ភាគទី ៣២

26 3 0
                                    

      រដូវក្តៅបានចូលមកដល់់នេះគឺជាដើមខែមិនា។សិស្សទាំងអស់ដែលប៉ះវេនរៀនពេលព្រឹកគឺសប្បាយអរដូចជាត្រូវឆ្នោតអ៊ីចឹងព្រោះមិនសូវក្តៅតែចំពោះថ្នាក់ទី១២វិញគឺត្រូវរៀនទាំងព្រឹកទាំងល្ងាចព្រោះជាឆ្នាំដែលប្រឡង។ថ្ងៃនេះផ្កាយពាក់អាវដៃវែងពីក្រៅអាវរៀនដើម្បីកុំឱ្យប៉ះកម្តៅថ្ងៃខ្លាំង។ឌីនបានទិញ​ភេសជ្ជៈ​រក្សាជាតិទឹកមកទុកឱ្យផ្កាយចង់ណែនផ្ទះទៅហើយទោះបីជាផ្កាយហាមយ៉ាងណាក៏មិនបានដែរ​ចំណែកនីតាវិញនាងស្ទើតែងូតឡេការពារកម្តៅថ្ងៃដើម្បីទៅរៀនទៅហើយព្រោះថាមេឃក្តៅនោះក្តៅហើយរៀនប៉ះចំថ្នាក់កង្ហារខូចទៀតគឺថាដូចជាអង្គុយក្នុងឡដុតនំបុ័ងអ៊ីចឹង។
      ដេវីដនិងរ៉ូហ្សារឥឡូវគេចាប់ផ្តើមបែមកនិយាយល្អជាមួយផ្កាយវិញហើយទាំងអស់គ្នាក៏យល់ស្របឱ្យគេចូលក្រុមជាមួយ។នេះក៏ជាគម្រោងបែបត្រជាក់ៗរបស់ដេវីដផងដែរមើលទៅទទួលបានលទ្ធផលដែរតើ។តែទោះជាឱ្យចូលក្រុមជាមួយគ្នាក៏ពិតមែនតែដេវីដគេមិនសូវស្និទ្ធស្នាលអ្វីជាមួយផ្កាយប៉ុន្មានទេ។នីតានាងមិនសូវទុកចិត្តអាបុិដេវីដអីហ្នឹងសោះនាងគិតថាប្រាកដជាគេលេងល្បិចអ្វីទៀតហើយមើលទៅ។
      គ្រាន់តែផ្កាយដើរចូលដល់ក្នុងថ្នាក់ភ្លាមនីតារត់មកទទួលភ្លាមទេ!មិនរត់មែនទទួលផ្កាយនោះទេគឺរត់មកកញ្ឆក់យកភេសជ្ជ:ពីដៃផ្កាយទៅវិញទេ។នាងប្រញាប់គាស់ភេសជ្ជ:ផឹករួចនិយាយ៖
      "អរគុណសម្លាញ់!ត្រជាក់ដល់បេះដូង"
      "អាក្រក់អាក្រី​ណាស់ឯងនេះ"ផ្កាយហួសចិត្ត
      នីតា​ធ្វើមិនដឹងនាងថើរទៅអង្គុយបាត់ទៅផ្កាយដាក់ខ្លួនអង្គុយចុះសម្លឹងមើលមុខនីតាទាំងសើច៖
      "ណែ!ផឹករបស់យើងអស់ហើយយើងបានអីផឹកទៀត?"
      "អេ​!របស់ឯងទៅយកពីសង្សារឯងទៅ"នីតា​ញញឹមឌឺ​។
      ផ្កាយមិនមាត់គេកំពុងនឹកគិតរឿងអ្វីមួយដូចជាភ្លេច។មួយសន្ទុះទើបនឹកឃើញវិញគឺថា​កាលពីយប់មិញនេះដេវីដបានឆាតទៅផ្កាយដើម្បីឱ្យផ្កាយទៅចួបគេនៅលើដំបូលសាលានៅក្នុងថ្ងៃនេះម៉ោង​១២កន្លះ​។ផ្កាយងាកមើលនាឡិកាឃើញថាខ្វះ៥នាទីទៀតដល់ម៉ោង១២កន្លះហើយ​គេប្រញាប់ស្ទុះរត់ឡើងទៅជាន់លើបង្អស់ដើម្បីឱ្យទាន់ពេលវេលាដែលបានណាត់គេក៏ចង់ដឹងដែរថាដេវីដមានរឿងអ្វីសំខាន់បានជាណាត់គេទាំងកណ្តាលថ្ងៃបែបនេះ។
      ពេលឡើងទៅដល់ក៏ឃើញដេវីដឈរបែខ្នងចាំគេតែម្តងផ្កាយប្រញាប់ដើរទៅនិយាយ៖
      "ឯងមានរឿងអ្វីក៏ញាប់និយាយមកមើលទៅមេឃក្តៅខ្លាំងណាស់"
      "មកលឿនគ្រាន់បើ"ដេវីដងាកមកញញឹមស្រស់
      "និយាយមក​"ផ្កាយ​តបទាំងខ្លីព្រោះចង់ឱ្យគេនិយាយរឿងឱ្យឆាប់ចប់ទៅ។
      ដេវីដញញឹមមិនឈប់គេឈរបែខ្នងដាក់ផ្កាយមួយសន្ទុះទើបគេចាប់ផ្តើមនិយាយ៖
      "យើង​ដឹងរឿងរបស់ឯងអស់ហើយ!តើឯងចង់ចួបគេខ្លាំងណាស់មែនទេ​​?"
