ភាគទី៩ រដូវរងា​

53 5 0
                                    


​    ពេលវេលាកន្លងផុតប្រហែលមួយខែ ទំនាក់ទំនង​ឌីននិងផ្កាយក៏មានអ្នកដឹង​ឮ​​កាន់តែច្រើន អាចនិយាយបានថាក្លាយជាគូរស្នេហ៍ដែលល្បីនៅក្នុងបណ្តាញសង្គម​ ព្រោះគេចាប់ផ្តើមមានfan មានគ្រប់ សម្រាប់សុីត្រាវអំពីពួកគេទាំងពីរ និងបង្កើតជា hashtage #ឌីន_ផ្កាយ​​ ទៀតផង។ ចាប់តាំងពីផ្កាយយល់ព្រមទាក់ទងគ្នាជាបើកចំហនាយយើងលែងឱ្យអ្នកបើកឡានជូនមកទៀតហើយគឺគេជិះម៉ូតូធំមករៀនជំនួសវិញហើយក៏ឌុបផ្កាយមករៀនជាមួយរាល់ថ្ងៃផងដែរ។

   អ្នកណាមិនច្រណែន អ្នកណាមិនស្តាយ បើប្រុសង្ហារទាំងពីរសមគ្នាគ្មានទាស់បែបនេះ។ ប៉ុន្តែមកទល់នឹងពេលនេះនាយតូចផ្កាយយើងគេមិនទាន់យល់ពីចិត្តខ្លួនឯងច្បាស់១០០%នៅឡើយទេថាគេពិតជាស្រឡាញ់ឌីនវិញដែរអត់។ នេះទង្វើ​កន្លងមកមិនទាន់បញ្ជាក់ថាស្រឡាញ់ទេមែនទេ?

   នេះជាខែធ្នូជារដូវដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់ នៅខេត្តដាច់ស្រយ៉ាល ប៉ែក​ឦសាន​យើងនេះអាកាសធាតុធ្លាក់ដល់១៣ទៅ១៤ អស្សា។

  ម៉ូតូធំមួយគ្រឿងបើកលឿនលយតាមដងវិថីពុះកាត់សន្សើមត្រជាក់នាពេលព្រឹកព្រលឹម ផ្ទៃមេឃចុះអ័ព្ទ​បែកផ្សែង​សឹងមើលផ្លូវមិនឃើញ នាយតូចផ្កាយដែលអង្គុយនៅពីក្រោយញ័រខ្លួនទទ្រើកដូចកូនសត្វត្រូវទឹកភ្លៀងអញ្ចឹង ដៃដ៏តូចបានលូកចូលហោប៉ៅអាវរបស់ឌីនដែលកំពុងបើកបរទាំងទឹកមុខមាំហាក់បីដូចជាគ្មានចាញ់នៅអាកាសធាតុត្រជាក់អីបន្តិចសោះ។​​ គេលូតដៃចូលទាំងសងខាងរួចឱបចង្កេះនាយយើងដើម្បីឱ្យកកក្តៅ ប្រហែលជា១០នាទីម៉ូតូក៏ឈប់ងក់ ពីមុខសាលារៀន។

"ត្រជាក់ឡើងរឹងខ្លួនអស់ហើយហា" ផ្កាយលោតចុះម៉ូតូយ៉ាងរហ័ស​ មុខគេឡើងស្លេកដូចគ្មានឈាមអញ្ចឹង

"ត្រូវការអាវរងារមួយជាន់ទៀតអត់" ឌីននិយាយព្រមទាំងរកដោះអាវរងារគេឱ្យផ្កាយ

"ហឹម​! មិនអីទេរងារប៉ុណ្ណឹងយើងទ្រាំបានតើ" នាយតូចយើងនិយាយព្រមទាំងដោះមួកសុវត្តិភាពចេញ

"អឺ​ ទ្រាំបានមើលទៅមុខទៅឡើងស្លេកដូចមាន់ស្ងោរទៅហើយ" ឌីនសើចតិចៗ

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Onde histórias criam vida. Descubra agora