ភាគទី8: គេមានចរឹកបែបនេះផងមែនទេ?

2.5K 223 47
                                    

ក្រោយពីជូតខ្លួនអោយថេហ្យុងរួចជុងហ្គុកក៏ដាក់អោយរាងតូចគេងលក់ទៅព្រោះមើលទៅគេដូចជាគ្មានកម្លាំងសោះ នាយក៏ត្រូវរៀបចំខ្លួនដើម្បីទៅចូលរួមកម្មវិធីរបស់អ្នករួមភាគហ៊ុននាយអញ្ជើញធម្មតាជុងហ្គុកតែងតែនាំថេហ្យុងទៅតែពេលនេះរាងតូចឈឺបែបនេះនាយក៏មិនអាចនាំទៅដែរ ចំណែកឯជេលីមានអ្នកបម្រើនៅមើល
ថែរហើយ

ក្រោយពីរៀបចំខ្លួនរួចនាយក៏ចុះទៅខាងក្រោមដើម្បីទៅចូលរួមកម្មវិធីជួនជាជ្រួសផ្លូវជាមួយនិងខេឡាល្មម

"បងជុងទៅកម្មវិធីហើយមែនទេ?"នាងក៏ដើរមកជិតនិងសារ៉េក្រវាត់.កអោយជុងហ្គុកទាំងញញឹមចុងមាត់នាងហ៊ានបែបនេះព្រោះនាងនិងជុងមានទំនាក់ទំនងអ្វីម្យ៉ាងកាលពីមុន

"ត្រូវហើយ.."នាយនៅឈអោយខេឡារៀបចំក្រវាត់.កអោយនាយហើយក៏ឆ្លើយទាំងមុខងាប់និងដើរចេញទៅបាត់

¶ជុងហ្គុកទៅហើយឯងកុំភ្លេចដាក់ថ្នាំដែលយើងអោយនោះតាមផែនការណ៍ណា¶ខេឡាបានផ្ញើរសារទៅមិត្តរបស់នាងហើយក៏ញញឹមចុងមាត់និងទៅបន្ទប់របស់នាងបាត់ដើម្បីតែងខ្លួនអោយស្រស់ស្អាត

#ក្នុងកម្មវិធី


មកដល់កម្មវិធីគឺមានមនុស្សច្រើនខ្លាំងណាស់គឺសុទ្ធសឹងតែជាអ្នកធំនិងមានកេត្តិយសដូចដែលដឹងថាចរឹកជុងហ្គុកគឺអឿណាស់នាយមិនចូលចិត្តរាប់ឬនិយាយរកអ្នកណានោះទេ ប៉ុន្តែជុងហ្គុកមានមិត្ត2អ្នកដែលពេលនេះនាយកំពុងតែឈនិយាយជាមួយ

"ឮថាឯងមានគម្រោងចេញស្រារសជាតិថ្មីមែនទេ?"មិត្តនាយម្នាក់នេះមានឈ្មោះណាមជុន

"មែនហើយ"ជុងហ្គុកនិយាយមួយម៉ាត់ៗតាមទម្លាប់

"សួរស្ដីលោកចន.."ពេលនោះក៏មានមនុស្សប្រុសតែស្អាតដូចស្រីរាងតូចច្រឡឹងម្នាក់មករាក់ទាក់រាងក្រាស

"សួរស្ដី.."ជុងហ្គុកញញឹមតិចៗបែបគួរសមព្រោះនាយដឹងថារាងតូចម្នាក់នេះជាគូដណ្ដឹងមិត្តនាយផងជាមិត្តភក្តិម្នាក់ទៀតរបស់ថេហ្យុងផង

"ថេយ៍មិនមកទេហ្ហេ?"រាងតូចម្នាក់នេះមានឈ្មោះថា
ជីមីន

"អត់ទេគេមិនស្រួលខ្លួន"ជុងហ្គុក

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now