ភាគទី42: អ្នកដែលធ្លាប់ដណ្ដើមប្ដីយើងនោះអី

2.9K 251 48
                                    

ក្រោយពីចេញពីក្រុមហ៊ុនថេហ្យុងក៏មកជួបដ្រាហ្វៃពិតមែនគេមកតែជាមួយវេស្គីជំនិតរបស់គេប៉ុណ្ណោះ ដោយសារតែម្សិលមិញគេចៃដន្យជួបដ្រាហ្វៃនៅផ្សាទំនើបទើបនាយសុំណាត់ថេហ្យុងតែម្ដង

"ថេយ៍...បងនៅខាងនេះ"ដ្រាហ្វៃថ្ងៃនេះតែងខ្លួនសង្ហារនិងមកអង្គុយរងចាំថេហ្យុង

"បងមកដល់យូហើយមែនទេ?"ថេហ្យុងមកក្បែរតុដ្រាហ្វៃនឹងចូលអង្គុយ

"ទើបតែអម្បិញមិញតែថាថេយ៍ថ្ងៃនេះស្អាតណាស់"ដ្រាហ្វៃញញឹមពេញមុខហាកដូចជារីករាយណាស់ក្រោយពីបានជួបមុខថេហ្យុង

"ខ្ញុំធម្មតាទេ..ហឹសៗ! ត្រូវហើយជីវិតបងឥឡូវនេះយ៉ាងមិចហើយ?"ថេហ្យុងសួរសុខទុក្ខតាមធម្មតាមិនមានអ្វីលើសលុះទេសារភាពថាកាលមុនគេធ្លាប់មានចិត្តលើដ្រាហ្វៃជិតនិងព្រមធ្វើសង្សារនាយទៀតតែគេគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃណាត់ជួបដ្រាហ្វៃទើបរឿងរវាងគេនិងនាយត្រូវបានបញ្ចប់ហើយ

"ក៏ល្អបងមានក្រុមហ៊ុនជាច្រើនកន្លែងដែរ"ដ្រាហ្វៃ

"ហឹសៗល្អណាស់បងជោគជ័យបែបនេះខ្ញុំក៏ចូលរួមត្រេកអ"ថេហ្យុងញញឹមដាក់នាយស្នាមញញឹមគេធ្វើអោយដ្រាហ្វៃញញឹមតាមហើយដ្រាហ្វៃនៅតែសោកស្ដាយថេហ្យុងដែលគេបម្រុងនិងជិតក្លាយជារបស់នាយពេញសិទ្ធហើយប៉ុន្តែស្រាប់តែគេគ្រោះថ្នាក់ចរាចរណ៍នឹងបានទៅលើជុងហ្គុកភ្លាមៗគេពិបាកក្នុងការទទួលយកណាស់បើថាជុងហ្គុកជាមនុស្សល្អទៅមិនថាទេតែកាលពីមុនជុងហ្គុកជាមនុស្សយល់តែចិត្តខ្លួនឯង

"ខ្ញុំមួយនេះទៅធ្វើអោយសម្រស់កាន់តែស្អាត"ដ្រាហ្វៃក៏ចាប់អាហារអោយរាងតូច

"បងចង់ថាខ្ញុំបាក់សម្រស់ជាងមុន?"ថេហ្យុង

"ថេយ៍នៅតែគួរអោយស្រលាញ់ដូចដើម"ដ្រាហ្វៃ

"ទោះបីមានកូនហើយអញ្ចឹងហ្ហេ?បងកុហកតាមពិតខ្ញុំក៏ចាស់ដែរហើយ"ថេហ្យុង

"បងមានទៅកុហកអីត្រូវហើយនិយាយរឿងកូនចុះនាងតូចជេលីនោះឥឡូវធំហើយមែនទេ?បងមិនដែលបានជួបសោះតាំងពីថេយ៍ចេញកូរ៉េទៅព្រោះមិនចូលចិត្តមុខប៉ារបស់គេ"ដ្រាហ្វៃ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now