ភាគទី១៦ ម៉ែ!

31 2 0
                                    

      ល្ងាច​ត្រជាក់​ស្រួលម៉ោងប្រហែលជា៤ទៅហើយ ឌីនបានឌុបផ្កាយមកដល់មុខផ្ទះវិញមុននេះគេទើបតែមកពីញុាំអីជាមួយគ្នានៅមាត់ទន្លេ។ ផ្កាយចុះពីលើម៉ូតូទាំងញញឹមស្រស់ ដៃមាំរបស់ឌីនបានឈោងមកដោះមួកសុវត្តិភាពឱ្យសង្សារធ្វើដូចផ្កាយជាកូនក្មេងអ៊ីចឹង។​ផ្កាយងាកមើលទៅរបងផ្ទះឃើញថានៅចំហពាក់កណ្តាលគេរាងឆ្ងល់ថាម្តាយរបស់គេទៅណាបានជាមិនបិទទ្វា ផ្កាយរត់ទៅមើលទ្វារបងដែលចំហនោះស្រាប់តែផ្កាយស្រែកឡើងមួយទំហឹង៖
      "ម៉ែ!"
      ឌីនឮដូច្នេះក៏ស្ទុះចុះពីម៉ូតូរត់មកមើលស្រាប់តែឃើញមីងរិនដេកផ្កាប់មុខទៅលើដីមាត់ទ្វារបង គេ​ភ័យជាខ្លាំង។
      "ម៉ែ​!កើតអីហ្នឹង?ម៉ែភ្ញាក់ឡើង" ផ្កាយស្ទុះលើកមីងរិនមកដាក់លើខ្លួនគេទាំងភ័យគេយំផងទឹកភ្នែកហូរសស្រាក់។
      "ស្ងប់អារម្មណ៍ណា យើងខលហៅឡានពេទ្យ"ឌីនប្រញាប់រាវរកទូរស័ព្ទក្នុងហៅប៉ៅខលហៅឡានពេទ្យ​ទាំងភ័យឡើងញ័រខ្លួនអស់ហើយ។
      "ឱ្យលឿនឡើងៗ!"ផ្កាយស្រែកយំមួយទំហឹងឡើងផ្អើលអស់អ្នកជិតខាងមកចោមរោមមើលដូចកុក
      "គាត់មិនអីទេឯងត្រជាក់ចិត្តណា" ឌីនងាកទៅលួងលោមផ្កាយ គេ​និយាយអ្វីមិនត្រូវទេពេលនេះព្រោះថាមនុស្សជាទីស្រឡាញ់របស់គេមកចួបរឿងបែបនេះ នាយកំលោះស្រវេស្រវា​រុញអ្នកចោមរោមមើលឱ្យឃ្លានចេញឱ្យឆ្ងាយដើម្បីឱ្យអ្នកសន្លប់ទទួលបានខ្យល់ចេញចូល។
      ផ្កាយ​ធ្វើចលនាបេះដូងឱ្យម្តាយរបស់គេបណ្តើរបន់ស្រន់វត្ថុសក្តិសិទ្ធកុំឱ្យម្តាយគេកើតរឿងអាក្រក់បណ្តើរ។ មួយសន្ទុះទើបឡានពេទ្យមកដល់ឌីនលើកមីងរិនដាក់លើគ្រែពេទ្ររួចឱ្យផ្កាយចូលទៅក្នុងឡានពេទ្យដែរ ចំណែកគេនឹងជិះម៉ូតូទៅតាមក្រោយ។
      មកដល់មន្ទីពេទ្យហើយមីងរិនមិនទាន់ដឹងខ្លួនទៀតកាន់តែធ្វើឱ្យផ្កាយគេភ័យលើសដើម នាយតូចអង្គុយយំបន្ទឺសំឡេងតិចៗនៅមុខបន្ទប់ដោយគ្រូពេទ្យមិនអនុញ្ញាតឱ្យចូលទេគឺត្រូវរងចាំនៅក្រៅ។ ឌីនមកដល់ឃើញសង្សារយំឥតឈប់គេស្ទុះទៅឱបក្រសោបផ្កាយមួយណែនដៃ អារម្មណ៍គេពេលនេះក៏មិនខុសពីផ្កាយប៉ុន្មានទេគឺកំពុងឃើញមនុស្សសំខាន់គេចួបរឿងអាក្រក់ នាយកំលោះអង្អែលក្បាលសង្សារថ្នមៗទាំងមុខមាំទោះបីជាភ័យយ៉ាងណាក៏ដោយក៏ទឹកភ្នែករបស់គេមិនស្រក់ចុះមកដែរ តែហេតុអ្វីពេលនេះបានជាទឹកភ្នែកមួយតំណក់របស់គេស្រក់ចុះមក?វាពិតជាក្តុកក្តួលខ្លាំងនៅពេលដែលមើលឃើញមនុស្សដែលខ្លួនស្រឡាញ់ឈឺចាប់​ គេសន្យាថានឹងធ្វើឱ្យមីងរិនដឹងខ្លួនឡើងវិញ​ទោះជាអស់ប៉ុន្មានក៏គេព្រមដែរ។
      ​ ឌីនខលទៅនីតាដើម្បីឱ្យដឹងដំណឹង។ នីតាពេលបានដឹងហើយនាងប្រញាប់មកមន្ទីពេទ្យភ្លាមៗ ពេលមក​ដល់​គេឃើញឌីនកំពុងលួងផ្កាយ។
