង្ហើមមិនចង់ចេញ ផ្កាយចាប់ផ្តើមទទួលអារម្មណ៍ចម្លែកខុសធម្មតាកម្តៅចេញពីដើមទ្រូងឌីនបានចាកទម្លាក់ខោអាវឆ្លងដល់រាងកាយផ្កាយដែលគេទទួលបានអារម្មណ៍ថាក្តៅឧណ្ណៗ​ ផ្កាយ​គាំងមួយសន្ទុះ​ទើបគេដឹងខ្លួនវិញ​ គេវិញរុញឌីនមួយទំហឹងឱ្យចេញពីខ្លួនគេ។
      "បានហើយ កុំឱ្យវាវែងឆ្ងាយ" ផ្កាយស្ទុះងើបចេញពីគ្រែ​
      "បញ្ឈប់វាធ្វើអី?" ឌីន​និយាយតិចៗ
      "យើងទៅងូតទឹកហើយ" ផ្កាយស្ទុះទៅទាញកន្សែងពីខ្លួនឌីនមកវិញព្រោះថាកន្សែងគេមានតែមួយបណ្តាលឱ្យឌីនបញ្ចេញនូវរាងកាយល្ហល្ហេវរបស់គេម្តងទៀត ឌីន​ហួសចិត្តនិងផ្កាយថាគេលេងអីខូចដល់ថ្នាក់នេះ ផ្កាយវិញមិនខ្វល់ថាឌីន​យ៉ាងម៉េចទេគេទាញបានហើយក៏រត់ព្រុយសំដៅទៅបន្ទប់ទឹក។
      ឌីនក៏ស្ទុះទៅរកមើលចោអាវស្លៀកតែថាគេមកនេះមិនមានបំណងមកដេកទេអ៊ីចឹងហើយទើបគ្មានខោអាវត្រៀម គេ​ដើរទៅរើមើលខោអាវរបស់ផ្កាយ​គេរកបានខោកីឡាមួយដែលស្លៀកត្រូវនិងខ្លួនគេចំណែកអាវវិញគេពាក់មិនចូលទាំងអស់ព្រោះថា​ខ្លួនគេធំជាងខ្លួនរបស់ផ្កាយ។ឌីបន្តរើមើលបន្តទៀតគេក្រឡេកឡើងលើមើលទៅជញ្ជាំង​នៅជិតនោះស្រាប់តែប្រទះឃើញខ្សែកបន្ទោងរូបផ្កាយដែលបាក់មួយចំហៀងរបស់ផ្កាយ​ ឌីន​ក៏យកខ្សែកនោះមើលមកមើលទាំងទឹកមុខបង្កប់នូវរឿងអ្វីម៉្យាងរកស្មានមិនត្រូវ។
      ពេលផ្កាយងូតទឹករួចរាល់គេចូលមកគេឃើញឌីនកំពង់តែឈរកាន់ខ្សែករបស់គេស្រាប់តែគេស្ទុះទៅកញ្ឆក់យកពីដៃរបស់ឌីនវិញ។
      "ឯងនេះនៅមិនស្ងៀមពិតមែន"ផ្កាយរអ៊ូ គេដើរយកខ្សែកនោះទៅព្យួរទុកវិញ​។
      "មានអ្វីមែនទេ?" ឌីនសួរព្រោះឆ្ងល់
      "គ្មានអីទេ វាជាព្រទ្យសម្បត្តិរបស់យើងយើងហួងហែងមិនបានមែនទេ?"
      "គ្រាន់តែចង់ដឹង"
      "មិនបាច់ចង់ដឹងអ្វីទេ"
      ឌីនស្ងាត់មាត់មិននិយាយអ្វីទាំងអស់ គ្រាន់តែគេយកខ្សែកនោះមកមើលសោះក៏ផ្កាយគេថាឱ្យដែរ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now