ភាគទី២៨

25 1 0
                                    

ពេលណាមានឱកាសល្អនាងនឹងដណ្តើមឌីនមកវិញដូចគ្នា។
      កម្មវិធី​ចាប់ផ្តើម​លោកនាយ​កបានឡើងថ្លើមអំណគុណដល់ភ្ញៀវទាំងអស់ដែលបានមកចូលរួម។ដេវីដដើរមករាក់ទាក់ឌីន៖
      "បងឌីនអូហូ!យប់នេះស្អាតខ្លាំងណាស់ ហឹម!ផ្កាយក៏ដូចគ្នា"
      "អរគុណ​!"ផ្កាយតបបែបហី
      "អេ!បងឌីនអត់គិតសរសើរខ្ញុំទេអីទេឬ?"ដេវីដថើរទៅឈរជិតឌីន​​។
      "ស្អាតតើ"ឌីននិយាយ​ទាំងញញឹមបែបបង្ខំ
      ដេវីដចង់សាកចិត្តផ្កាយគេខិតទៅជិតឌីនកាន់តែខ្លាំងរួចនិយាយ៖
      ​"ខ្ញុំសុំអង្គុយរួមតុផងបានទេផ្កាយ?"
      ផ្កាយងាកមកឃើញដេវីដឈរកៀកឌីនតែគេគ្មានបញ្ចេញអារ:ប្រច័ណ្ឌ​អ្វីទេគេបានអនុញ្ញាតឱ្យដេវីដទៅអង្គុយតុរួមជាមួយគេទៀតផង។ពេលទៅអង្គុយដេវីដគេជ្រើសកៅអីអង្គុយជិតផ្កាយតែម្តងដែលបន្ទាប់ពីផ្កាយគឺឌីន។នីតាបានដើរទៅយករបស់ហូបពីតុមូលខាងមុខមកហូបទាំងមិនខ្វល់ថាបន្តិចទៀតនឹងមានរឿងអ្វីកើតឡើងសោះ។
      គ្រប់គ្នានិយាយគ្នាលេងពីនេះពីនោះយ៉ាងសប្បាយ។ដេវីដគេខំប្រឹងសម្របខ្លួននិយាយជាមួយគរដែរតែដូចជាមិនសូវមានអ្នកមាត់រកសោះ។រ៉ូហ្សាអង្គុយនៅតុដដែលនាងសម្លឹងមើលមកដេវីដទាំងអស់ចិត្តនេះទៅមិនចេះហៅគ្នាសោះទុកគ្នាចោលម្នាក់ឯងទៅកើត។បុត្រឃើញរ៉ាហ្សានៅម្នាក់ឯងគេក៏ដើរទៅរកទោះបីជាទទួលបានការមិនពេញចិត្តពីនាងក៏ដោយ
      ដេវីដគេចាប់ផ្តើមធ្វើរឿងឱ្យផ្កាយខ្មាស់គេដោយគេបានធ្វើឱ្យកំពប់ទឹកក្រូចទៅខ្លួនផ្កាយ។
      "ចង្រៃ​មែន!នេះមានភ្នែកឬអត់"ផ្កាយស្ទុះងើបភ្លាមតែទឹកក្រូចបានសើមជោកអាវបាត់ទៅហើយ។
      "សុំទោស!សុំទោស!មិនមានចេតនាទេ"ដេវីដប្រញាប់ធ្វើជាសុំទោសទៅផ្កាយ
      "ដេវីដ​នាំរឿងមែន"ឌីនងើបមកស្តីឱ្យ
      "អម្បាញ់មិញ​នេះមានចេតនាច្បាស់ណាស់កុំមករកលេស"នីតាងើបឡើងទះតុឮសូរផាំង
      "ប្រាប់ហើយថាគ្មានចេតនាមើលខ្ញុំក្នុងផ្លូវល្អខ្លះផងបានទេ"ដេវីដខំប្រឹងនិយាយ
      នីតា​នាងទ្រាំមិនបានក៏ស្ទុះទៅ​យកទឹកក្រូចមួយកែវជះទៅខ្លួនដេវីដសងវិញ៖
      "សុំទោសនេះក៏គ្មានចេតនាដែរ"
      ដេវីដស្រឡាំងកាំងរកនិយាយអ្វីមិនចេញព្រោះថាពេលនេះទឹកក្រូចបានសើមជោកអាវរបស់គេដូចគ្នា។ភ្ញៀវទាំងអស់នាំគ្នាសម្លឹងមកមើលគ្រប់ៗគ្នា។ចំណែកឯផ្កាយបានស្ទុះរត់ទៅបន្ទប់ទឹកបានដោយគេហាមមិនបាច់ឱ្យឌីនទៅជាមួយទេ។​ដល់ក្នុងបន្ទប់ទឹក​ផ្កាយ​ដកដង្ហើមចេញចូលធំៗគេរកនឹកពាក្យអ្វីនិយាយទៅកាន់ដេវីដមិនត្រូវទេព្រោះហួសចិត្តពេករហូតចង់សើចវិញ​មនុស្សស្អីតាមរករឿងមិនចេះហត់បែបនេះ​។ផ្កាយនិយាយតិចៗ៖
      "ណ្ហើយចុះ​!ឱ្យឯងឈ្នះសិនទៅបើតដៃមួយមនុស្សថូចឯងក៏គ្មានបានប្រយោជន៍អ្វីដែរ។
      ~ដឹប~ដឹប~ដឹប~