      "ដឹងរឿង?ចង់ចួប?ឯងនិយាយពីអ្វីទៅយើងមិនយល់ទេ"ផ្កាយជ្រួញចិញ្ចើម
      "គឺក្មេងចិត្តល្អនោះអីមិនចង់ចួបទេហ៎?ការពិតទៅយើងដឹងរឿងរបស់ឯងអស់ហើយតើឯងចង់ចួបគេទេ?"ដេវីដនិយាយទាំងធ្វើភ្នែកគួរឱ្យសង្ស័យ។
      ផ្កាយរាងភាំងបន្តិចហេតុអ្វីបានជាដេវីដគេដឹងរឿងផ្ទាល់ខ្លួនរបស់គេ?ឬមួយឌីនជាអ្នកប្រាប់?ទេ!ឌីនគេមិនមែនជាមនុស្សបែបហ្នឹងទេ។ផ្កាយដកដង្ហើមធំរួចតបវិញ៖
      "ចង់ចួបប៉ុន្តែវាកន្លងហួសយូរឆ្នាំហើយយើងក៏មិនចង់រំលឹកវាម្តងទៀតដែរ"
      "មិនចង់រំលឹកមែនទេ?អេ!នេះប្រហែលជាឯងចង់រស់នៅក្នុងបច្ចុប្បន្នដោយបំភ្លេចអតីតកាលដែលខ្លួនឯងធ្លាប់ធ្វើឱ្យខុសហើយមែនទេ?ហេតុអីបានជាឯងចិត្តអាក្រក់បែបនេះ"ដេវីដសើចឌឺ។
      ផ្កាយរាងអស់សំណើចរួចតបវិញ៖
      "យើងមិនមែនមិនចង់សុំទោសគេទេតែប្រហែលបច្ចុប្បន្ននេះគេភ្លេចយើងហើយទេដឹង"
      "ក្នុងចំណោម​ពួកយើងគឺមានម្នាក់ជាក្មេងចិត្តល្អ"ដេវីដឱនមកនិយាយតិចៗដាក់ត្រចៀកផ្កាយរួចដើរចេញាបាត់ទៅ។
      ផ្កាយស្រឡាំងកាំងមួយរំពេចមួយរំពេចនេះជារឿងពិតមែនទេដែលក្នុងចំណោមពួកយើងប៉ុន្មាននាក់នេះមានម្នាក់ជាក្មេងចិត្តល្អ។​​ផ្កាយប្រញាប់រត់ទៅសួរនាំដេវីដបន្តទៀតប៉ុន្តែគេមិននិយាយអ្វីទាំងអស់។ផ្កាយខំប្រឹងទៅនិយាយរកគេបន្តែនៅតែដដែលនេះនៅសុខៗចរិកគេក៏ផ្លាស់ប្តូរទៅជាផ្សេងបាត់ទៅរឿងនេះបានធ្វើឱ្យផ្កាយយើងគិតមិនចេញហើយឆ្ងល់មិនកើតថាតើអ្វីដែលគេនិយាយជារឿងលេងសើចឬជារឿងពិតតែថាអាចជារឿងពិតព្រោះនៅសុខៗក៏ដឹងអំពីរឿងអាថ៌កំបាំងរបស់គេទាំងដែលគេមិនធ្លាប់និយាយប្រាប់អ្នកណាទាល់តែសោះលើកលែងតែឌីន។
      ផ្កាយ​បានសាកសួរឌីនដែរថាគេមានបានប្រាប់រឿងនេះទៅដេវីដដែរឬទេប៉ុន្តែឌីនបដិសេដព្រោះគេមិនបាននិយាយ។ផ្កាយចាផ្តើម​សង្ស័យ​ក្នុងចិត្តពេលនេះគឺមនុស្សដែលនៅជិតខ្លួនមានមិនច្រើនទេគឺមានតែ៣នាក់ប៉ុណ្ណោះគឺ បុត្រ​ វាយោ ឌីន។​​
      ដល់ពេលហើយដែលផ្កាយត្រូវស្វែងរកក្មេងចិត្តល្អម្តងទៀត។គោលដៅដំបូងគឺ​​ឌីនផ្កាយបានតាមដានពីសកម្មភាពសួររកពីប្រវត្តិផ្សេងៗរបស់គេឃើញថាគេមិនមែនជាមនុស្សដែលនៅទីនេះតាំងពីតូចមកនោះទេគឺគេទើបតែផ្លាស់មករស់នៅទីនេះបាន២ឆ្នាំតែប៉ុណ្ណោះ។​​
      ផ្កាយកំពុងដេកនៅលើគ្រែរបស់គេទាំងសញ្ជឹងគិតម្នាក់ឯង៖
      "បងបុត្រនឹងបងវាយោពីរនាក់នេះតើអាចទៅរួចទេ?"
      បន្ទាប់ពីគិតមិនចេញផ្កាយក៏ផ្អាករឿងនេះទុកមួយលែកសិនអ្វីដែលត្រូវធ្វើពេលនេះគឺមើលមេរៀនព្រោះរំលងតែ២០ជាងថ្ងៃទៀតដល់ពេលប្រឡងឆមាសលើកទី១ហើយ។
      ព្រះអាទិត្យ​ចាប់ផ្តើមបញ្ចេញកម្តៅម៉ោងជិត១១ថ្ងៃហើយ។ថ្ងៃនេះឌីនទំនេរគេចង់មកទទួលឃាវុទ្ធចេញពីរៀនដោយខ្លួនឯង​​

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)حيث تعيش القصص. اكتشف الآن