ភាគទី២៤

24 2 0
                                    


មិត្តភាពជាមួយរ៉ូហ្សាព្រោះថារ៉ូហ្សានេះហើយដែលបានប្រាប់ដំណឹងនេះទៅកាន់ខ្លួន។ពេលនេះគេទាំងពី​កំពុង ពិភាក្សា​គ្នាពីរឿងអ្វីម៉្យាងមុនដឹង។ដេវីដលើកស្រាមួយកែវមកក្រេបបន្តិចរួចនិយាយ៖
​      "អរគុណ​មិត្តថ្មីដែលយល់ព្រមសហការជាមួយ"
      "ដូចគ្នា!ខ្ញុំចាំឱកាសនេះមកយូរហើយព្រោះថាខ្ញុំធ្វើអ្វីមិនបានតែពេលនេះមានដេវីដចេញមកខ្ញុំគិតថានេះគឺដល់ពេលហើយសម្រាប់វា"នីតា​ញញឹមបែបចងគុំនំ។
      "នាងគិតបានល្អណាស់ដែលមកខាងខ្ញុំ"ដេវីដញញឹមស្រស់គេគិតបន្តថាមិត្តរបស់ផ្កាយមានប៉ុន្មានចាំមើលៗថាលុយរបស់គេអាចទិញផ្កាយពួកអស់នោះបានដែរទេ។
      ចាប់តាំងពីមានវត្តមានរបស់ដេវីដមកធ្វើ​ទំនាក់ទំនងរបស់ផ្កាយនិងឌីនចាប់ផ្តើមមានរឿងយល់ច្រឡំអន់ចិត្តគ្នាទៅវិញទៅមក។ថ្ងៃនេះផ្កាយបានមករៀនបន្ថែមនៅផ្ទះរបស់ឌីនដូចរាល់ដងតែថ្ងៃនេះគេមិនសូវជាមាត់កអ្វីប៉ុន្មាននោះទេ។ឌីនដឹងច្បាស់ថាប្រាកដជាដេវីដនិយាយអ្វីធ្វើប៉ះពាល់ដល់គេមិនខាន។​
      ពេលរៀនចប់ហើយផ្កាយចេញមកក្រៅដើម្បីដើរមើលសួនផ្កាខាងមុខភូមិគ្រឹះនេះឱ្យស្រឡះមុខស្រឡះមាត់បន្តិចឌីនក៏មកជាមួយដែរ។គេឃើញផ្កាយស្ងាត់ស្ងៀមពេកក៏និយាយ៖
      "ម៉េចបានស្ងាត់ម៉្លេះ?"
      "ចិត្តមនុស្សយើងមិនទៀងទេពីមុនផ្សេងឥឡូវក៏ផ្សឹងគ្មានអ្វីចម្លែកទេ"ផ្កាយនិយាយបែបហី។
      "មានរឿងលាក់ទុកក្នុងចិត្តមែនទេ?យើងដឹងណាកុំលាក់ជាសង្សានឹងគ្នាមានរឿងអ្វីក៏និយាយមកជៀសវាងការយល់ច្រឡំ"ឌីននិយាយទាំងញញឹម។
      "ពិបាកដែរ"ផ្កាយ​ដើរទៅមុខធ្វើមិនដឹង។
      "ខឹងយើងមែន?ប្រាប់មករឿងអី?"ឌី​នរត់ទៅទាញផ្កាយឱ្យបែមុខមករករួចគេក៏ចាប់ឱបកុំឱ្យចេះតែដើរចោលគេពេក។
      "អេ​!យើងឯណាទៅហ៊ានខឹងឯងនោះ"ផ្កាយនិយាយទាំងមិនខ្ចីមើលមុខឌីន
      "ខឹងរឿងដេវីដមែនទេ?ប្រាប់ហើយថាគ្មានអ្វីទេ"
      ពិតណាស់គឺផ្កាយយើងកំពុងអន់ចិត្តនឹងដេវីដព្រោះដេវីដរករឿងគេរហូតប៉ុន្មានថ្ងៃដែលគេមកនេះ​និយាយឌឺដងឱ្យឥតឈប់ហើយថែមទាំងឱ្យគេនៅឱ្យឆ្ងាយពីឌីនទៀរផង។និយាយដល់ត្រង់នេះផ្កាយក៏សម្រេចចិត្តថានឹងនិយាយ៖
      "ហ្នឹងហើយ​យើងខឹងឯង ហេតុអីឯងមិនទៅនិយាយបកស្រាយឱ្យអាបុិដេវីដនោះដឹងផងបណ្តោលឱ្យគេមករករឿងយើងទៅកើត"
      "ថាម៉េច?គេទៅរកេឿងឯងអ៊ីចឹងហ៎?"ឌីនបើកភ្នែកធំៗ
​​      "មែន​ហើយតែយើងមិនខ្វល់ទេព្រោះយើងមិនបានដណ្តើមរបស់គេផង"ផ្កាយនិយាយទាំងញញឹមឌឺ។
​     "មិនខ្វល់ទេតែមកខឹងយើងយ៉ាប់ណាស់ចេះឱ្យគេបារម្ភទៅកើត"ឌីនក្រវីក្បាល
​      "យើងចង់ដឹងថាឯងយល់ពីយើងឬអត់កន្លងមកឯងជាមនុស្សមិនសូវមាត់កឥឡូវយើងចង់រៀនពីឯង"ផ្កាយសើចឌឺ។