      ស្នូរសំឡេង​មនុស្សដើរចូលមកផ្កាយងាកមើលតាមកញ្ចក់គេ​ឃើញដេវីដកំពុងសំដៅមករកគេទាំងញញឹមនេះចង់ចងកាំគ្នាពេលណាទៀត?
      ដេវីដដើរទៅបើកទឹកដើម្បីយកមកលាងកន្លែហប្រឡាក់រួចឆ្លៀតមកនិយាយឌឺដងឱ្យផ្កាយទៀត៖
      "តិចតួច​ទេគ្រាន់តែជាការចាប់ផ្តើមមនុស្សដែលមិនដឹងពីកំហុសខ្លួនឯងចាំទទួលមេរៀនបន្ថែមទៀតនៅពេលក្រោយ"
      ពាក្យដដែលៗផ្កាយឮហើយស្រគាលត្រចៀកណាស់ផ្កាយមិនតបតែគេបែជា​មកច្រៀងបន្លំវិញ៖
      "ហឹម​!ៗឡា​ឡាឡា"
      "ឯងឆ្កួតហើយយើងកំពុងនិយាយជាមួយឯងអាឆ្កួត"ដេវីដសម្លឹងមើលមុខផ្កាយ
      "និយាយរកយើង?តែយើងគ្មានអ្វីនិយាយជាមួយឯងទេ"ផ្កាយតបបែបហី
      "សប្បាយអត់?"ដេវីដសួរទាំងញញឹមបែបឌឺ
      "ដំបូងគិតថាមកនេះសប្បាយតែបែជាមកបានចួបមនុស្សមិនគ្រប់ទឹកធ្វើរឿងឆ្កួតៗបំផ្លាញបរិយោកាសើែងសប្បាយអស់"ផ្កាយញញឹមតបវិញ។
​​      "ឯងថាឱ្យយើងមែនទេ?"ដេវីដស្រែកឡើង
      "គិតមើលខ្លួនឯងទៅ​កើតមកយកខួរមកដែរម៉េចមិនយកមកប្រើ?"ផ្កាយសើច
      "ឯងចង់មានរឿងជាមួយយើងមែនទេ?"ដេវីដយាដៃរកនឹងដាល់មុខផ្កាយតែត្រូវផ្កាយចាប់ជាប់។
      ផ្កាយ​ចាប់ច្របាច់ដៃ​ដេវីដណែនរួចតបវិញទាំងគំហឹង៖
      "យើងព្យាយាមនៅស្ងៀមមិនរករឿងឯងហើយតែហេតុអីឯងនៅតែមកបង្ករឿងជាមួយយើងទៀត?ដេវីដហាឯងចេះធ្វើអ្វីឱ្យវាមានប្រយោជន៍ខ្លះបានអត់?"
      "ត្រូវហើយ​យើងវាគ្មានប្រយោជន៍ស្រាប់ទៅហើយយើងមិនដែលគិតថាយើងមានប្រយោជន៍ម្តងណាទេតែយើងធ្វើនេះគឺយើងចង់ផ្តល់មេរៀនដល់អាមនុស្សយករបស់គេដូចឯង"ដេវីដនិយាយទាំងបើកភ្នែកធំៗដាក់ផ្កាយ។
      "យើងហ្នឹងយករបស់ឯង?ហឹមត្រូវហើយអេ!​តែថាមនុស្សគេមន្តស្នេហ៍គេយកបានអ៊ីចឹងឯង​បើឯងមានសមត្ថភាពក៏យកទៅវិញទៅ"ផ្កាយញញឹមឌឺវិញ
      ផ្កាយលែងដៃដេវីដហើយចេញពីបន្ទប់ទឹកវិញទាំងខំរំងាប់អារម្មណ៍អាចនិយាយបានថាបើសិនជាផ្កាយគេមិនមែនជាមនុស្សចិត្តត្រជាក់ទេប្រហែលជាពេលនេះក្បាលដេវីដហោះចូលចានបង្គន់បាត់ហើយ។ដេវីដខឹងខ្លាំងណាស់គេយកដៃ​វ៉ៃទឹកឡើងបែកខ្ចាយពាសពេញមុខរួចនិយាយ៖
      "មិនជាអ្នកដែលឈ្នះមិនមែនឯងទេអាផ្កាយ!!!ហឹស​បើធម៌ក្តៅមិនឈ្នះចាំមើលធម៌ត្រជាក់ម្តង"
      មួយសន្ទុះធំទើដេវីដចេញពីបន្ទប់ទឹកវិញ។ចេញមកដល់ក្រៅស្រាប់តែ​សិស្សស្រីៗ​ដែលមានឈើរីនិងរិនយ៉ាជានាក់នាំមុខបានឈរពេញមុខបន្ទប់ទឹក។ដេវីដរាងឆ្ងល់ដែរនេះជាបន្ទប់ទឹកប្រុសហេតុអីក៏ស្រីៗមកឈរអីពេញតែហ្នឹងអ៊ីចឹង។ដេវីដរកចេញតែឈើរីយកដៃពាំងផ្លូវ៖
      "គិតថាទៅវិញបានស្រួលៗអ៊ីចឹងមែនទេ?"
      "ពួកឯងជាអ្នកណាខ្ញុំមិនចង់ឈ្លោះគ្នាជាមួយស្រីទេ"ដេវីដនិយាយបែបហី

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now