ភាគទី៤ ទាំងបងទាំងប្អូនតាមស្រឡាញ់គេ

79 9 0
                                    


    "អាចង្រៃឌីន! ឯងកុំចូលមកណា" ផ្កាយដើរថយក្រោយទាំងភ័យព្រោះឌីនដើរចូលកាន់តែជិតគេហើយ

"ឯងនៅឱ្យស្ងៀម កុំមាត់ តែមួយភ្លែតទេ" ឌីនដើរទៅជិតផ្កាយហើយរុញផ្កាយទៅផ្ទប់និងជញ្ជាំង

"យើងខ្លាចហើយកុំអី! សុំអង្វរឌីន" នាយយើងនិយាយទាំងយំព្រោះថាឌីនកំពុងដោះឡេវអាវរបស់គេធ្វើឱ្យបញ្ចេញនូវរូបរាងតូចស្តើង រួចបន្តទៅដោះខ្សែក្រវ៉ាត់

"យើងទ្រាំមិនបានឯងគួរតែយល់!" ឌីននិយាយដោយសំឡេងសុីតសត ព្រោះថាពេលនេះគេកំពុងថើបញក់ញីនៅត្រង់កញ្ចឹងករបស់ផ្កាយយ៉ាងតក់ក្រហល់។

"យើង! យើ! យើង​​! សុំអង្វរ! កុំអី!!!" ផ្កាយស្រែកនិងបង្រាស់ខ្លួនមួយទំហឹងបណ្តាលឱ្យគេធ្លាក់គ្រែ​ក្តុក

"អូយ! បាក់ចង្កេះហើយ" ផ្កាយខំប្រឹងស្ទុះងើបឡើងវិញទាំងវិលមុខ សម្លឹងទៅមើលជុំវិញទើបដឹងថានេះជាបន្ទប់គេងទេតើ អម្បាញ់មិញ​នេះគ្រាន់តែជាការយល់សប្តិទេ ផ្កាយដាក់ខ្លួនអង្គុយលើគ្រែវិញទាំងក្រវីក្បាល។

"ចង្រៃមែនហើយ! នេះឯងគិតអារឿងហ្នឹងដល់ថ្នាក់គេងយលសប្តិអញ្ចឹងឬ?" ផ្កាយនិយាយទាំងធ្វើមុខស្អុយរួចងាកទៅមើលនាឡិកានៅលើតុទើបដឹងថានេះគឺម៉ោង៦ព្រឹកហើយ។

"អឺ!ងើបវើយយើងទៅចោលឥឡូវហើយ" សំឡេង​មីងរិនផ្កាយស្រែកពីខាងក្រៅមក​

"ងើបហើយៗ ម៉ែ!" និយាយរួចផ្កាយស្ទុះទៅរៀបចំខ្លួនដើម្បីទៅសាលា។

__________________

សាលារៀន

"អាផ្កាយ!យើងចាំឯងយូរហើយណា ស្មានថាមិនមកហើយតើ" នីតាស្រែកពីក្នុងថ្នាក់មក

"យើងដេកជ្រុលហ្នឹងហា"ផ្កាយដើរតិចៗមកព្រោះថាចង្កេះគេកំពុងឈឺបើធ្លាក់គ្រែឡើងពីរដងហើយ

"ដើរលបៗ​នៅហ្នឹងហើយ យើងមានរឿងនិយាយគ្នាណា" នីតាស្ទុះទៅទាញផ្កាយឱ្យមកអង្គុយ

"អូយ! នាងនេះ! ឈឺណាស់ឯងយើងកំពុងឈឺណា" ផ្កាយស្រែកព្រោះនីតាទាញគេខ្លាំងពេក

"ឯងឈឺស្អីឯង" នីតា​ដកដៃចេញវិញហើយដើរទៅអង្គុយទាំងសម្លក់មុខផ្កាយ

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now