ភាគទី២៦

29 1 0
                                    


      ដំណឹងនេះមិនយូរប៉ុន្មានផ្កាយក៏ដឹងព្រោះថាfan​នៅក្នុង​groupនាំគ្នានិយាយ។ផ្កាយឆ្ងល់ថាដេវីដគេចាប់បាច់ធ្វើបែបហ្នឹងធ្វើអី?បើគ្រាន់តែចង់បានក្តីស្រឡាញ់ពីមនុស្សម្នាក់តែថាបើគេមានសមត្ថភាពក៏ធ្វើឱ្យឌីនប្តូរចិត្តទៅស្រឡាញ់គេដោយខ្លួនឯងវិញទៅ​គឺចប់បាត់ទៅហើយ។
      ឌី​នសម្រេចចិត្តថានឹងនិយាយបកស្រាយឱ្យដេវីដយល់ឈប់មកធ្វើរឿងឆ្កួតៗបែបនេះទៀត។ល្ងាចប្រហែលម៉ោង៣ឌីនបានណាត់ដេវីដឱ្យទៅហាងកាហ្វេ​ដើម្បីនិយាយសាច់ការតែម្តង។ដេវីដគ្រាន់តែដឹងភ្លាមក៏រៀបចំខ្លួនចេញទៅភ្លែតតែម្តង។មកដល់គឺឌីននៅអង្គុយចាំគេស្រាច់។
      "មកលឿនគ្រាន់បើ"ឌីន​ញញឹមស្រស់។
      "​មិននឹកស្មានថាបងណាត់ខ្ញុំមកស្ងាត់ៗពីរនាក់បែបនេះសោះប្រហែលជាមានរឿងសំខាន់ហើយមើលទៅអេ!តែថាបងមិនបាច់និយាយខ្ញុំដឹងមុនបាត់ហើយបងមិនបាច់សុំទោសខ្ញុំទេរឿងកាលហ្នឹងប្រហែើបងមិនទាន់យល់ចិត្តខ្ញុំច្បាស់ទើបបានជាសម្រេចចិត្តគេចពីខ្ញុំបែបនេះ"ដេវីដនិយាយទាំងជឿជាក់គេគិតថាឌីនពិតជាណាត់គេមកចួបគឺដើម្បីនិយាយរឿងនេះ។
      ឌីន​រាងជ្រួញចិញ្ចើមបន្តិចព្រោះថាគេមិនទាន់បាននិយាយអ្វីផងក៏ដេវីដមកគិតថាគេចង់និយាយបែបណាបាត់ទៅហើយ។ឌីនទាញកាហ្វេមកក្រេបបន្តិចរួចដាក់ចុះហើយនិយាយ៖
      "មិន​ចាកប្រធានពេកទេហី?ដេវីដដឹងឬធ្វើមិនដឹង?"
      "ដឹងរឿងអ្វី​​ខ្ញុំមិនដឹងពិតមែនបងឌីននេះ!ចូលចិត្តឱ្យគេទាយណាស់តាមខ្ញុំគិតគឺដូចដែលនិយាយអម្បាញមិញនេះឯង"ដេវីដនៅតែនិយាយពាក្យដដែលរបស់គេម្តងទៀត។
      "​​ឥឡូវកុំឱ្យវែងឆ្ងាយបងនិយាយតែម្តងគឺបងណាត់ដេវីដមកថ្ងៃនេះគឺចង់ឱ្យដេវីដឈប់ទៅរំខានផ្កាយតទៅទៀត"ឌីននិយាយបែបមុឺងម៉ាត់។
      មួយម៉ាត់នេះធ្វើឱ្យដេវីដញញឹមលែងសមគេប្តូរទឹកមុខមកជារាបស្មើរវិញរួចនិយាយ៖
      "គេជាអ្នកប្រាប់បងមែនទេ?តាមពិតខ្ញុំមិនបានរករឿងអ្វីគេច្រើនទេគ្រាន់តែខ្ញុំចង់ទៅប្រាប់គេថាឱ្យគេឈប់ទាក់ទងជាមួយបងតែប៉ុណ្ណឹង"
      ឌីនស្តាប់ហើយសែនហួសចិត្តហេតុអីបានជាដេវីដគេគិតនិយាយពាក្យនេះចេញមករួច៖
      "ដេវីដកំពុងតែធ្វើរឿងដែលខុសហើយណានេះដេវីដទៅនិយាយពាក្យបែបនេះឱ្យមនុស្សដែលបងស្រឡាញ់ស្តាប់មានបានសួរចិត្តបងហើយឬនៅ?"
      "គឺមកពីខ្ញុំស្រឡាញ់បងនោះអី!បងឌីនឯងក៏ដូចគ្នា​មានដែលសួរចិត្តខ្ញុំទេថាខ្ញុំយល់ស្របទេដែលឱ្យបងទៅស្រឡាញ់អ្នកផ្សេងក្រៅពីខ្ញុំនោះ"ដេវីដ​និយាយទាំងញ័រដៃ។
      "តែវាជាសិទ្ធរបស់បងដេវីដគ្មានសិទ្ធអីមកហាមការស្រឡាញ់របស់បងបានទេព្រោះកាន់តែធ្វើគឺបងកាន់តែបងស្អប់"ឌីន​តម្លើងសំឡេងដាក់ដេវីដវិញ។
