ភាគទី2: អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?

3.3K 253 21
                                    

ក្រោយពីអ្នកស្រីចនលាងរបួសអោយជេលីហើយគាត់ក៏ចេញទៅជុងហ្គុកនាយក៏មិនធ្វើការបន្តនោះទេព្រោះ
ជេលីនៅគេងលើភ្លៅរបស់នាយ

"នៅយំដល់ណាទៀត?"ជុងហ្គុកសួរទៅកាន់ថេហ្យុងដែលកំពុងអន្តក់អន្តើត

"អ្ហឹកហ្ហឹកៗ..លោកប្ដីនឹងយកស្រីផ្សេងមកមើលជេលីជំនួសអូនមែនទេ? កុំធ្វើអញ្ចឹងអី"ថេហ្យុងនៅគិតពីសម្ដីអ្នកស្រីចន

"ឯងទៅគិតពីសម្ដីម៉ាក់?គាត់តែបែបនឹងហើយឬមិនដែលដឹងបើយើងយកមែនក៏យកយូហើយមិនបណ្ដោយអោយឯងនៅមើលកូនហើយបង្កើតកូនអោយយើងនោះទេ"ជុងហ្គុកជ្រួញចិញ្ចើមដាក់ថេហ្យុង

"ហិហិ..ល្អណាស់ ស្រលាញ់ប្ដីជាងគេ"ឮបែបនេះ
ថេហ្យុងក៏ឈប់យំសើចវិញនិងអោបចង្កេះនាយញីទឹកភ្នែកនិងអាវរាងក្រាស

"មើស! ប្រឡាក់អាវយើងអស់ហើយ"ជុងហ្គុកបានត្រឹមនិយាយតែមាត់នាយមិនរុញថេហ្យុងចេញនោះ

"អូនជូតអោយវិញ ហិហិ"ថេហ្យុងជូតអាវអផយហើយក៏អោបបន្តទៀតទាំងញញឹមបិទមាត់មិនជិត
អារម្មណ៍គេប្ដូលឿនណាស់បើយើងដឹងពីរៀបលួងលោមចិត្តរបស់ថេហ្យុងនោះ

ដោយរាងល្ងាចទៅហើយនាយបើកឡានជូនជេលីដើរលេងក្នុងក្រុងនោះពួកគេកម្រមានពេលដើរលេងជួបជុំគ្នាណាស់

"Wow..កន្លែងនេះប្លែកតែស្អាត ហិហិ"
ថេហ្យុងដាក់កូននៅលើភ្លៅនិងបែរទៅនិយាយជាមួយជុងហ្គុកទាំងសើចស្ញេញ

"ស្អាតណាស់ ប៉ាប៉ាយើងចូលលេងទៅ"ជេលីនាងនិយាយមិនច្បាស់នោះទេតែសម្ដីមិនដឹងខ្យល់របស់នាងអាចធ្វើអោយជុងហ្គុកញញឹមបាន

"បាទ..អោយតែកូនសប្បាយចិត្ត"នាយអង្អែលក្បាលកូនស្រីហើយក៏បត់ឡានចូលទៅកន្លែងសួនកម្សាន្តមួយនោះដែលមានផ្កាជាច្រើនថេហ្យុងក៏ញញឹមបិទមាត់មិនជិតចង់សប្បាយអជាងកូនទៅទៀត

បន្តិចក្រោយមកជុងហ្គុកក៏ចត់ឡានទុកមួយកន្លែងនិងនាំជេលីនិងថេហ្យុងដើរមើលសួនផ្កានិងដើមឈើ
ស្អាតៗដែលមានទេសភាពរបៀបជួរភ្នំតូចតែវាគឺស្រស់ស្អាតខ្លាំងណាស់ ជុងហ្គុកលើកនាងតូចអោយជិះនៅលើស្មាហើយក៏ដើរទៅដោយថេហ្យុងនៅដើរជិតនាយដូចគ្នា

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now