ភាគទី៧ បម្រាមខ្លះៗបើចង់ធ្វើសង្សាយើង

56 7 0
                                    


អាហារដ្ឋាន​ ដូមីណូ​

"ឯងដឹងថាទាំរាំយើងមកបានវាវេទនាប៉ុណ្ណាទេ?" ឃាវុទ្ធនិយាយទាំងកំពុងញាត់អាហារពេញមាត់

"វេទនាយ៉ាងមិច​ គ្រាន់តែមកញុាំអីជាមួយមិត្តភក្តិសោះ" ដារី​ដាក់ចង្កិះចុះរួចសម្លឹងមើលមុខឃាវុទ្ធដែលបានចោទសំណួរសួរគេអម្បាញមិញ

"គឺបងយើងនឹងហើយមានអ្នកណាទៀត ឯងនេះយើងនិយាយប្រាប់ច្រើនដងហើយនៅមិនចាំសោះ" ឃាវុទ្ធជ្រួញចញ្ចើមដាក់ដារីទាំងហួសចិត្តព្រោះថាគេតែងតែនិយាយពីរឿងបងប្រុសដ៏កំណាចរបស់គេប្រាប់ដារីរហូតតែបែជាគេមិនយកចិត្តទុកដាក់ទៅវិញ

"ចុះថ្ងៃនេះ មិចបានឯងមកបាន" ដារីសួរទាំងមាត់កំពុងទំពារញាប់ដូចម៉ាសុីនដេរអញ្ចឹង

"គាត់មិននៅផ្ទះទើបយើងមកបាន តែថាវាល្ងាចណាស់ទៅហើយ ឯងញុាំឱ្យលឿនទៅតិចទៀតទៅត្រឡប់ទៅវិញ ខ្លាចក្រែងបងយើងមកវិញងាប់របស់គាត់មិនខាន"​ ឃាវុទ្ធដាក់ចង្កិះចុះហើយបែជាមកអង្គុយសម្លឹងមុខដារីទៅវិញ

"ក្រែងថាប្រញាប់មិចឯងមិនសុី" ដារី​សួរទាំងឆ្ងល់

"យើងញាំឆ្អែតហើយ" ឃាវុទ្ធយកទឹកមកផឹក រួចបន្តសម្លឹងមើលដារីដដែល

"អឺ!អញ្ចឹង​យើងញុាំហើយណា" ដារី​ប្ដូរមកនិយាយសុភាពវិញ

"ថ្ងៃក្រោយមកទៀតអត់?" ឃាវុទ្ធសួរទាំងញញឹមតិចៗ

"អឺ!យើង​មិនបញ្ហាទេ តែលុយយើងទេដែលជាបញ្ហា" ដារីនិយាយទាំងសើចព្រោះថាគេទទួលបានលុយតែសម្រាប់ទៅសាលាប្រចាំថ្ងៃតែប៉ុណ្ណោះតែបើចាយនៅសល់ត្រូវបាននីតា បងស្រីរបស់គេប្រមូលញាត់ចូលកូនជ្រូកអស់ហើយ។

"យើងអ្នកចេញតើ មិចព្រមអត់"​ ឃាវុទ្ធសួរបញ្ចាក់ម្តងទៀត

"ព្រម​​ តែឯងកុំសូវដើរញឹកញាប់ពេកក្រែងថាបងកាចហីតិចគាត់ចាប់ហែកទៅ " ដារីនិយាយព្រមទាំងធ្វើដៃជាសញ្ញាដូចជាចង់ហែកអ្វីមួយ។

______________

ម៉ូតូធំមួយគ្រឿងឈប់ងក់ចំពីមុខផ្ទះរបស់ផ្កាយ

"មកដល់ហើយ" ផ្កាយចុះពីលើម៉ូតូរួចដោះមួកសុវត្តិភាពចេញហុចឱ្យឌីនវិញ

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Waar verhalen tot leven komen. Ontdek het nu