      ដេវីដមិននិយាយអ្វីបន្តទៀតគេគាំងនៅមួយកន្លែងក្បាលគេចាប់ផ្តើមវិលដូចផែនដីគ្មានទំនាញ​ត្រចៀកគេក៏ចាប់ផ្តើមហឹង​ចំណែកឯដៃក៏ញ័រតិចៗ​។អាការ:បែបនេះ​គឺឌីនដឹងច្បាស់ណាស់គឺជំងឺរបស់ដេវីដកំពុងតែធ្វើទុកព្រោះគេធ្លាប់កើតប្រសៃប្រសាតកាលពីមុន។ឌីនឃើញបែបនេះក៏ទម្លាក់ទឹកមុខរបស់គេចុះវិញ​​គេនិយាយទៅកាន់ដេវីដទាំងបារម្ភ៖
​      "នេះជំងឺរបស់ដេវីដមិនទាន់ជាទេមែនទេ?"
      ដេវីដមិនតបអ្វីទាំងអស់ឌីនក៏សម្រេចចិត្តជូនគេត្រឡប់ទៅកន្លែងគេស្នាក់នៅវិញ​។​ទៅដល់កន្លែងដែលដេវីដនៅគឺជាខុនដូរមួយកន្លែងស្ថិតនៅមិនឆ្ងាយពីសាលាដែលគេរៀនប៉ុន្មានទេអ្វីដែលធ្វើឱ្យផ្ញាក់ផ្អើលនោះគឺថានៅក្នុងបន្ទប់សឹងគ្រប់ទីកន្លែងគឺបិទរូបឌីនទាំងនៅលើតុនៅលើជញ្ជាំងសូម្បីតែនៅភួយដែលដេវីដដណ្តប់ក៏មានរូបឌីនដែរ។នេះអាចបញ្ជាក់បានថាគេស្រឡាញ់ឌីនខ្លាំងតែក៏ចូលរួមសោកស្តយជំពោះគេផងដែរព្រោះថាគេមិនអាចផ្លាស់ប្តូរចិត្តស្រឡាញ់របស់ឌីនដែលមានចំពោះផ្កាយបាននោះទេ។
      ឌីននៅកំដរដេវីដរហូតដល់យប់ទាល់តែដេវីដស្រួលខ្លួនឡើងវិញទើបគេត្រឡប់ទៅវិញ។ដេវីដដេកញញឹមម្នាក់ឯងព្រោះថាអាករ:អម្បាញ់មិញ​នេះគ្រាន់តែជាការសម្តែងរបស់គេតែប៉ុណ្ណោះ​ព្រោះជំងឺដែលគេមានគឺជាដាច់យូរហើយ។គេចង់ដឹងថាឌីននៅបារម្ភពីគេដែលឬអត់អ្វីដែលគេទទួលបានគឺដូចបំណងឌីនបារម្ភពីគេអ៊ីចឹងមានន័យថាគម្រោងការដណ្តើមឌីនមកវិញរបស់គេគឺនៅមានសង្ឃឹម។
      ព្រឹក​ថ្ងៃបន្ទាប់នៅក្នុងសាលាថ្ងៃនេះគឺទទួលបានរឿងរីករាយទាំងព្រឹកព្រោះថាលោកនាយកសាលាគាត់ទើបតែ​សាងសង់ផ្ទះថ្មីរបស់គាត់ហើយគឺគាត់បានប្រកាស់អញ្ជើញសិស្សទាំងអស់គ្នាឱ្យទៅចូលរួមកម្មវិធីឡើងផ្ទះថ្មីរបស់គាត់។នីតាសប្បាយជាងគេព្រោះនាងបានប្រាប់ផ្កាយថានាងនឹងស្លៀកឈុតពណ៌ទឹកសមុទ្រហើយធ្វើសក់ឱ្យដូចព្រះនាងសុីនដេរីឡាផ្កាយគ្រាន់តែឮក៏អស់សំណើចជំនួសតែវាយោក៏បានឱ្យយោបល់ថាកម្មវីធីបែបនេះគួរតែស្លៀកពាក់បែបធម្មតាៗទៅព្រោះមិនមែនជាពីធី​មង្គលការ​អីឯណា។​
      កម្មវិធី​នឹងធ្វើឡើងនៅថ្ងៃស្អែកនេះវាហាក់បីដូចជាលឿនពេកដែលធ្វើឱ្យម្នាក់ៗស្រែកថា៖
      "ទៅរកខោអាវឯណាត្រៀមស្លៀកទាន់?"
      ចំពោះរឿងនេះឌីនបានប្រាប់ឱ្យមិត្តគេទាំងប៉ុន្មាននាក់មិនចាំបាច់ភ័យទេព្រោះថាគេបានខលទៅ​បុគ្គលិក​ធ្វើការនៅក្រុុមហុនរបស់ប៉ាគេដែលមានសាខារនៅខ្មែរឱ្យផ្ញើសម្លៀកំពាក់មកសម្រាប់ត្រៀម។
      រ៉ូហ្សាឥឡូវនាងលែងដើរក្រុមជាវាយោបុតហរនឹងឌីនទៀតហើយគឺនាងបានទៅស្និទ្ធស្នាលជាមួយដេវីដទោះបីជាបុត្រខំអូសទាញនាងឱ្យមកវិញក៏នាងមិនខ្ចីខ្វល់ដែរធម្មតានាងទុកបុត្រជាមនុស្សមិនសំខាន់ស្រាប់ហើយ។

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now