      "យី​!ចង់​ចេះមកលេងអ៊ីចឹងទៅកើតលើកក្រោយកុំធ្វើអ៊ីចឹងទៀតយើងមិនទម្លាប់ទេដែលឃើញឯងស្ងាត់ៗបែបនេះមានរឿងក្នុងចិត្តក៏ចេះនិយាយប្រាប់គ្នាបែបហ្នឹងទៅជាការល្អ"ឌីន​ឱនមុខទៅជិតផ្កាយ។
      "បើអ៊ីចឹងក៏ឆាប់ទៅបកស្រាយប្រាប់គេទៅកុំឱ្យគេនៅតាមរករឿងយើងទៀតយើងធុញនឹងដេវីដស្អីគេហ្នឹងណាស់"ផ្កាយនិយាយទាំងគេចមុខចេញ​ពីឌីនបើគ្រាន់តែនិយាយសោះក៏ឱនមកសឹងប៉ះគ្នាទៅហើយ។
      "តែយ៉ាងណាក៏គេជាមិត្តភក្តិយើងដែរ ចាំយើងបកស្រាយ"
      "ល្ងង់ណាស់!គេមិនគិតឯងជាមិត្តទេគឺគេចង់បានឯងហ្នឹង"ផ្កាយក្រវីក្បាលខំនិយាយប៉ុណ្ណឹងហើយនៅមិនយល់ទៀត។
      "ដឹងតើ"
      ពេលល្ងាចមេឃស្រទំរកភ្លៀងឃាវុទ្ធ​បានសុំដារីឱ្យចេញពីលេងបាលឌុបគេទៅដើរលេងផងមិនចាំបាច់ទៅទីណាឆ្ងាយក៏បានត្រឹមជិះតាមផ្លូវខាងមុខនេះបានហើយព្រោះគេមិនសូវបានចេញទៅណាមកណាទេមួយរយ:ដែលគេរបួសដៃនេះគឺចេញពីរៀនសង្ងំនៅតែផ្ទះព្រោះខ្លាចបងឌីនរបស់គេដឹង។
      ដារីយល់ព្រមគេបានឌុបឃាវុទ្ធ​ទៅតាមជាយខេត្តមើលទៅមើលវាលស្រែទៅមើលបឹងឈូកហើយគេបានចុះបេះផ្លែឈូកហូបទៀតផង។ទឹកបឹងដែលចុះបេះមិនជ្រៅទេគឺត្រឹមជង្គង់ឃើញរាក់បែបនេះឃាវុទ្ធក៏ចុះទៅបេះដែរ។កំពុងបេះសុខៗក៏មានឈ្លើងមកតោងឃាវុទ្ធស្រែកភ្លាត់សំឡេងសំណាងល្អដែលដារីគេមិនខ្លាចគេបានបេះវាចេញយ៉ាងងាយស្រួល។គ្រាន់តែឡើងមកវិញភ្លាមឃាវុទ្ធលែងឃ្លានផ្លែឈូកភ្លែតព្រោះគេគិតថាក្នុងបឹងមានឈ្លើងប្រាកដជាក្នុងផ្លែឈូកក៏មានឈ្លើងដូចគ្នា។ដារីស្តាប់ហើយហួសចិត្តតែថាបើមិនញុាំក៏ល្អគេយកទុកទៅផ្ញើនីតាវិញ។
      ត្រឡប់មកវិញស្រាប់តែមេឃធ្លាក់ភ្លៀងល្មម​ ទាំងពីរនាក់ទទឹកខ្លួនជោកដារីជិះអែបកៀនៗផ្លូវ​ចំណែកឯឃាវុទ្ធយើងវិញគេមិនខ្វល់ពីភ្លៀងនេះទេគេថែមទាំងលើកដៃ​ស្រែកហ៊ោទៅវិញនេះប្រហែលជាគេមិនដែលលេងទឹកភ្លៀងហើយមើលទៅ។
      ជិះ​ជិតដល់សាលាវិញភ្លៀងក៏រាំងល្មមឃាវុទ្ធឱ្យដារីដាក់គេចុះមុខសាលានេះហើយចាំគេខលទៅអ្នលបើកឡានគេឱ្យមកយកឯដារីវិញក៏ចេញម៉ូទៅបាត់ទៅ។នៅសល់ប្រហែល២០ម៉ែត្រទើបដល់ក្លោងទ្វាសាលាឃាវុទ្ធកំពុងដើរស្រាប់តែមានឡានមួយជិះមកជាន់ក្រឡក​ដែលដក់ទឹកនៅតាមភ្លូវបណ្តាលឱ្យសាចចំ​គេឡើងជោកខ្លួនតែម្តង។​ម្ចាស់ឡានឃើញដូច្នេះក៏ចុះមកនិយាយនេះគឺជាដេវីដទេតើ៖
      "ដើរគ្មានភ្នែកទេហីនេះសំណាងហើយដែលជះទឹកចំចុះបើបុកងាប់ទៅគិតយ៉ាងម៉េច"
      ឃាវុទ្ធភាំងបន្តិចនេះជិះមកជិះទឹកដាក់គេហើយនៅចុះមកស្តីឱ្យគេទៀតទើបគេនិយាយតបវិញ៖
      "ណែ!បងឯងបើកឡានគ្មានភ្នែកមើលទេឬយ៉ាងម៉េចឃើញមនុស្សដើរហើយជិះមកជះដាក់គេទៀតចរឹកអន់មែន"
      "ស្អី​គេ​អាក្មេងខេត្តសម្តីគ្រាន់បើណាស់តើ"ដេវីដនិយាយទាំងផ្អែកខ្លួននឹងឡានធ្វើរឹកអឿនេះប្រហែល

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now