      "យ៉ាងម៉េចហើយឯង" នីតា​និយាយ​រដាក់រដុបសឹងដកដង្ហើមមិនស្មើរគ្នាព្រោះអម្បាញមិញនាងរត់មកលឿនពេកហត់ឡើងចង់ធ្លាក់អណ្តាត។
      "មិនទាន់ដឹងខ្លួនទេឯង យើងភ័យណាស់" ផ្កាយនិយាយទាំងសំឡេងក្រងួរចុងច្រមុះ
      "ឯងស្ងប់អារម្មណ៍ណា​ មកដល់ដៃពេទ្យហើយលែងអីហើយ មីងរិនជាមនុស្សល្អព្រះប្រាកដជាតាមថែរក្សា"
      និយាយមិនទាន់ចប់ពីមាត់ផងលោកគ្រូពេទ្យបើកទ្វាចេញមកនិយាយ៖
      "អ្នកជំងឺដឹងខ្លួនហើយ អាការ:ធម្មតាទេ​នេះប្រហែលជាគាត់ខ្យល់គដួលហើយមើលទៅ"
     "ពិតមែនហីលោកគ្រូពេទ្យ! ម៉ែខ្ញុំដឹងខ្លួនហើយ" ផ្កាយស្ទុះទៅអង្រួនដៃគ្រូពេទ្យខ្លាំង គេរំភើបចិត្តខ្លាំងពេក។
​      "បាទពិតហើយ ទាំងអស់គ្នាអាចចូលមើលគាត់បានតែកុំសួរនាំគាត់ច្រើនពេកអ្នកជំងឺត្រូវការសម្រាក"
      គ្រាន់តែលោកគ្រូពេទ្យអនុញ្ញាតភ្លាមផ្កាយស្ទុះបើកទ្វាចូលទៅមើលម៉ែរបស់គេភ្លែត ទឹកភ្នែកនាយតូចហូរមកសារជាថ្មី គេលុតជង្គុងជិតគ្រែអ្នកជំងឺរួចចាប់ដៃម្ខាងរបស់ម៉ែគេមកដាក់លើមុខយំទាំងក្តុកក្តួល។
      "អស់អីហើយណា អឺ! យំធ្វើអី? ដូចឡប់អ៊ីចឹងម៉ែមានកើតស្អីឯណា" មីងរិននិយាយតិចៗសឹងស្តាប់មិនឮ។
      "កូនភ័យខ្លាំងណាស់"
      "លែងអីហើយ ផ្កាយ" ឌីនឈរញញឹម។
      "មីងត្រូវការញុាំអីទេ ចាំក្មួយទៅទិញជូន" នីតា​និយាយ។
      "មិនបាច់ទេៗ មីងអរគុណក្មួយទាំងអស់ហើយណាដែលជូនមីងមកមន្ទីពេទ្យ។
      បន្ទាប់ពីសម្រាកប្រហែល៣ម៉ោងអាការៈ​មីងរិនរាងធូរជាងមុន។ ម៉ោង៨យប់ហើយមីងរិនគាត់ទាទៅផ្ទះវិញព្រោះគាត់មិនចង់នៅមន្ទីពេទ្យយូរពេកទេគាត់ថាធុញថប់ទោះបីជាផ្កាយ ឌីននិងនីតាឃាត់យ៉ាងណាក៏ដោយ។ ថ្លៃមន្ទីពេទ្យទាំងអស់ឌីនជាអ្នករ៉ាប់រង​ ផ្កាយគេ​ចង់ឃាត់មិនទទួលក៏ដោយតែត្រូវនីតាខ្សិបប្រាប់ថាឱ្យទទួលទៅបើដំណាក់​កាលនេះហើយណាមួយផ្កាយក៏ខ្វះខាតរឿងលុយកាក់ទៀត។ ឌីនបានខលហៅអ្នកបើកឡានគេឱ្យមកទទួលទៅវិញទាំងយប់តែម្តង។ពេលផ្កាយនឹងមីងរិនមកដល់មកដល់ផ្ទះវិញឌីនក៏ជិះម៉ូតូធំគេត្រឡប់មកវិញដូចគ្នាព្រោះបារម្ភពីផ្កាយណាមួយចង់ដឹងថាមីងរិនស្រួលបួលល្អវិញហើយឬនៅ។ មកដល់មិនទាន់បាន១០នាទីផងមេឃក៏ចាប់ផ្តើមប្រែស្រទុំ ផ្លេកបន្ទោរ​គួរឱ្យខ្លាចទើបមីងរិនឃាត់ឌីនឱ្យសម្រាកនៅផ្ទះគាត់តែម្តងទៅ។
      ដោយយប់នេះឌីនត្រូវគេងបន្ទប់ជាមួយផ្កាយព្រោះផ្ទះតូចណាស់មានតែពីរបន្ទប់ទេ។ ម៉ោងជាង១០ផ្កាយឱ្យមីងរិនចូលសម្រានរួចគេចូលបន្ទប់គេងគេវិញ ចូលមកដល់គេឃើញឌីននៅអង្គុយលើគ្រែគេធ្វើភ្នែកភ្លឹះៗទើបគេលាន់មាត់៖
      "ហើយ​មិនទាន់គេងទៀតហ្ហ៎?"
