ភាគទី១២ ថ្ពាល់យើងក្រអូបទេ?

36 2 0
                                    

ជជែក​គ្នាមួយសន្ទុះធំទើបឌីននាំទាំងអស់គ្នាចូលទៅបន្ទប់សម្រាប់បង្រៀន គេបង្រៀនតែចំណុចណាសំខាន់ៗទេព្រោះថាជាឆ្នាំប្រឡង​ ផ្កាយគេអាចយល់លំហាត់បានលឿនដោយសារគេក៏ខ្លាំងគណិតវិទ្យាដែរ តាមសមត្ថភាពគេអាចរៀនថ្នាក់វិទ្យាសាស្រ្តបានតែដោយសារជីវភាពខ្វះខាត​ ណាមួយដោយសារតែការអូសទាញរបស់នីតាទៀតផងនោះ នាងមិនសូវរៀនពូកែហើយចង់រៀនក្បែរមិត្ត ផ្កាយក៏សម្រេចចិត្តរៀនថ្នាក់សង្គមតែម្តង។

ម៉ោងប្រហែល១១ថ្ងៃត្រង់ម្នាក់ៗនាំគ្នាសម្រាករាងខ្លួន នីតា​យើងនិយាយមិនឈប់មាត់សោះរហូតធ្វើឱ្យម្នាក់ៗទៅចោលនាងអស់់ទុកឱ្យនាងនៅក្នុងបន្ទប់រៀននេះតែម្នាក់ឯង។ ផ្កាយចុះពីជាន់លើមកគេដើរតាមក្លិនអាហារដែលបានភាយចេញពីផ្ទះបាយ គេខំដើរតាមក្លិននេះឡើងចង់វង្វេងទៅហើយព្រោះផ្ទះធំពេក ទីបំផុតក៏ប្រទះឃើញ អុំចុងភៅកំពុងរៀបចំចម្អិនអាហាយ៉ាងញាប់ដៃស្អេក។

"អុំ មានអីឱ្យជួយអត់ហ្នឹង?" ផ្កាយប្រញាប់ដើរទៅសួរអុំចុងភៅ

"អ៎​ អត់អីទេអុំធ្វើម្នាក់ឯងបាន" អុំចុងភៅតបវិញទាំងដែលដៃកំពុងរៀបចំធ្វើនេះបន្តិចធ្វើនោះបន្តិច

"ចាំខ្ញុំជួយ មើលទៅច្រើនណាស់" នាយយើងទាញបន្លែដែលនៅលើតុមកចិត "តាមពិតទៅ មិនបាច់ធ្វើច្រើនដល់ថ្នាក់នេះក៏បានដែរ អេ...គេជុបលៀងមែនទេអុំ?"

"ហឹម​ មិនមានជប់លៀងអីទេដោយសារថ្ងៃនេះមានពួកក្មួយៗមកបានជាធ្វើរាងច្រើនបែបនេះ តែថា​រាល់ថ្ងៃក៏ធ្វើម្ហូបបួនដប់​អញ្ចឹងដូចគ្នា"

"អូហូ​! នេះបងប្អូនគេតែពីរនាក់នឹងញុាំអស់ដែរហ៎" ផ្កាយលាន់មាត់​ព្រោះឆ្ងល់សមាជិកតែពីរនាក់តែធ្វើម្ហូបឡើងពេញតុ

"សល់រាល់តែថ្ងៃនឹង អ្នកប្រុសតូចគាត់រើសអាហារណាស់ ចំណែកអ្នកប្រុសធំគាត់ថែរក្សារាង" អុំចុងភៅរៀបរាប់

"ផ្ទះនេះគេហៅអ្នកប្រុសអញ្ចឹងហ៎"​ ផ្កាយនិយាយតិចៗសឹងស្តាប់មិនឮ "ចុះម៉េចមិនកាត់បន្ថយខ្លះទៅអុំបើសល់រហូតអញ្ចឹង"

"ហឹម​...នេះជាបញ្ជារបស់លោកម្ចាស់ គាត់​បារម្ភពីកូនរបស់គាត់ណាស់"

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now