      "គេងយ៉ាងម៉េចមិនទាន់ងូតទឹកផង" ឌីននិយាយទាំងងាកមើលឆ្វេងស្តាំ។
      "គ្មានបន្ទប់ទឹកនៅក្នុងបន្ទប់គេងយើងទេ នោះនៅខាងក្រៅ" ផ្កាយដើរទៅ​យកកន្សែងពោះគោនៅលើផ្តៅដាក់ខោអាវរបស់គេមកបោះឱ្យឌីន "ឆាប់ទៅងូតទឹកចេញទៅនឹងអាលបានដេក"
      "ឯងមិនងូតទេហ្ហ៎?" ឌីនសួរព្រោះថាផ្កាយក៏មិនទាន់ងូតទឹកដូចគ្នាមកថាឱ្យគេ។
​      "ឯងទៅងូតមុនទៅចាំយើងងូតតាមក្រោយ"
      ឌីនញញឹមតិចៗគេស្ទុះទៅឱបផ្កាយមួយទំហឹងដើមទ្រូងរឹងមាំប៉ះនិងរាងកាយរបស់ផ្កាយធ្វើឱ្យគេព្រឺសម្បុលខ្ញាក។
      "ឯងធ្វើស្អីតិចគេមើលឃើញ លែងយើងទៅងូតទឹកទៅ ធំក្លិនដូចទឹកត្នោតជូរហើយ" ផ្កាយបម្រាស់ខ្លួន។
      "ទៅងូតជាមួយគ្នាតោះ ដុះក្អែលឱ្យយើងផង" ឌីន​ឱនមកនិយាយតិចៗជិតគុម្ពត្រចៀកផ្កាយធ្វើឱ្យផ្កាយកាន់តែស្រៀវខ្លួនរកនិយាយអ្វីមិនត្រូវ។
      "ស្អីដុះក្អែលស្អី​ កញ្ចាស់ក្បាលហើយធ្វើដូចក្មេង" ផ្កាយ​ខឹងពេកក៏ថាឱ្យតែម្តងទៅ។
      ឌីនញញឹមលែងសមព្រោះត្រូវសង្សារដៀលខ្លួនថាដូចក្មេង គេ​លែងដៃ​ចេញវិញរួចនិយាយ៖
      "ទៅងូតម្នាកឯងក៏បាន កុំស្តាយក្រោយណា"
      ផ្កាយខ្នាញ់និងរឹកពារឌឺដងរបស់ឌីនណាស់ លេងអីឆ្កួតៗនេះមកសុំគ្រាន់តែសុំឱ្យងូតទឹកជាមួយចុះយប់នេះគេដេកជាមួយហើយគេសុំអ្វីផ្សេងទៀតតើគិតយ៉ាងម៉េចទៅ? គ្រាន់តែគិតក៏ព្រឺសម្បុតដែរ។ ផ្កាយនឹកស្រមៃដល់រឿងភាគកូរ៉េដែលគេធ្លាប់មើល ត្រង់ឈុតតួប្រុសមកគេងផ្ទះតួស្រី មនុស្សពីរនាក់នៅជាមួយគ្នាមិនយូរទេក៏ចាប់ផ្តើមធ្វើរឿងលើគ្រែជាមួយគ្នា។
      "ទេៗៗៗមិនពិតទេ"បេះដូងផ្កាយចាប់ផ្តើមលោតញាប់គេប្រហែលជាខ្លាចថាសាច់រឿងដែលគេស្រមៃវានឹងកើតឡើងមកលើរូបគេ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now